ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ទ្រី សុភ័​ក្រ ​ត្រូវ​វ​ថ្នាំ​សណ្តំ​បណ្តាលអោយ​ស្ពឹក​ក្នុង​ការបង្ក្រាប​បទល្មើស​ដឹកឈើ​ដូរ​ ​ហែរ​កឋិន​តាម​ដងផ្លូវ​ជាតិ​លេខ​៧​នា​ពេលយប់​


ខេត្ត​ក្រចេះ ៖ ប្រភព​ព័ត៍មាន​ពី​ខេត្ត​ក្រចេះ​បាន​អោយ​គេហទំព័រ រស្មី​ក្រុង​យើង​ដឹង​ថា​នៅ​រៀងរាល់​យប់​ចាប់ពី​ម៉ោង​១​ដល់​ ​ម៉ោង​៥​ទាបភ្លឺ​សកម្មភាព​ដឹកជញ្ជូន​ដឹក​ដូច​ហែរ​កឋិន​គ្មាន​សមត្ថកិច្ច​ខាង​ណា​ចុះ​បង្ក្រាប​ឡើយ​គឺ​ដេកចាំ​ទទួល​សំណូក​។ នៅ​យប់​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៨ កន្លងទៅនេះ មាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​គ្រប់​ប្រភេទ​ប្រមាណ​ជាង​៥០​គ្រឿង និង គោយន្ត​កន្ត្រៃ​ដឹកឈើ​ជិត​២០​គ្រឿង និង​ម៉ូតូ​ដឹក​ឈើប្រណិត​ប្រមាណ​ជាង ១០០​គ្រឿង​បាន​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​។​

​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​យ៉ាង​អាណាធិបតេយ្យ​ធ្វើ​ចរាចរណ៍​រញ្ជួយ​តាម​ផ្លូវជាតិ​លេខ​៧ ឆ្លងកាត់​ស្រុក​សំបូរ​បន្ត​ឆ្លងកាត់​មុខ​ ​ស្នាក់ការ​មេព្រៃ​សណ្ដាន់ មាន​លោក​ប៉ាល់ សុ​កែវ ជា​ប្រធាន ឆ្លងកាត់​ស្នាក់ការ​មេព្រៃ​ថ្ម​គ្រែ របស់លោក ម៉ី វុទ្ធី  ឆ្លងកាត់​ ​ស្នាក់ការ​កន្ទួតស្រុក​ចិត្ត​បុរី របស់ លោក ឃ្លាំង ណារ​ត្ន័ បន្ត​ឆ្លងកាត់​ឃុំ​ស្វាយ​ជ្រះ គ្រប់គ្រង​ដោយ​លោក ស្រូយ ធី បន្ត​ឆ្លង​ ​កាត់​សួន​អា​ពារហ៏​ពិពាហ៏​គ្រប់គ្រង​ដោយលោក សុខ គោ ថែម​ទាំង​ឆ្លងកាត់​ឃុំ​ថ្ម​ពុក  និង​ស្នាក់ការ​មេព្រៃ​ស្រុក​ស្នួល  ​គ្រប់គ្រង​ដោយ​លោក ឡាយ ធុច និង​បន្ត​ធ្វើ​ដំណើរ​ដោយរ​លូន​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ ​ទ្វេភាគី ត្រពាំង​ស្រែ​-​វ៉ា​លឺ ដោយ​គ្មាន​មន្ត្រី​មាន​សមត្ថកិច្ច​ណាមួយ​ចេញមក​ធ្វើការ​ទប់ស្កាត់ ឬ​បង្ក្រាប​នោះឡើយ​។​

