ព័ត៌មាន​ទាន់ហេតុការណ៍
ចោរឆក់ខ្សែ-ក ក្មេងកំពុងលេងនៅមុខផ្ទះសម្រេចបាន៥ថ្ងៃ មិនទាន់បានលក់ចេញជាលុយផង ត្រូវជាប់ខ្នោះដៃ អាវុធហត្ថរាជធានីភ្នំពេញ! - ចំការពូជឈើធ្នង់ចំនួន១០ហិកតាត្រូវភ្លើងឆាបឆេះ នៅស្រុកស្វាយលើ ខេត្តសៀមរាប - បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលដល់សិស្សនាយនគរបាលនិងសិស្សនាយនគរបាល ជ័យលាភីជំនាន់ទី១៦ - គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប បើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២២និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ - ថវិកា រួមនឹងអំណោយ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានប្រគល់ជូន គ្រួសារសព អតីតមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ! - អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាបនៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា - ក្បាលដីចំនួន២.៩០១ក្បាលដីចំនួន៣ភូមិ ក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបត្រូវបានបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ  - ការចិញ្ចឹមក្របីអាចបង្កើនចំណូលសម្រាប់ផ្គត់ផ្គង់ជាភាពគ្រួសារ - ស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ ជាដៃគូសំខាន់ជួយ បណ្តុះបណ្តាលធនធានមនុស្សខ្មែរជំនាន់ថ្មី លើផ្នែកអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ - ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព យុវនិស្សិតខេត្តបន្ទាយមានជ័យដែលរៀននៅរាជធានីភ្នំពេញ ចាប់ផ្តើមបើកជាថ្មី បន្ទាប់ពីអាក់ខានអស់៣ឆ្នាំ!
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន​ជន​សង្ស័យ​០២នាក់​បញ្ជូន​ទៅ​តុលាការ​ពាក់​ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ


រាជធានីភ្នំពេញ ÷ ជនសង្ស័យ ឈ្មោះ ហួង រក្សា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១២១ ផ្លូវលំ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និង ឈ្មោះ សួន សុភ័ក្រ្ដ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ1A ផ្លូវ៤៩២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួល គោក ឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅវេលាម៉ោង ០០:១៦នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវមុន្នីរ៉េត សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក ដោយដកហូតវត្ថុតាង ៖ ១.ម៉ូតូ០១គ្រឿងម៉ាក Honda Beat ពណ៌ស សេរីឆ្នាំ២០២២ ស្លាកលេខ ក្រចេះ1G.9180 , ២.ទូរស័ព្ទដៃចំនួន០៣គ្រឿង, ៣.កាបូបលុយ០១ និង នាឡិកាដៃ០១គ្រឿង។

ចំណែកវត្ថុតាងទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ធ្វើកំណត់ហេតុប្រគល់ជូនជនរងគ្រោះវិញផងដែរ។

ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នា ថាពួកខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

យោង # PhnomPenh GRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2023 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.