ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្ដម ​វេង​ សាខុន​ មិន​អាច​លុប​បំបាត់​រាល់​អំពើ​ពុក​រលួយ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ទេ​ឫ​? ចុះ​តើ​ឯក​ឧត្ដម ​ស ​ថាវី ​គ​ណៈ​អភិបាល​ខេត្ត​​មាន​សមត្ថ​ភាព​​លុប​បំបាត់​បាន​ដែរ​រឺ​ទេ​​​?


ឧត្ដរមានជ័យ៖ ក្រោយពីមានការសុំអំពាវនាវ ទៅដល់ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្មរុ​ក្ខាប្រម៉ាញ់និង នេសាទ ជាច្រើនលើកតាមសារព័ត៍មាន អោយមានការលុបបំបាត់អំពើពុករលួយ របស់មន្ទីកសិកម្មខេត្តឧត្ដរមានជ័យ លោក សូត្រ ស៊ីសុឃាង ដែលបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយប្រើប្រាស់ការិយាល័យផលិតកម្មនិងបសុព្យាបាល ដាក់ប៉ុស្ដិ៍ ប្រមូលប្រាក់ពីអាជីវករ​ធ្វើអាជីវកម្ម​សត្វរាប់សិបលានរៀលក្នុងមួយខែៗចូលក្នុងហោប៉ៅ ។

រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ គេនៅតែបន្តឃើញមន្រ្ដីកសិកម្មដាក់កុងត្រូលជជុះ ប្រមូលប្រាក់ គៀបសង្កត់ពីអាជីវករដឹកសត្វមាន់រស់ឆ្លងដែនមកពីប្រទេថៃ តាមរថយន្ដគ្រប់ប្រភេទ​បែបនាធិបតេយ្យ ដដែល ។ ដោយគេសង្ស័យថាឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម និងលោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ ជាឆ្នាំងបាយតែមួយ ដែលគេ
ហៅ​ថាឆ្នាំងណាគំរបនឹង ទើបភាពអនាធិបតេយ្យនិងអំពើពុករលួយមិនអាចលុបបំបាត់បាន ។

មហាជនទូទៅ និងអាជីវករក្នុងខេត្តឧត្ដរមានជ័យនិងរងចាំមើលបន្តរ ថា តើឯកឧត្ដមសរ ថាវី អភិបាលខេត្តឧត្ដរមានជ័យម្ដងមើល ក្នុងនាមឯកឧត្ដម ជាប្រធានគណ:បញ្ជាការឯកភាពខេត្ត តើអាចលុបបំបាត់អំពើពុករលួយ និងភាពអណាធិបតេយ្យ របស់មន្ទីកសិកម្មលោក សូត្រ ស៊ីសុឃាង បានដែរឺទេ!។

ដើម្បីកុំអោយដូចពាក្យចចាមរាមពោលថាត្រីស្អុយមួយគឺស្អុយទាំងកន្រ្ដក និងអាណាធិបតេយ្យ
ក្នុងទឹកដីជាយដែន ហើយជាតំបន់សមរភូមិប្រយុទ្ធចុងក្រោយ ដែលកំពុងមានកុងត្រូលជជុះ និង​អំពើពុក​រលួយដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន តម្រូវអោយព្យាបាលវះ​កាត់​ឃ្វាលសាច់ស្អុយជាបន្ទាន់ ក្នុងន័យ សម្ដេចដឹកនាំគោលនយោបាយកែទម្រង់ស៊ីជម្រៅ  ហាក់​ដូច​ជាផ្ទុយ និងគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល​និងផ្គើនទៅនិងអនុសាស​ន៏របស់​សម្ដេច​តេជោហ៊ុនសែន។

ដោយនៅរសៀលថ្ងៃពុធ ទី ២៤ ខែតុលា ឆ្នាំ២០១៨ នេះលោក សូត្រ ស៊ីសុឃាង ប្រធាន​មន្ទីរ​កសិកម្​ខេត្តឧត្ដរមានជ័យបានអោយអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនដឹងថា មិនអាចបន្ទោស​ម្នាក់ៗបានទេ ព្រោះសត្វមាន់វាមិនអាចហើរឆ្លងដែនបានទេ គឺមានការដឹកជញ្ជូនតាមរថយន្ដ មានច្បាប់ឬ​អត់ច្បាប់​នោះ គឺខាងលោកមិនមានសិទ្ធត្រួតពិនិត្យនៅតាមព្រំដែនឡើយ គឺមានតែមន្ត្រីសាខាគយ និងសាខា​កាំកុងត្រូល​ទេ​ដែល​មានស្នាក់ការចាំត្រួតពិនិត្យ៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.