​ដោយឡែក នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ លោក ទ្រី សុភ័​ក្រ ដែល​ថ្នាក់លើ​ទុកចិត្ត​ប្រគល់​ភារកិច្ច​អោយ​ទៅ​ បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ក្រចេះ គឺ​ប្រហែល​ត្រូវ​ថ្នាំ​សណ្តំ​សំងំស្ងៀម បណ្តែតបណ្តោយ​ឲ្យ​កូនចៅ​ដែល​ជា​មេព្រៃ មិន​អនុវត្ត​នូវ​តួនាទី​របស់​ខ្លួន​ដើម្បី​ការពារ​និង​អភិរក្ស​ព្រៃឈើ ដែល​រដ្ឋ​ប្រគល់​ឲ្យ​ឡើយ​ទោះបី​រថយន្ត​ដឹកឈើ​ធំៗ​ ​ទាំងអស់នេះ​បាន​ក្រឡាប់​ចាក់​ឈើ​ចោល​ជា​ច្រើន​ដង ស្ទើរតែ​នៅ​មុខ​ការិយាល័យ​មេព្រៃ​របស់​ខ្លួន​គ្រប់គ្រង​ក៏​នៅតែ មេព្រៃ​ទាំងនេះ​មើល​មិន​ឃើញ​ដែរ​។​

​ការដឹកជញ្ជូន​ឈើ​ដូច​ហែរ​កឋិន​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧ ត្រូវបាន​គេ​អះអាង​ប្រាប់​ថា ឈ្មួញ​ដឹក​ឈើ​ទាំងអស់​ហ្នឹង មាន​អ្នកកាង​រត់​ការណ៍​សម្រប​សំរួល​បង់ប្រាក់​អោយ​សមត្ថកិច្ច​ឈរជើង​នៅតាម​ដងផ្លូវ​ជា​ថ្នូរ​និង​ការសំរបសំរួល​ដឹកឈើ​តាម​ផ្លូវ​ជាតិ​ដោយ​រលូន ខណៈ​ពេល​នេះ​គេ​ក៏​ស្គាល់​អ្នក​រត់ការ​ទាំងអស់​នោះ​ហើយ​ដែរ ទី​១.​ឈ្មោះ​ចែ​មុំ​កាង​សាំ​យ៉ុង​ដឹកឈើ​ ចំនួន​៨​គ្រឿង ទី​២.​ឈ្មោះ​លោក​ឃ្នី អតីត​អ្នក​លក់​សាច់​ឆ្កែ រត់​ការ​អោយ​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​ចំនួន​៨​គ្រឿង ទី​៣.​ឈ្មោះ​ចែ​អូន និង​មាន​អ្នក​រត់ការ​ជាច្រើន​នាក់​ទៀត ។​

​តាម​ប្រភព​អ្នករកស៊ី​ដឹក​ឈើ​ទាំងអស់នេះ​បាន​អះអាង​ប្រាប់ គេហទំព័រ រស្មី​ក្រុង​យើង ថា​សមត្ថកិច្ច​បាន​តំរូវ​ឲ្យ​អ្នក​ដឹក​ ឈើ​តាម​ម៉ូតូ​បង់​លុយ​ក្នុង​មួយ​ម៉ូតូ​ចាប់ពី ៣​ម៉ឺន​រៀល​ទៅ ៤​ម៉ឺន​រៀល រថយន្ដ​សាំ​យ៉ុង​ចាប់ពី​៨​ម៉ឺន​រៀល​ទៅ ១០​ម៉ឺន​រៀល ក្នុង​មួយ​រថយន្ត តាម​ស្នាកការ​នី​មួយៗ ។​

​មតិ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំងៗ និង​ស្នើសុំ ឯកឧត្ដម សរ ចំ​រ៉ុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ឯកឧត្តម អ៊ុង សំអាត ប្រតិភូ​រាជ​រដ្ឋបាល​ទទួល​បន្ទុក​ព្រៃឈើ និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម គួរ​ចាត់វិធានការ​បង្ក្រាប​ផង​។​

​គេហទំព័រ រស្មី​ក្រុង​យើង និង​រង់ចាំ​ទទួល​នូវ​រាល់​ការ​ស្រាយ​បំភ្លឺ​ពី​លោក ទ្រី សុភ័​ក្រ  នាយ​ខណ្ឌ​រដ្ឋបាល​ខេត្ត​ក្រចេះ​រាល់​ការចោទប្រកាន់​ខាងលើ​នេះ​ដើម្បី​ធ្វើការ​ចុះ​ផ្សាយ​បន្ត​ទៀត​៕
​ដោយ ៖ សំណាង​

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.