ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឆ្លង​ចរន្ត​អគ្គិសនី​ផ្ទុះ​ឆេះ​អស់​ម៉ូតូ​៤​គ្រឿង​របួស​ស្រាល​៣​នាក់!


ខេត្តសៀមរាប ÷ កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ០៧ ខែ មករា ឆ្នាំ២០២៣ មានករណីឆ្លងចរន្តអគ្គិសនី កន្លែងជួសជុល ទិញ លក់ម៉ូតូគ្រប់ប្រភេទ ដែលមានយីហោ ( ជាង ពេជ្រ) ស្ថិតនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប បានបណ្តាលឲ្យឆេះខូចខាតម៉ូតូធុនធំ ចំនួន ៤គ្រឿ របួសស្រាលមនុស្ស៣នាក់ និង បានជួយសង្គ្រោះម៉ូតូធុនធំ បានជាច្រើនគ្រឿងផងដែរ ។

នៅក្នុងហេតុការណ៍អគ្គីភ័យនេះ ក៏មានវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី ជឹម សាវណ្ណ ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកផ្នែកចរាចរណ៍ បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ និង លោកប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ រួមនឹងកម្លាំងអន្តរាគមន៍ស្នងការនគរបាលខេត្ត ដោយបានប្រើប្រាស់រថយន្ត អគ្គីភ័យ ចំនួន ៤គ្រឿង មានរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្ត និង អាជ្ញាធរជាតិអប្សរា ។

តាមសាកី្សនៅកន្លែងកើតហេតុ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា ក្នុងពេលខ្លួនកំពុងអង្គុយនៅខាងក្នុង កន្លែងជួសជុលម៉ូតូ ស្រាបតែឭសម្លេងផ្ទុះនៅកន្លែងព្រីភ្លើង ហើយមានអណ្តាតភ្លើងឆេះឆាបឡើងទៅលើម៉ូតូដែលកំពុងធ្វើ ការជួសជុល នឹងបានរាលដាលឆេះទៅម៉ូតូផ្សេងទៀតដែលធ្វើការជួសជុល ហើយម៉ូតូផ្សេងទៀតក៏ត្រូវបានអ្នកជិតខាងជួយ សង្រ្គោះចេញពីភ្លើង ហើយមួយចំនួនបានយកបំពង់ពន្លត់អគ្គីភ័យធ្វើការបាញ់ពន្លត់ភ្លើង បានរលត់ទៅវិញមុនរថយន្តពន្លត់អគ្គីភ័យមកដល់ ។ចំពោះអ្នករងរបួសទាំងបីនាក់នោះ ម្នាក់ត្រូវបានភ្លើងឆេះរោលរលាក និង ពល់ផ្សែងបំពង់ពន្លត់អគ្គីភ័យ ហើយត្រូវបាន ប្រជាពលរដ្ឋនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលជំនាញ ក្នុងករណីអគ្គីភ័យនេះ យើងមិនទាន់បានកំណត់ទៅលើករណីផ្ទុះ ឆេះនេះ នៅឡើយទេ ដោយបានកំពុងបន្តធ្វើការស្រាវជ្រាវផងដែរ ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.