ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អភិបាល​រង​ខេត្ត​កែប​ម្នាក់​ស្រវឹង​ស្រា​បៀត​បៀន​ប្រពន្ធ​គេ​និង​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​!


ខេត្តកែប៖ អភិបាលរងខេត្តកែប លោក ភូ លិ ស្រវឹងស្រាដែលត្រូវបានរងការចោទប្រកាន់ពីការប្រើអំពើហិង្សាលើស្ត្រីម្នាក់ដោយគប់ដបស្រាបណ្តាលឱ្យរងរបួសត្រង់ក្បាលដេរជិត២០ថ្នេរ និងបានបៀតបៀន លើស្ត្រីម្នាក់ដែលមានគ្រួសាររួចហើយក្នុងកម្មវិធី ជប់លៀងឡើងតំណែងជាប្រធានមន្ទីរបរិស្ថានខេត្ត កែបថ្មីរបស់លោក អ៊ិន សៅ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

សាច់ញាតិជនរងគ្រោះបានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា អភិបាលរងខេត្តកែប លោក ភូ លិ បាន ផឹកស្រាស្រវឹង រួចបានដើរមកតុជនរងគ្រោះ ហើយបានបៀតបៀនលើស្ត្រីម្នាក់ដែលជាប្រពន្ធគេ។ ខណៈពេលនោះនាងប្រាប់ទៅអភិបាលរងខេត្តកែបនោះថា ៖«លោកធ្វើអ៊ីចឹងមិនត្រឹមត្រូវទេ ខ្ញុំមានប្តីរួចហើយ»។

បន្ទាប់មកលោកអភិបាលរងខេត្តកែបរូបនោះបានដើរចេញទៅតុខ្លួនវិញបានមួយភ្លែតក៏ស្រាប់តែដើរត្រឡប់ មកតុជនរងគ្រោះម្តងទៀត។ ដោយមានការភ័យខ្លាច ជនរងគ្រោះទាំងពីរបានដើរចេញពីតុបម្រុងទៅផ្ទះ ស្រាប់តែអភិបាលរងខេត្តកែប ភូ លិ បានយកកែវស្រាគប់សំដៅជនរងគ្រោះបណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ ដែលត្រូវបានសាច់ញាតិជនរងគ្រោះជញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងបានដេររបួសជិត២០ថ្នេរ។

ជុំវិញករណីនេះព្រះរាជអាជ្ញានៃអយ្យការអមសាលដំបូងខេត្តកែប លោក ខាន់ សុផល បានបញ្ជាក់ប្រាប់សារព័ត៌ក្នុងស្រុក ថាពិតជាមានករណីប្រើ ប្រាស់អំពើហិង្សាបង្កដោយអភិបាលរងខេត្តកែបឈ្មោះ ភូ លិ មែន ហើយមន្ត្រីនគរបាលយុត្តិធម៌កំពុងតែមានចំណាត់ការផ្លូវច្បាប់។

មកដល់រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ គេនៅមិនទាន់ឃើញចំណាត់ការលើអភិបាលរងខេត្តកែបរូបនេះនៅឡើយទេ។

គូសរំលឹកផងដែរថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ អភិបាលរងខេត្តកែប ភូ លិ រូបនេះក៏ធ្លាប់បានផឹកស្រាស្រវឹង ស្រែកឡូឡាក្អេង ក្អាង និងបានបោកកែវ បោកចាន នៅក្នុងភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញផងដែរ ហើយបានបណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវភ័យរត់ ចោលតុអស់។

កាលនោះមន្ត្រីយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់អភិបាលរងខេត្តកែបរូបនេះអស់មួយយប់។ ប៉ុន្តែដោយសារតែការយល់ យោគ ពីម្ចាស់ភោជនីយដ្ឋាន ក៏មានការសម្រប សម្រួលបញ្ចប់រឿងករណីប្រើប្រាស់អំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈម្តងរួចទៅហើយ ប៉ុន្តែបុគ្គលរូបនេះហាក់ដូចជាមិនមានការរាងចាល ដើម្បីរក្សាខ្លួនឱ្យមានតម្លៃសមជាមន្ត្រីរបស់រដ្ឋនោះទេ។

ជនរងគ្រោះទាំងពីរបានស្នើឱ្យដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ជួយ រកយុត្តិធម៌ដល់ពួកគាត់ និងចាត់វិធានការលើបុគ្គលអភិបាលរងខេត្តកែប ភូ លិ ទៅតាមច្បាប់៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.