ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិក្ខាសាលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និង បែបបទនានាស្តីពីការផ្តល់អាហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី


ខេត្តសៀមរាប ÷ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមការងារកម្មវិធីអាហារូបករណ៍ Australia Awards រៀបចំសិក្ខាសាលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និង បែបបទនានា ស្តីពីការផ្តល់អាហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី  ក្នុងគោល បំណងរៀបចំបង្ហាញផ្សព្វផ្សាយ ចែករំលែកព័ត៌មាន និង បែបបទនានា ក្នុងការដាក់ពាក្យស្នើសុំអាហា រូបករណ៍ ដល់មន្ត្រី រាជការសាលាខេត្ត មន្ទីរ និង សិស្ស និសិ្សត ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក Michael Sadlon  តំណាងកម្មវិធី Australia Awards ប្រចាំប្រទេសកម្ពុជា  ដោយមានការចូលរួមជាសិក្ខាកាមពីសំណាក់អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ក្រុង ស្រុក  សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្ស និសិ្សត មកពីគ្រប់គ្រឹះស្ថាន សិក្សាថ្នាក់សាកលវិទ្យាល័យ និង អង្គការមិនមែនរាជរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រមាណជាង២០០នាក់ចូលរួម កាលពីព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប ។

មានប្រសាសន៍បើកអង្គសិក្ខាសាលានោះ លោក យុន លីនណេ បានធ្វើការថ្លែងអំណរគុណ ចំពោះកម្មវិធីអាហារូប ករណ៍ Australia Awards ដែលបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ។ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទះយ៉ាងមោះមុត ចំពោះកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង មានការជឿជាក់ចំពោះតួនាទីដ៏មានសារៈសំខាន់ របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ លើកការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កសិកម្ម សុខាភិបាល ការគ្រប់គ្រង ការអប់រំ ពាណិជ្ជកម្ម និង វិស័យផ្សេងៗ ជួយក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះភាពជាអ្នកដឹកនាំ ជំនាញសំខាន់ៗ ដែលសង្គមកម្ពុជាត្រូវការ។ មន្ត្រីរាជការសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី តាមរយៈទទួលអាហារូបករណ៍នេះ នឹង ពាំនាំមកនូវគំនិត ចំណេះដឹងថ្មីៗ និង មានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែកអភិឌ្ឍន៍ប្រទេសកម្ពុជា ។ លោកបាន បន្តទៀត សិក្ខាសាលានេះ បើកចំហរ និង ផ្តល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិក អង្គការឯកជន និង និសិ្សត នៅក្នុងខេត្ត ដែលមានបំណង ដាក់ពាក្យយកអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ជាពិសេសបេក្ខជនជាស្ត្រី មកពីបណ្តាខេត្ត និង ជនពិការភាព ត្រូវលើកទឹកចិត្តយ៉ាងខ្លាំង ក្នុងការដាក់ពាក្យយកអាហារូបករណ៍ Australia Awards នេះ ។ ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើកផងដែរ អំពីអត្ថប្រយោជន៍ ពេលទៅសិក្សានៅប្រទេស អូស្ត្រាលី គឺផ្តល់ផលប្រយោជន៍ យ៉ាងច្រើនដល់បុគ្គលផ្ទាល់ខ្លួន និងប្រទេសជាតិផងដែរ ។  ដើមី្បសម្រេចបាននូវគោលបំណងនេះ លោកអភិបាលរងខេត្ត សូមឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់ និង ទទួលព័ត៌មានឲ្យបានពេញលេញពីវាគ្មិន ដើមី្បទទួលយកអាហារូបករណ៍នៅឆ្នាំនេះ ។

លោក Michael Sadlon  បានលើកឡើងអំពីប្រវត្តិ នៃការងារអប់រំ រវាងប្រទេសកម្ពុជា និង ប្រទេស អូស្ត្រាលី មានតាំងពីឆ្នាំ១៩៥០ បានស្វាគមន៍និស្សិត ប្រទេសកម្ពុជា តាមរយៈកម្មវិធី You Call You Fame ។ លោកបន្តទៀតថា ប្រទេសអូស្ត្រាលីបានបន្តផ្តល់អាហារូបករណ៍ ដល់និសិ្សតកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤មានចំនួនប្រមាណជា៩០០នាក់ ។ ម៉្យាងទៀតនិសិ្សតកម្ពុជាដែលបានទៅសិក្សានៅ ប្រទេសអូស្ត្រាលី ក៏បានធ្វើការចែករំលែក និង ពាំនាំយកនូវចំណេះដឹងនូវបទ ពិសោធន៍ ពីប្រទេសអូស្ត្រាលី យកមកអភិវឌ្ឍន៍លើគ្រប់វិស័យការងាររបស់ខ្លួន ហើយនិសិ្សតភាគច្រើនទៅសិក្សានៅប្រទេសអូស្ត្រាលី ភាគច្រើនជានិសិ្សតទៅពី ខេត្តសៀមរាប ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.