ព័ត៌មាន​ទាន់ហេតុការណ៍
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបើកចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួនជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ ក្នុងឃុំបាគងស្រុកប្រាសាទបាគងនៅខេត្ដសៀមរាប ទទួលចង្រ្កានថាមពល ពីក្រុមការងារចុះមូលដ្ឋាន - ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ក្នុងខេត្តសៀមរាប - តើតាយឿងជាអ្នកណាដែលហ៊ានផ្គើន ហើយនិងកំពុងបើកសិប្បកម្មធ្វើទ្វារខុសច្បាប់... - យុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បារម្ពអំពីការបាត់បង់ខ្លែងឯក និងរំពឹងថា ខ្លែងឯកខ្មែរ នឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ - អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប 
0

កិច្ចប្រជុំបូកសរុបការងារចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តសៀមរាប ប្រចាំឆ្នាំ២០២២


ខេត្តសៀមរាប ÷ នៅចុងសប្តាហ៍ថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៣ នៅទីស្នាក់ការសាខា សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តសៀមរាប មានបើកកិច្ចប្រជុំបូកសរុបការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ឆ្នាំ២០២២ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ និងការប្រកាសតែងតាំងសមាជិកថ្មី ក្រោមអធិបតីភាពរបស់លោក ហ៊ុន  ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាប្រធាន អនុប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុង ស្រុក ក្នុងខេត្តសៀមរាប ។

ឆ្លងតាមសេចក្តីរាយការណ៍របស់លោកប្រធាន សមាគមចលនាយុវជនកម្ពុជា ប្រចាំក្រុង ស្រុក ស្តីពីសកម្មភាពក្នុង ចលនាមនុស្សធ៌ម និងការងារសង្គម ដែលសមាគមចលនាយុវជនកម្ពុជា១៥៧ ក្រុង ស្រុក បានអនុវត្តប្រចាំឆ្នាំ២០២២ ដោយផ្តោត លើការចុះជួយសង្រ្គោះ និង ផ្តល់នូវស្បៀងអាហារ សម្ភារៈប្រើប្រាស់ដល់គ្រួសាររងគ្រោះ។  លទ្ធផលដែលសមាជិក សមាជិកានៃសមាគមចលនាយុវជនកម្ពុជា ១៥៧ បានចូលរួមយ៉ាងសកម្មនោះ លើការងារសង្គម និងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ និងការងារអប់រំសិក្សាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ។

មានប្រសាសន៍នោះដែរលោក ហ៊ុន ប៉ូគា ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែលនៅគ្រប់បណ្តាសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុង ស្រុក អនុវត្តបានក្នុងឆ្នាំ២០២២ ដែលបានគោរពទៅតាមគោលការណ៍របស់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលជាបន្ទាត់មួយសម្រាប់សមាជិកសមាជិកាយកទៅអនុវត្ត ប្រកប ដោយតម្លាភាព យុត្តិធម៌ មិនលំអៀងនោះឡើយ ។

លោកក៏បានគូសបញ្ជាក់ថា ការងារមនុស្សធម៌ និង ការងារសង្គម គឺជាភារកិច្ច ស្នូលរបស់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្នុងពេលកន្លងមក រាល់សកម្មភាពទាំងឡាយដែលកើតមាននៅក្នុងខេត្តសៀមរាប សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំតាមបណ្តាក្រុង ស្រុក បានធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងកម្លាំងសហភាពសហព័ន្ធយុជនកម្ពុជា ខេត្ត ក្រុង ស្រុក ក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ បងប្អូនជួបការខ្វះខាតស្បៀងអាហារ និងគ្រួសាររស់នៅជាមួយមេរោគអេដស៍ ។  ក្នុងនោះដែរលោក ហ៊ុន ប៉ូគា ក៏បានធ្វើការជម្រុញដល់សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ប្រចាំក្រុង ស្រុក ធ្វើការជ្រើសរើសសិស្សក្រីក្រ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងមូលដ្ឋានខ្លួន ដែលគ្មានលទ្ធភាពក្នុងការទៅរៀនបន្តនៅថ្នាក់ឧត្តមសិក្សានោះ សមាគមចលនាយុវជនកម្ពុជា១៥៧ មានអាហារូបករណ៍ជូនដល់ពួកគាត់ បានបន្តសិក្សានៅថ្នាក់ឧត្តមសិក្សានៅខេត្តសៀមរាប ។ ក្នុងនោះដែរលោកប្រធាន ក៏បានធ្វើការក្រើនរំលឹកដល់ អនុសាខានៅតាមបណ្តាក្រុង ស្រុក បង្កើនការពង្រីកនូវសមាជិករបស់ខ្លួន នៅតាមបណ្តាឃុំ សង្កាត់ ព្រមទាំងធ្វើការបណ្តុះបណ្តាលដល់សមាជិកខ្លួន ឲ្យស្គាល់ពីតួនាទី ភារកិច្ច របស់ខ្លួន ដើមី្បយកទៅបម្រើការងារស្នូលរបស់ខ្លួនឲ្យចំគោល ដៅមិនលំអៀង ព្រមទាំងត្រូវធ្វើការពង្រឹងផងដែរ អំពីរបបកិច្ចប្រជុំប្រចាំខែ ត្រីមា ឆមាស និង ឆ្នាំ និង ធ្វើរបាយការណ៍ឲ្យបានជាប្រចាំ អំពីសកម្មភាព លទ្ធផលការងារដែលអនុវត្តបានប្រចាំខែសំដៅធ្វើការវាយតម្លៃ លើកសរសើរ ដល់អង្គភាព និងបុគ្គលផងដែរ។ ក្នុងនោះដែរ លោកបានធ្វើការបកស្រាយបំភ្លឺ នូវរាល់សំណួរសំណូមពរ របស់លោក លោកស្រីប្រធាននៅតាមបណ្តាក្រុង ស្រុក ដែលបានលើកឡើង ព្រមទាំងបានដាក់នូវវិធានការ មួយចំនួនដល់សមាជិក សមាជិកាសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ទាំងអស់ ដើមី្បបញ្ជៀសនូវរាល់ការភ័ន្តច្រឡំពីមហាជននៅក្នុងមូលដ្ឋាន មកលើសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ។

ក្នុងពិធីបិទកិច្ចប្រជុំ លោកក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកសមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារស្នូលរបស់ខ្លួន ព្រមទាំងត្រូវសកម្មចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងការរៀបចំនូវព្រឹត្តិការ ណ៍ធំៗនៅខេត្ត សំដៅស្តារនូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្រោយពីមានភាពធូស្រាលនៃជម្ងឺកូវិដ១៩ នៅកម្ពុជា និងត្រូវបន្តអនុវត្តវិធានការរបស់រាជរដ្ឋា ភិបាល ៣កុំ ៣ការពារ ទោះបីយើងបានទទួលចាក់វ៉ាក់សាំងគ្រប់ដូស ក៏ពិតមែន ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងនូវដូសបន្តបន្ទាប់ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.