ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ភ្ញៀវ​ទេសចរ​៣៣៧.៧៦៩​នាក់ ​រីក​រាយ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​សៀមរាប​-​អ​ង្គរ


ខេត្តសៀមរាប ÷ ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាក់ស្រោចវ៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយនោះ បានធ្វើឲ្យស្ថានភាពនៃជម្ងឺកូវិដ១៩ មានភាពធូស្រាល ព្រមទាំងការប្រកាសបើកប្រទេស ក្នុងគោលដៅស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ ដោយឡែកនៅខេត្តសៀមរាបក្នុងឱកាសឆ្លងឆ្នាំសកល២០២២.២០២៣ ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនោះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយ លោក ប្រាក់ សោភណ្ឌ័ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល ២០២២. ២០២៣។ ក្នុងសកម្មភាពរៀបចំតុបតែងលម្អផ្លូវ ដើមី្បលេីកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឲ្យកាន់តែមានភាពស្រស់ត្រកាលឡេីងវិញដោយបំពាក់ភ្លើងបំភ្លឺសាធារណៈ និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដេីម្បីចូលរួមអបអរឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២៣។

លោក ប្រាក់ សោភ័ណ្ឌ បានលើកឡើងថា ការងាររៀបចំកែលម្អនេះ គឺជាការរំលេចនូវសោភ័ណភាព បៃតងនៅតាមដងស្ទឹង តាមរុក្ខវិថីនានាក្នុងក្រុង បរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជានៅតាមសួនច្បារ ដេីម្បីរៀចំភ្លើងពណ៌នាពេលរាត្រីឲ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីមកទស្សនាកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំថ្មី  ឆ្នាំសកល ២០២៣នេះ  ព្រមទាំងមានការជិះទូកកម្សាន្តតាមដងស្ទឹងប្រវត្តិសាស្ត្រ និងទស្សនាការសម្តែង របាំ និង រាំវង់ស្គរដៃជាដើម ។  ម្យ៉ាងទៀតក៏ជាការរួមចំណែកក្នុងការជម្រុញការផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យក្នុងខេត្តសៀមរាបសំខាន់លើវិស័យទេសចរណ៍។

ទោះបីមានភាពធូស្រាលនៃជម្ងឺកូវិដ១៩នេះ ក្នុងឱកាសឆ្លងឆ្នាំសកល២០២២.២០២៣ ដោយមានភ្ញៀវជាតិ អន្តរជាតិ បានអញ្ជើញចូលរួមអបអរសាទរ ក្នុងបុណ្យឆ្លងឆ្នាំសកល ក៏បានអនុវត្តជាប្រចាំនូវវិធានការរបស់រាជរដ្ឋាភិបាល៣កុំ ៣ការពារផងដែរ។

ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ធ្នូ ២០២២មកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរ មកពីបណ្តាខេត្ត រាជធានី បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២២ ឈានចូល ឆ្នាំ២០២៣ មានចំនួនប្រមាណជា ៣៣៧.៧៦៩នាក់ ក្នុងនោះភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរក្នុងប្រទេស។ តាមការប៉ាន់ប្រមាណនោះបានឲ្យដឹងថា ភ្ញៀវអ្នកដំណើរកម្សាន្តទាំងនោះមានមកពីបណ្តារាជធានី ខេត្តនានា មានប្រមាណ ៣៣០.០០០នាក់។ ជាលក្ខណៈពិសេសគួរកត់ សម្គាល់នោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ បានឆ្លុះបង្ហាញអំពីស្ថាន ភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងកំពុងស្ថិតក្នុងប្រក្រតីភាពថ្មី ទម្លាប់រស់ជាមួយកូវីដ-១៩ ហើយកត្តាប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន ។ ក្នុងរបាយការណ៍ដដែលនោះបានប្រាប់ឲ្យដឹងថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនោះ មានដូចជារមណីយដ្ឋានអង្គរ ប្រហែលជា ២២០ពាន់នាក់ ក្នុងនោះរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនប្រមាណ ៦.៥០០នាក់ ,តំបន់ទន្លេសាបមានចំនួនប្រមាណ ៣ពាន់នាក់ ,សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗ មានប្រមាណ ១០០.៥០០នាក់ ។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជានៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ ។ ក៏ប៉ុន្តែយ៉ាងហោចណាស់ នៅក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មី ឆ្លងឆ្នាំសកលនេះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ប្រហែលជាង ៧.៧៦៩ នាក់ ផងដែរ   ។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសដំណើរការឆ្លងឆ្នាំសកលនេះ ចំពោះការងារចរាចរណ៍ បានបង្កលក្ខណៈល្អ ក្នុងការសម្រួលចរាចរណ៍ទៅមកបានល្អ ជាងបណ្តាឆ្នាំមុនៗ ដោយខេត្តសៀមរាប ទទួលបានចំណងដៃថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវផ្លូវ៣៨ខ្សែ ត្រូវបានស្ថាបនារួចរាល់ ស្របពេលដែលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២១. ២០២២នេះ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.