ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលា​វេសហ្គេត​អន្តរជាតិ​ខេត្តសៀមរាប​ប្រគល់​ប័ណ្ណ​សរសើរ​ប្រចាំ​ឆ្នាំ​សិក្សា​២០២១​-​២០២២​ជូន​ដល់​សិស្សា​នុ​សិស្ស​មធ្យម​សិក្សា​ទុតិយភូមិជ័យ​លាភី​និទ្ទេសA​


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២៣ នេះ សាលាវេសហ្គេតអន្តរជាតិ បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរប្រចាំឆ្នាំសិក្សា២០២១-២០២២ ជូនដល់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិ ជ័យលាភីនិទ្ទេស A វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សា បឋមភូមិនិងចំណាត់ថ្នាក់ល្អដល់សិស្សចំនួន ៣២០នាក់ស្រី១៨០នាក់ ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបព្រមទាំង វត្តមានលោក លោកស្រី ប្រធានមន្ទីរ-អង្គភាព កម្លាំងប្រដាប់អាវុធ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និង សិស្សានុសិស្ស ជាច្រើនរយនាក់ចូលរួមផងដែរ។

តាមរបាយការណ៏របស់ លោក រ័ត្ន រស្មី នាយកគ្រប់គ្រងសាលាវេសហ្គេតអន្តរជាតិ បានបង្ហាញថា៖ ឆ្នាំសិក្សា២០២១-២០២២ កន្លងទៅនេះ គ្រប់សាខាទាំងអស់នៃសាលានេះ បានទទួល សិស្សានុសិស្សចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សាចំណេះទូទៅខេមរ ភាសា កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ជាពិសេសកម្មវិធីចំនេះទូទៅ៣ភាសាក្នុងពេលតែ១ ដែលមានភាសាខ្មែរ អង់គ្លេស ចិន រាប់ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់មធ្យមសិក្សា មានចំនួនសរុបប្រមាណ១.៩០០នាក់ ក្នុងនោះ សិស្សានុ សិស្ស ចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) មានចំនួន ៤៩នាក់ ទទួលជោគជ័យប្រមាណ ៩០ភាគរយ ដោយសិស្សជ័យលាភីនិទ្ទេស A ចំនួន ៤នាក់ផងដែរ។ ក្រៅពីការផ្តល់កំលំាងចិត្តតាមរយះប័ណ្ណសរសើរ សាលាក៏បានរៀបចំផ្ដល់រង្វាន់ និងអាហារូបករណ៏បន្ថែមដល់សិស្សឆ្នើម ជាពិសេសសិស្សជ័យលាភីនិទ្ទេស ដោយម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ១ម្នាក់ដើម្បីសម្រាប់ យកទៅប្រើនៅថ្នាក់ឧត្តមសិក្សារបស់ប្អូនៗ។

លោកនាយកសាលាក៍បានបញ្ជាក់ថា៖ក្រៅពីផ្តោតលើការបណ្តុះបណ្តាលចំណេះដឹង និងសមត្ថភាព សាលាក៏បានបញ្ចូលនូវមេរៀនបំនិនជីវិត (STEAM)ប្រចាំថ្ងៃដល់ពួកគេនិងបានយកចិត្តទុកដាក់វាយតម្លៃជ្រើសរើស និងសម្រិតសម្រាំង ដោយគោរពតាមគោលការណ៍ និងគរុកោសល្យអប់រំ ក្នុងការធានាគុណភាព និងទទួលបានគ្រូបង្រៀនមានបទពិសោធន៏ ដែលមានចិត្តគំនិតមោះមុត សម្រាប់បេសកម្មដុសខាត់ឱ្យមានធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពក្លាហាន និងសេចក្តីគោរព ដោយសុជីវធម៌។

លោក រ័ត្ន រស្មី ក៍បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាចំពោះលទ្ធផលសិក្សា និងលទ្ធផលនៃការប្រលងកន្លងមកនេះ គឺមានផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឲ្យសាលាទាំងវិស័យសាធារណៈ និងឯកជនត្រូវបានបិទទ្វារមិនអនុញ្ញាតអោយចូលរៀននៅសាលាផ្ទាល់ ដោយក្នុងនោះសាលាវេសហ្គេតអន្តរជាតិបានរៀបចំផ្តល់ការសិក្សាអប់រំ ពីចំងាយ និងតាមប្រព័ន្ធអេឡិចត្រូនិចពីកំរិតមត្តេយ្យសិក្សាដល់កំរិតមធ្យមសិក្សា តាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡាកន្លងមកផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តបានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលសិក្សារបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលទទួលបានជ័យលាភីនិទ្ទេសA និងចំណាត់ថ្នាក់ល្អ ព្រមទាំង កោតសរសើរដល់គណៈគ្រប់គ្រងសាលា បុគ្គលិក ព្រមទាំងសហ ការី នៃសាលាវេសហ្គេតអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលា និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ល្អៗទៅឱ្យក្មួយៗ ទទួលបាននូវចំណេះដឹងប្រកបដោយគុណភាព ដែលទាំងអស់នេះបានបញ្ជាក់ពីការផ្សារភ្ជាប់រវាងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ការបម្រើសេវាសាធារណៈ និងប្រសិទ្ធភាព គុណភាព ស្តង់ដារអប់រំ ដែលអាចទទួលយកបានក្នុងស្ថានភាព នៃការរីកចម្រើនរបស់ពិភពលោកដែលយើងរស់នៅ។

លោក អ៊ឹង គឹមលាង ក៏បានមានប្រសាសន៍ថា៖កម្ពុជា មានចក្ខុវិស័យវែងឆ្ងាយដែលទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្សប្រកប ដោយគុណភាព សមត្ថភាព និងគុណធម៌ សម្រាប់ជាកត្តាគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងពេលបច្ចុប្បន្ន និងសម្រាប់អនាគត ក្នុងការប្រែក្លាយប្រទេសឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។ លោក អភិបាលរងខេត្តបានបន្ថែមថា៖សិស្សានុសិស្ស ដែលអាចនឹងទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងការសិក្សារបស់ខ្លួន គឺអាស្រ័យដោយកត្តា ៥យ៉ាង ដែលមិនត្រូវមើលរំលងបាននោះ គឺកត្តាមាតាបិតា .កត្តាសាលារៀន. កត្តាខ្លួនឯង .កត្តាគ្រូបង្រៀន៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.