ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ 


ខេត្តសៀមរាប ÷ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញអមដំណើរសម្តេចក្រឡាហោម ក្នុងពិធីនោះមានវត្តមានរស់ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាជ្ញាធរជាតិអប្សរា រដ្ឋបាល ខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត ។

ថ្លែងក្នុងកិច្ចស្វាគមន៍នោះដែរ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា បានអោយដឹងថា ទីតាំងថ្មីនៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនេះ ត្រូវបានសង់ឡើងនៅលើដីដែលមានផ្ទៃក្រឡាសរុបចំនួន ១៩.៩៤៧ ម៉ែត្រក្រឡា ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានានៃអគារនិងទីតាំងប្រើប្រាស់ចាំបាច់មានចំនួន១៦ ប្រភេទ មានទំហំសរុបចំនួន ១.៧០៨ ម៉ែត្រក្រឡា។ ទីតាំងខាងលើនេះ សាងសង់ដោយក្រុមហ៊ុន ប៊ី ប៊ី្រលលាន ប៊ីលឌើរ ក្នុងតម្លៃសរុបចំនួន ៧.១៩៨.០០០.០០០រៀល (ប្រាំពីរប៊ីលាន មួយរយកៅសិបប្រាំបីលានរៀលគត់) តាមរយៈថវិកាបានមកពីមូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ ឆ្នាំ២០១៨នៃអាជ្ញាធរជាតិអប្សរា ដែលសាងសង់មានរយៈពេល២៤ខែ ។ សំណង់នេះ គឺជាសមិទ្ធផលសំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលការពារបេតិកភណ្ឌ ក្រោមការគាំទ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរដែនដីខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាពសំដៅ កែលម្អឡើងវិញនិងពង្រីក ទេសភាពបៃតងដើម្បីលើកតម្លៃបន្ថែមដល់ភាពលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក៏បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាក្នុងការជម្រុញ និងផ្តួចផ្តើមគំនិតនូវការ ស្នើផ្លាស់ប្តូរទីតាំងស្នាក់ការចាស់ របស់អង្គភាពនគរបាលការពារបេតិកភណ្ឌ ដែលមានសភាពទ្រុឌទ្រោម មិនរៀបរយ សាងសង់នៅកៀកជិតប្រាសាទអង្គរវត្ត អាចនឹងប៉ះពាល់ដល់ស្រទាប់បុរាណវិទ្យានៅក្រោមដី។ សម្តេចក្រឡាហោមបានមានប្រសាសន៍បន្តទៀតថាអគារថ្មីរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌ មានភាពស្រស់ស្អាត តាមរចនាបថ តាមទម្រង់ស្ថាបត្យកម្មខ្មែរ សាមញ្ញ បង្កប់នូវភាពថ្លៃថ្នូរ ស័ក្តិសមជាសមិទ្ធផលថ្មី នៃអត្តសញ្ញាណជាតិ ដែលនឹងជួយបង្កើនសោភណ្ឌភាពរមណីយដ្ឋានអង្គរ ផ្តល់ភាពងាយស្រួលក្នុងការបំពេញតួនាទីភារកិច្ចនិងផាសុកភាព ជូនកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ក្នុងការថែរក្សា ការពារ រមណីយដ្ឋានអង្គរដែលជាមរតកដូនតាមានតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិ និងប្រជាជនកម្ពុជា។ ក្នុងន័យនេះផងដែរ សម្តេចក្រឡាហោមក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនជូនអាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ និងអាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងប្រសិទ្ធភាព និងភាពរលូននៃកិច្ចសហការការងារ មួយចំនួន គឺត្រូវបន្តសហការជិតស្និទ្ធ ជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សា ការពារបេតិកភណ្ឌជាតិ ក្នុងរមណីយដ្ឋានអង្គរ និងខេត្តសៀមរាប ជាពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការឱ្យបាន ជាដាច់ខាត ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់អំពើល្មើសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចលាក់ ប្លន់ ការទិញ លក់ និងការដឹកជញ្ជូនបេតិកភណ្ឌសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្តដែលជាភារកិច្ចចម្បងរបស់ខ្លួន ។ អង្គភាពនគរបាលការពារបេតិកភណ្ឌត្រូវពិនិត្យ រៀបចំកំណត់ទីតាំងឈរជើងការពារ អាទិភាពជាថ្មី និងការចល័តយាមល្បាតជាអចិន្ត្រៃយ៍ ជាពិសេសនៅពេលយប់ តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ពាក់ព័ន្ធផ្សេងទៀត។ ត្រូវបង្កើនការអប់រំពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិសំដៅបង្ការ និងកាត់បន្ថយឲ្យបាន ដាច់ខាតនូវអំពើអនាធិបតេយ្យនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងៗទៀត តាមរយៈការអនុវត្តនូវវិន័យច្បាស់លាស់ព្រមទាំងវិធានការច្បាប់នានាប្រកបដោយតម្លាភាព និងយុត្តិធម៌ជាដាច់ខាត និងត្រូវបន្តពង្រឹងកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ និងរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខភ្ញៀវជាតិ និងអន្តរជាតិ ដែលមកបំពេញបេសកកម្ម ធ្វើទស្សនកិច្ច ឬធ្វើទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ សៀមរាប និងតំបន់ផ្សេងៗ។ ម៉្យាងទៀតអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាអង្គភាពនគរបាលការពារបេតិកភណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តខិតខំថែរក្សាបរិស្ថានធម្មជាតិដែលជាផ្នែកមួយនៃទេសភាព វប្បធម៌របស់រមណីយដ្ឋានអង្គរ តាមរយៈការដាំដើមឈើឡើងវិញបង្កើនភាពបៃតង បន្តស្តារប្រព័ន្ធធារាសាស្រ្តបុរាណ ដើម្បីពង្រឹងកិច្ចការអភិរក្សក៏ដូចជាបង្កើតបាននូវផាសុកភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិលំហែ និងកំសាន្ត និងត្រូវបន្តចូលរួមនិង ទំនាក់ទំនងជាមួយអង្គការយូណេស្កូ និងអង្គការអន្តរ ជាតិនានា ដើម្បីទទួលការណែនាំ និងការផ្សព្វផ្សាយគោលការណ៍ផ្សេងៗ សំដៅបម្រើឲ្យការងារការពារបេតិកភណ្ឌវប្បធម៌។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានផ្តល់ជាអំណោយដល់កម្លាំងនគរបាល ការពារបេតិកភណ្ឌ នូវប៉ុស្តិ៍យាមប្រចាំការតាមគោលដៅចំនួន១០ ទោចក្រយានយន្តចំនួន២០គ្រឿង សម្រាប់កងកម្លាំងជិះល្បាតក្នុងតំបន់អង្គរ ។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់ជាអំណោយនូវ ទោចក្រយាន ចំនួន៥០គ្រឿង និងអាវយឺត ចំនួន៥០០អាវ សម្រាប់កងកម្លាំងជិះល្បាតក្នុងតំបន់អង្គរនោះផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.