ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រ​យាន​ជម្រុញ​ឲ្យ​កីឡា​ករ​កីឡា​ការនី​បន្ត​ពង្រឹង​សមត្ថភាព​ដើម្បី​អាច​ម្ចាស់​ការ​នៃ​ការ​ប្រកួត​នៅ​ថ្នាក់​ជាតិ​និង​អន្តរជាតិ


ខេត្តសៀមរាប ÷ សហព័ន្ធខ្មែរកីឡាទោចក្រយានជម្រុញបន្តពង្រឹងសមត្ថភាព គ្រូបង្វឹក កីឡាករ កីឡាការិនីនិងគណៈកម្មការរៀបចំការប្រកួតឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីម្ចាស់ការរៀបចំការប្រកួត គ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ។

ថ្លែងក្នុងឱកាស “បិទ” ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២នៅខេត្តសៀមរាប នារាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានផ្តល់នូវអនុសាសន៍គន្លឺះមួយចំនួនដើម្បីឱ្យវិស័យកីឡាទោចក្រ យាន នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណនិងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games 32) នាឆ្នាំ២០២៣ ខាងមុខ ដើម្បីឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ក្រុមគ្រូបង្វឹក ត្រូវខិតខំបណ្តុះបណ្តាល បង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្តាក្លឹប-សមាគម កីឡាទោចក្រយាន នៅក្នុងប្រទេស ឱ្យបានកាន់តែទូលំទូលាយ ព្រោះកីឡាទោចក្រ យានទាំង ០២ប្រភេទនេះត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ជូលក្នុងវិញ្ញសាប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេស កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ។

ឯកឧត្តម បញ្ជាក់ថា៖យើងទាំងអស់គ្នាត្រូវចងចាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែល ពោលថា “ ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ ”។ ឯកឧត្តម ប៉ាន សូរសក្តិ មានប្រសាសន៍ថា ការប្រកួតកីឡាទោចក្រយានរយៈពេលពេញ០១ថ្ងៃនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករកីឡាការិនី បញ្ចេញនូវទេពកោស ល្យ ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ-កីឡាការិនី ម្នាក់ៗបានប្រឹងប្រែងហ្វឹកហាត់កន្លងមក ។ លទ្ធផលរបស់កីឡាករ-កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការយកចិត្តទុកដាក់ តស៊ូព្យាយាម គោរពវិន័យបានល្អ និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៃការប្រកួត។

ឯកឧត្តមបញ្ជាក់ផងដែរថា៖រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បាននាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយពុំមានការបង្ហូរឈាម តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ។ មូលដ្ឋានគ្រឹះនៃសន្តិភាពនេះ ពិតជាបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា មានឱកាសពេញលេញ ក្នុងការខិតខំគិតគូ កសាង និងអភិវឌ្ឍន៍ប្រទេស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ពង្រឹង និងពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេរភាគី ពហុភាគី ក្នុងតំបន់ និងសកលលោក និងការធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ដែលរហូតមកដល់ពេលនេះ មានការគាំទ្រ ទទួលស្គាល់ ពីអន្តរជាតិថា ប្រទេសកម្ពុជាពិតជាមានការអភិវឌ្ឍរីកចំរើនខ្លាំង ប្រកបដោយថាមវន្ត ទាំងក្នុងទិដ្ឋភាពនយោបាយ និងសង្គម ។

យោងតាមរបាយការណ៍របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីទ្បាទោចក្រយាន ឲ្យដឹងថា យោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន និង យោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំ របស់ក្រសួងអប់រំយុវជន និងកីឡា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប ។ សមាសភាពនៃការប្រកួតមាន គណៈកម្មការរៀបចំការប្រកួត ប្រតិភូ គ្រូបង្វឹក កីឡាករ ចំនួន ២៦៥ នាក់ កីឡាការិនី ចំនួន១០នាក់ សរុបទាំងអស់ចំនួន៤០៥ នាក់ ដែលមាន៧ប្រភេទវិញ្ញាសាប្រកួតមានដូចជា វិញ្ញាសាកង់គួកបុរសថ្នាល វិញ្ញាសា កង់គួកបុរសឈុតធំ វិញ្ញាសាកង់គួកបុរស កង់ភ្នំបុរសថ្នាល កង់ភ្នំឈុតធំ កង់ភ្នំនារី និងវិញ្ញាសាកង់ភ្នំបុរស ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.