ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​អញ្ជើញ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​តួក​គី ​មក​ដល់​ក្រុង​ហ្សឺ​ណែវ ​ប្រ​ទេស​ស្វីស ​ប្រកប​ដោយ​សុវត្តិ​ភាព


ទីក្រុងហ្សឺណែ​ (ប្រទេសស្វីស)៖ បន្ទាប់ពីបានបញ្ចប់នូវដំណើរ នៃការអញ្ជើញបំពេញទស្សនកិច្ច ការងារជាប្រវត្តិសាស្រ្ត នៅ​ទីក្រុងអ៉ីស្តានប៊ុល សាធារណរដ្ឋតួកគី ប្រកបដដោយ​លទ្ធផលដ៏​ត្រចះត្រចង់​រយៈពេល២ថ្ងៃ រួចមក នៅព្រឹកព្រលឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើ ដំណើរចាកចេញពីទីក្រុងអ៉ីស្តានប៊ុល សាធារណរដ្ឋតួកគី ក្នុង​ដំណើរនៃការអញ្ជើញចូលរួម​កិច្ច​ប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភព​លោកឆ្នាំ២០១៨ របស់​សន្និ​សីទ​សហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ នៅទីស្នាក់ការរបស់​អង្គការសហប្រជាជាតិ ប្រ​ចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅអាកាសយានអន្តជាតិអាតាទួក ទីក្រុងអ៉ីស្តានប៊ុល វត្ត​មាន​នៃការអញ្ជើញជូនដំណើរ​សម្តេច​តេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា រួមមាន​ឯកឧត្តម​អភិបាល​ក្រុងអ៉ីស្តានប៊ុល ប្រមុខយោធាតួកគី អគ្គនាយកនៃ​ក្រសួងការ​បរ​ទេស​តួកគី និងលោកជំទាវ​ឯកអគ្គរាជទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំងឯក​ឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់ខ្ពស់​រដ្ឋា​ភិ​បាលតួកគី និងឥស្សរជនការទូតរបស់​ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំប្រទេស​តួកគីជាច្រើនរូប។

​​យន្តហោះពិសេសបានធ្វើការចុះចតប្រកបដោយ​សុវត្តិ​ភាព នៅអាកាស​យាន​​ដ្ឋាន​អន្តរជាតិ​ហ្សឺណែវ ទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីវេលាម៉ោង១០​និង​១០នាទី ម៉ោងនៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ត្រូវនឹងម៉ោង១៥និង១០នាទី ម៉ោង​នៅ​រាជធានីភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា ដើម្បីចូលរួម​កិច្ច​ប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក​ឆ្នាំ​២០១៨ របស់​សន្និ​សីទ​សហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ នៅទីស្នាក់ការរបស់​អង្គការសហប្រជាជាតិ ប្រ​ចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។

វត្តមាននៃ​ការអញ្ជើញដល់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបាន​ការ​ធ្វើគារវកិច្ចស្វាគមន៍​យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់ទាក់​បំផុត ពីឯកឧត្តម លោកជំទាវ តំណាងអង្គការ​សហ​ប្រជាជាតិ ប្រចាំហ្សឺណែវ ប្រ​ទេសស្វីស ឯកអគ្គរាជទូតអចិន្រៃ្តយ៍របស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​ហ្សឺណែវ ប្រទេសស្វីស ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់របស់អង្គការ សហប្រជាជាតិ និងឥស្សរជនការទូតរបស់ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំហ្សឺណែវប្រទេសស្វីស ជាច្រើនរូប។

សូមបញ្ជាក់ដែរថា នៅសណ្ឋាគារស្នាក់អាស្រ័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងទីក្រុង​ហ្សឺណែវ ប្រទេសស្វីស វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបាន​ទទួល​នូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ពីសំណាក់ប្រជាពល​រដ្ឋ មកពី​ទីជិត​ឆ្ងាយក្នុងទីក្រុងហ្សឺណែវ និងតំបន់មួយចំនួនទៀត ក្នុងប្រទេសស្វីស ក៏ដូចជានៅ​តំបន់​អឺរ៉ុបទាំងមូល​ ដែលបានបង្ហាញពីការគោរពស្រឡាញ់យ៉ាងអស់ពីដួងចិត្ត និងការដឹង​គុណ​ពិតៗជូនចំពោះ​សម្តេច​តេជោនាយករដ្ឋមន្រ្តី ដែលជាមគ្គុទេសក៏ដឹកនាំ ប្រកបដោយបញ្ញាញាណឈ្លាសវៃ ក្នុងការ​រំដោះ​ប្រទេសជាតិ ប្រជាជនកម្ពុជា និងការពុះពារនូវ រាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេស​ជាតិទទួលបាននូវ សុខសន្តិភាពយ៉ាងពេញ​លេញ ពិសេសដឹកនាំស្តារនិង​អភិវឌ្ឍន៍ប្រទេសមាន​ការរីក​ចម្រើនលើគ្រប់វិស័យ ចាប់តាំងពី​ ទីក្រុង រហូតដល់បទ៕

អត្ថបទដកស្រង់ចេញពី​ Face Book សម្តេច ហ៊ុន សែន


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.