ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កិច្ចប្រជុំ​បូក​សរុប​​លទ្ធផល​ការងារ​ឆ្នាំ​២០២២និងផែនការ​ឆ្នាំ​២០២៣​របស់​គណៈ​កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​សៀមរាប


ខេត្តសៀមរាប ÷ នារសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២២ និងលើកផែនការឆ្នាំ២០២៣ ក្រោមការដឹកនាំកិច្ចប្រជុំរបស់   ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសាខា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និង មន្ត្រីប្រតិបត្តិសាខាសរុបជាង២០រូប ។

ខ្លឹមសារនៃកិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើរបៀបវរៈមួយចំនួន ក្នុងការឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ និងការអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ព្រមទាំងត្រៀមប្រារព្ធខួបលើកទី១៦០ ទិវាកាកបាទក្រហម  អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប  ។

តាមការបញ្ជាក់របស់លោក ស៊ុំ សំអន នាយកសាខា បានអាននូវរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ដើម្បើដាក់ឆ្លងនិងអនុម័តរួចមក  លោក ចយ សឿត បានធ្វើបទបង្ហាញពីរបាយការហិរញ្ញវត្ថុឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ដើម្បីដាក់ឆ្លង និងអនុម័តផងដែរ ។

បន្ទាប់ពីអនុម័តលើរបាយការណ៍ទាំងពីរមក អង្គប្រជុំបានពិភក្សាលើការត្រៀមប្រារព្ធខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប ។

មានប្រសាសន៍នោះដែរ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសាខា ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២ និង ការដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខា ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើមី្បដាក់ចូលក្នុងការគៀងគរ រកមូលនិធិពីសប្បុរសជន ក្នុងការទ្រទ្រង់ចលនា មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា  ។

ជាកិច្ចបញ្ចប់ក្រោយពីអនុម័ត និងពិភាក្សាទៅតាមរបៀបវរៈដែលបានគ្រោងទុករួចមក ឯកឧត្តម ទៀ សីហា បានថ្លែងថា ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញា ធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹក ពង្រីកសម្មភាពនៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុត។ ឯកឧត្តមក៏បានលើកផងដែរពីផែនការសកម្មភាព និងផែនការថវិកា ត្រូវគត់គូរឲ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ក៏ដូចជាភូមិសាស្ត្រខេត្តដែរ។ ម៉្យាងទៀតរាល់ថវិកាដែលទទួលបានពីសប្បុរជននានា ក៏ត្រូវយកទៅធ្វើឲ្យចំគោលដៅ នៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឲ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភ ដល់ចលនាកាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប ។ ក្នុងនោះឯកឧត្តមក៏បាន ជម្រុញដល់សាខា ក៏ដូចអនុសាខា ក្រុង ស្រុក ធ្វើសកម្មភាពផ្សព្វផ្សាយបន្តដល់មូលដ្ឋាន ជម្រុញប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងនូវដូស បន្តបន្ទាប់ ព្រមទាំងបន្ត អនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានជាប្រចាំ ទោះបីបងប្អូនចាក់វ៉ាក់សាំងគ្រប់ដូសហើយក្តី និងបន្តផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ជើងគោក នៅគ្រប់គ្រឹះស្ថានសិក្សា តាមរយៈយុវជនកាកបាទក្រហមកម្ពុជា ក៏ដូចនៅតាមមូលដ្ឋានផងដែរ ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន     សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានលើកផែនការ គឺបានយកយុទ្ធសាស្ត្រ២០២១ – ២០៣០ របស់កាកបាទក្រហមកម្ពុជា ជាគោលដោយផ្ដោតលើវិស័យអាទិភាពចំនួន៤គឺ៖ ទី១. វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ,ទី២. វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ,ទី៣. វិស័យអាទិភាពលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌ និងទី៤. វិស័យអាទិភាពអភិវឌ្ឍស្ថាប័ន និងធនធាន៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.