ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​ផ្ទេរ​ភារ​កិច្ច​និង​ប្រកាស​តែង​តាំង​អភិបាល​ស្រុក​សូទ្រ​និគម


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី០៤ ខែ មករា ឆ្នាំ២០២៣ នៅសាលាស្រុកសូទ្រនិគម មានរៀបចំពិធីផ្ទេរភារកិច្ច និងប្រកាសតែងតាំងលោក គឹម វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ប្រធានផ្នែកស៊ើបអង្គេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត សៀមរាប ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកសូទ្រនិគម ជំនួសលោក ម៉ក់ ប្រុស ដែលត្រូវបានគ្រប់អាណត្តិរបស់ខ្លួន បានផ្ទេរភារកិច្ចថ្មីទៅបម្រើការនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកដែលទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តម ទៀ សីហា បានជម្រុញលោកអភិបាលស្រុកដែលទើបទទួលតំណែងថ្មីនៅ ពេលនេះត្រូវរួមគ្នាជាមួយអភិបាលរងស្រុក និងមន្ត្រីរាជការ ស្ថាប័ន អង្គភាព និងវិស័យឯកជនក្នុងស្រុកធ្វើការអភិឌ្ឍស្រុកឲ្យកាន់តែមានការរីកច្រើន និងបម្រើប្រជាពលរដ្ឋឲ្យមានតម្លាភាព។ ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ភូមិ ឃុំ ឲ្យមានភាពធុនទៅនិងវិបត្ត ការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ។  នេះជាបទពិសោធន៍ រដ្ឋបាលមូលដ្ឋាន ជារដ្ឋបាលជួរមុខ ជារដ្ឋបាលឆ្លើយតបបានភ្លាមៗទៅនិងវិបត្តិទៅនិងការប្រែប្រួលទៅនិងជំងឺឆ្លងរាតត្បាតផ្សេងៗ គឺមានតែរដ្ឋបាលមូលដ្ឋានប៉ុណ្ណោះ ជាអ្នកឆ្លើយតប ជាអ្នកអនុវត្តវិធានការនានា។

ឯកឧត្តមបានបន្ថែមថាសេវាសាធារណៈ នៅតាមបណ្តាក្រុង ស្រុក ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងនូវយន្តការច្រកចេញចូលតែមួយ នៅតាមរដ្ឋបាលខេត្ត ក្រុង ស្រុក ឲ្យដំណើរការទៅបានល្អ ប្រកបដោយគុណភាព លឿនរហ័ស និង មានការជឿជាក់ទៀតផង។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកអភិបាលស្រុកថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ស្រុក របស់ខ្លួន ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង ជួរគណៈអភិបាលស្រុក លើការដឹកនាំ គ្រប់គ្រង បណ្តាការិយាល័យ មន្ត្រី និង អង្គភាពក្នុងស្រុកឲ្យបានល្អ និងបង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក សំខាន់ជម្រុញបញ្ចប់ការងារឆ្វៀលដីតំបន់បី បឹងទន្លេសាប ជូនប្រជាកសិករ ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តា ស្ថាប័ន អង្គភាព និង បង្កើនលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងប្រជាជន ព្រមទាំងមាន ទំនាក់ទំនងឲ្យបានល្អជាមួយវិស័យឯកជន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចភ្ញៀវដែលបានធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគមនេះ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ។ ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ មិនប្រកាន់ពូជសាសន៍ និន្នាការគណបក្សនយោ បាយណាឡើយ និងបានប្រកាសបើកប្រទេសឡើងវិញ សំដៅស្តារសេដ្ឋកិច្ចជាតិ សំខាន់លើវិស័យទេសចរ ពិសេសនៅខេត្តសៀមរាប ។ ម៉្យាងទៀតយើងក៏មិនត្រូវធ្វេសប្រហែសនៃជម្ងឺកូវិដឡើយ គឺ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.