ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ខេត្ត​សៀមរាប​រៀប​ចំ​មិទ្ទីញ​អប​អរ​សាទរ​ខួប​លើក​ទី​៤៤​ស្មារតី​ថ្ងៃ​ជ័យ​ជម្នះ​៧មករា​(៧ មករា ១៩៧៩-៧ មករា ២០២៣)


ខេត្តសៀមរាប÷នៅព្រឹកថ្ងៃទី០៧ខែមករា ឆ្នាំ២០២៣ ខេត្តសៀមរាប បានរៀបចំប្រារព្ធធ្វើមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ស្មារតីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាង រាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប ព្រមទាំងមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកឧកញ៉ា លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមការងារ និងគណៈអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្ស និសិ្សត និងគរុសិស្ស កម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋ និងវិស័យឯកជនប្រមាណជាង៥ពាន់នាក់ចូលរួម ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មា ធិការគណ បក្សប្រជាជនខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើង អំពីសមទ្ធិ ផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសរយៈពេល៤៤ឆ្នាំកន្លងមកនេះ ក្រោមស្មារតីជ័យជំនះ៧មករា បានកំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលឆ្លើយតបទៅតាមសំណូមពរ និង បំណងប្រាថ្នារបស់ប្រជាជជន ។ ទោះបីប្រទេសជាតិជួបនូវវិបត្តិជម្ងឺកូវិដ១៩ក៏ដោយ ចំពោះកិច្ចអភិវឌ្ឍន៍ប្រទេស នៅតែបន្តដើមី្បបំពេញនូវតម្រូវការចាំបាច់របស់ប្រជាជនក្នុងមូលដ្ឋាន ។

ក្នុងនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកផងដែរថា ការជួបជុំគ្នានេះ ដើមី្បរំឮកនូវទិវាជ័យជំនះ ក្នុងស្មារតីគោរពដឹងគុណចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង អាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទោះបីរយៈពេល ៤៤ឆ្នាំបានកន្លងទៅហើយនោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេង សម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក ។

សម្តេចពិជ័យសេនាបានបន្តថា រយៈពេល ៤៤ឆ្នាំមកនេះ អ្វីៗត្រូវបានផ្លាស់ប្តូរដោយមិននឹកស្មានដល់ ក្រោយពីកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទីចខ្ទីទៅហើយនោះ បានប្រឹងងើបឈរឡើងវិញ និង បានកំពុងបោះជំហានយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និង អភិវឌ្ឍន៍ ។ ថ្វីបើយើងបានកំពុងរស់នៅយ៉ាងសុខសាន្ត និង មានមោទនៈភាពចំពោះសមទ្ធិផលលើគ្រប់វិស័យ ដែលយើងសម្រេចបានមកដល់ពេលនេះក្តី ក៏យើងនៅតែត្រូវចងចាំនូវព្រឹត្តិការណ៍ដ៏ឈឺចាប់ ខ្លោចផ្សារពីអតីតកាល ដែលធ្វើឲ្យប្រជាជាតិ យើងស្ទើរតែត្រូវវិនាសសូន្យ ។ ស្មារតីជ័យជម្នះ៧មករា ១៩៧៩ សម្រេចបានមកដោយឈរលើមូលដ្ឋាននៃការគួបផំ្សយ៉ាង ស្អិតរមួត រវាងកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះត្រូវបន្តទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិល ត្រឡប់មកវិញ ហើយត្រូវបានចាត់ទុកជានិច្ចក្នុងប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់ ជនរួមជាតិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីរួបរួមជាតិ ព្រមទាំងបានថ្លែងអំណរ គុណដល់ជនរួមជាតិ ដែលបានគាំទ្រគណបក្សប្រជាជនរយៈពេល៤៤ ឆ្នាំមកនេះ ។ សម្តេចពិជ័យសេនា ប្រកាសថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្តថែមទៀត។ ក្នុងនោះ    សម្តេចក៏បានលើកផងដែរ ពីសមិទ្ធិផលធំៗ លើកិច្ចអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង និងការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីទៀតផង។

សម្តេចពិជ័សេនាក៏បានគូសបញ្ជាក់ផងដែរថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើការផ្តូរផ្តាច់លើការងារសុខភាពសាធារណៈរបស់ប្រជាជន ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ និង បានស្វែងរកវ៉ាក់សាំងយកមកចាក់ស្រោចជូនប្រជាជន ដោយឥតគិតថ្លៃ មិនបានប្រកាន់ពូជសាសន៍ និន្នាការនយោបាយអ្វីនោះឡើយ   រហូតធ្វើឲ្យប្រទេសកម្ពុជាយើង  មានភាពធូស្រាលពីជម្ងឺ  កូវិដ១៩ ព្រមទាំងបានប្រកាសបើកប្រទេសឡើងវិញ សំដៅស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិ  និងបានជម្រុញដល់អាជ្ញាធរ មូលដ្ឋាន ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទៅតាមដូសដែលក្រសួងសុខាភិបាលបានកំណត់  និងត្រៀមលក្ខណៈឲ្យ បានគ្រប់គ្រាន់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទៀតផង៕

ដោយ ÷ ពន្លឺ

 

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.