ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប​អាណត្តិទី​៣​បើក​កិច្ច​ប្រជុំ​សាមញ្ញា​លើក​ទី​៤៤​ក្នុង​ឆ្នាំ​២០២៣


ខេត្តសៀមរាប ÷ ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិ ទី៣បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤នៅរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំប្រជុំដោយ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាជ្ញាធរអប្សារា និង លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាព នានាជុំវិញខេត្តចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដូចជា៖ ១- ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាកនៅក្នុងកិច្ចប្រជុំសាមញ្ញលើក      ទី៤៤. ២- ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ៣- ពិនិត្យពិភាក្សានិងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប  ៤- ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការសកម្មភាព និងថវិកាគម្រោងកិច្ចការពារកុមារ២០២៣-២០២៥ របស់រដ្ឋបាលខេត្តសៀមរាប ៥- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្តីសម្រេចស្តីពីការបែង ចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការជូនគណៈអភិបាលខេត្ត។

ក្នុងកិច្ចប្រជុំនេះដែរ អង្គប្រជុំក៏បានផ្ដោតទៅលើបញ្ហាមួយចំនួនដូចជាបញ្ហា ការចតយាន្តយន្តគ្មានសណ្តាប់ ធ្នាប់លើផ្លូវសាធារណៈ អនាម័យ បរិស្ថាន  ការអនុវត្ត នូវច្បាប់ចរាចរណ៍ បញ្ហាផ្លូវក្នុងតំបន់អប្សារាមានការ ខូចខាតពុំទាន់មានការជួសជុស។

ក្នុងនោះដែរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តក៏បានធ្វើការបកស្រាយបំភ្លឺ និងព្រមទាំងបានអនុញ្ញាតជូនលោក ប្រធានមន្ទីរ អង្គភាពដែលពាក់ព័ន្ធ ដើម្បីធ្វើការបំភ្លឺជូនអង្គប្រជុំផងដែរ។

ក្រោយពីការបំភ្លឺរបស់មន្ទីរ អង្គភាព ឯកឧត្តម អភិបាលខេត្តក៏បានជំរុញមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់ការលើកឡើងក្នុងអង្គប្រជុំនាពេលនេះផងដែរ ។

មានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំនោះ ឯកឧត្តម អ៊ាន ឃុន បានមានប្រសាសន៍ថា៖ តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់       ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ។ ជាមួយគ្នានេះ ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការកោតសរសើរដល់ ថ្នាក់ដឹកនាំខេត្តសៀមរាបដែលបានខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អនិងរីកចំរើនព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.