ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​​ចោរ​​លួច​​​០៣​​​នាក់​​​ទៅ​​​សាលាដំបូងរាជធានីភ្នំពេញ!


រាជធានីភ្នំពេញ÷នៅរសៀលថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ។

-ជនសង្ស័យទី០១ ឈ្មោះ ហង់ យូ ភេទប្រុស អាយុ៣០ មុខរបរសំណង់ ស្នាក់បន្ទប់ជួលភូមិដើមចាន់ សង្កាត់ច្បារអំពៅ  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល ១៩:៥០នាទី ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ ដោយដកហូតវត្ថុតាងរួមមាន៖ ទ្វារដែកចំនួន ០១, និងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត។

-ជនសង្ស័យទី០២ ឈ្មោះ ហ្យេត សុខគី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ នេសាទត្រី មានទីលំនៅ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង ជនសង្ស័យទី៣ ឈ្មោះ ឈិន វាសនា ហៅអួច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនេសាទត្រី មានទីលំនៅ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចច្រាំងទន្លេ ស្ថិតក្នុងភូមិពីរ និងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូចំនួន ០៤គ្រឿង កាលពីវេលាម៉ោង ០៣:១០នាទី ទាបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយមានគ្នាធ្វើសកម្មភាពចំនួន០៦នាក់។ ចំណែកបក្ខពួកជនសង្ស័យទាំង០៤នាក់ ដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ត៕

យោង #PhnomPenhGRK

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.