ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

​ជិត​​១​​ឆ្នាំ​​កន្លង​មក​ហើយ​ទើប​ក្រសួង​​មហា​ផ្ទៃ​​ទម្លាយ​​ឯកសារ​​​​ចំណារ​​បដិសេធ​​​របស់ ​​​សម្តេច​​ក្រឡា​​ហោម​ ​ស ខេង ​​លើ​​សំណើ​​សុំ​​ដោះ​​ដូរ​​ទី​​តាំង​​អគារ​​អគ្គ​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​ជាតិ ​​


ភ្នំពេញ ៖ នៅថ្ងៃនេះថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ បានទម្លាយឯកសារចំណារ​បដិសេធ​របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមិន​ឯកភាពចំពោះសំណើសុំដោះដូរទីតាំង អគារអគ្គស្នងការដ្ឋាននគរបាលជាតិ ពីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (អគារធ្វើការរាងថ្ងៃ) ទៅខណ្ឌដង្កោ រាជធានី ភ្នំពេញ ដែលចំណារបដិសេធនេះ បាន​ធ្វើឡើងតាំងពីជិត១ឆ្នាំមុនមកម្ល៉េះគឺតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ប្រាប់ បណ្តាញសារព័ត៌មានក្នុងស្រុក ឱ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចារបដិសេធចំពោះសំណើរបស់នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលស្នើសុំដោះដូរទីតាំងដី និងអគារ អគ្គស្នង​ការដ្ឋាន នគរ បាលជាតិ ទៅទីតាំងថ្មីដែលស្ថិតនៅខណ្ឌដង្កោនោះទេ ដែលចំណារនេះបាន​ធ្វើឡើង​តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ។

បើតាមនាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង, មូលហេតុដែលសម្តេចក្រឡាហោម ស ខេង មិនឯកភាពនឹងសំណើសុំដោះដូរទីតាំងអគារ អគ្គស្នងការដ្ឋាននគរបាលជាតិនាពេលនេះ ក៏ព្រោះតែ រដ្ឋមានដី និងថវិកាសម្រាប់ធ្វើកន្លែងថ្មីរួចហើយ។

ការបង្ហាញឯកសារចំណារបដិសេធរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីមាន បណ្តាញសង្គម និងសារព័ត៌មានមួយចំនួន នាពេលថ្មីៗនេះ បានយកសំណើរបស់ អគ្គស្នងការ នគរ​បាល ជាតិ ទៅផ្សព្វផ្សាយថា រាជរដ្ឋាភិបាលបានសម្រេចដោះដូរទីតាំង អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តាមរយៈក្រុមហ៊ុនឯកជនមួយ (LONG MA INVEST AND REALESTATE Co., LTD)។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានចាត់ទុកថា ការទម្លាយឯកសារផ្ទៃក្នុងទៅផ្សព្វផ្សាយបំភ្លៃបែបនេះ ទំនងជាចេតនាមិនល្អណាមួយ ដើម្បីវាយប្រហារលើសម្តេចក្រឡាហោម ស ខេង ដែលកំពុង​មានប្រជាប្រិយ៏ភាព និងជាអ្នកដឹកនាំដ៏ល្អមួយរូបក្នុងជួរគណៈបក្ស និងរាជរដ្ឋាភិ​បាល​កម្ពុជា។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ បានស្នើសុំគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ដើម្បីពិនិត្យ និងសម្រេច ចំពោះការ ដោះដូរទីតាំង អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទៅសាងសង់អគារថ្មី រសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមលិខិតរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ការស្នើផ្លាស់ប្តូរទីតាំងនេះ ដោយសារតែទីតាំង ចាស់ទ្រុឌទ្រោម តូចចង្អៀត ស្របពេលដែលកម្លាំងនគរបាល បច្ចុប្បន្នមានចំនួនកើនឡើង៕

ដោយ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.