ព័ត៌មាន​ទាន់ហេតុការណ៍
កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​(ក១០)​ឃាត់​ជន​ជាតិ​វៀត​ណាម​ម្នាក់​និង​គ្រឿង​ញៀន​ជិត​៤០​គីឡូ​ក្រាមនិង​សារ​​ធាតុ​មិន​​ច្បាស់​​ជិត​​២០០​គីឡូក្រាម  - ឯកឧត្តម ​រ័ត្ន ​​ស្រ៊ាង​ អញ្ជើញ​សំណេះ​សំណាល​ជាមួយ​មេ​គ្រួសារ​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ភូមិ​​ដំណាក់​សង្កែ ​និង​ភូមិ​ព្រែករ​ទាំង​​សង្កាត់​ព្រែក​កំពឹស ​ខណ្ឌ​ដង្កោ​! - សមណសិស្សពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតនិងប្រជាពលរដ្ឋខ្វះខាត ព្រមទាំងសិស្សានុសិស្សទទួលបានសម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជនក្នុងក្រុងសៀមរាប - ព្រះសង្ឃនិងញាតិញោមក្នុងក្រុងសៀមរាបនាំយកសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន៣៨៥នាក់ នៅសាលាបឋមសិក្សា ក្នុងឃុំចាន់ស្រុកសូទ្រនិគម ខេត្តសៀមរាប - ឯកឧត្តម ​សៀង ​ណាំ ​អញ្ជើញ​កាត់​ខ្សែ​បូរ​សម្ពោធ​ផ្លូវ​បេតុង​ប្រវែង ​១.២០០​ ម៉ែត្រ​នៅ​វត្ត​ព្រះ​ក្រាល​ស្ថិត​លើ​ខ្នង​ភ្នំ​គូលែន​ក្នុង​ភូមិ​ថ្មី ​ឃុំ​ខ្នង​ភ្នំ ​ស្រុក​ស្វាយ​លើ - ជន​សង្ស័យ​សម្លាប់​បុរស​ជន​ជាតិ​ចិន​នៅ​កណ្ដាល​វាល​ស្រែ​ក្នុង​ស្រុក​បាធាយ​ខេត្ត​កំពង់​ចាម​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ ​និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​បាន​ជន​ដៃ​ដល់​ចំនួន​៣​នាក់​នៅ​ខេត្ត​សៀមរាប - យុទ្ឋនាការ“អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងទឹកដីនៃខេត្តសៀមរាប - ពុទ្ធភាសិត និងបុរាណភាសិត បានអប់រំមនុស្សឱ្យចេះដឹង និងធ្វើតែអំពើល្ - អំណោយ​ប្រចាំ​ខែ​របស់​លោក​ឧត្ដម​សេនីយ៍ឯក ​រ័ត្ន ​ស្រ៊ាង​ បាន​ប្រគល់​ដល់​ដៃ​ពល​រដ្ឋ​ទី​ទាល់​ក្រ​១៧ ​គ្រួសារ​! - ផ្លូវដីសប្រវែងជិត៥គីឡូម៉ែត្រនៅក្នុងឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកការដ្ឋានសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ប្រកមុខរបររបស់ប្រជាពលរដ្ឋ 
0

តើលោក ​ស៊ឹម ​ចាន់មករា​ អាជីវករ​លក់​លូ​តាំង​ខ្លួន​ជា​អ្នក​បចេ្ចក​ទេស​ដាក់​លូ​តាម​ផ្លូវ​សាធារណៈ​សហការ​ជាមួយ​​មេ​​ភូមិ​​​ក្នុង​សង្កាត់​ព្រៃវែង ​​​សង្កាត់​ពងទឹក​​ ខណ្ឌដង្កោ​ ​បាន​និង​កំពុង​កកាយ​​ដាក់​លូទឹក​ស្អុយ​សង្ស័យ​គ្មាន​ច្បាប់​តម្រូវ​ឲ្យ​ប្រជាពល​រដ្ឋ​បង់​ថ្លៃ​លូ​១​កង់​៥៥$ ​ខណៈ​ទីផ្សារ​១​កង់​២៥​$?


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវលំចាប់ពីចំនុះ​មុខ​មណ្ឌលអប់រំកែប្រែទី១(ពន្ធនាគារព្រៃស) រហូតដល់ផ្លូវ៣០ម៉ែត្រ មានប្រវែង៤៣០០ម៉ែត្រ​​ ចាប់ពីភូមិ​កំរៀង ភូមិរោលជ្រូក សង្កាត់ព្រៃវែង ភូមិត្រាំដោក ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងតែមិនសប្បាយចិត្ត​ជាមួយបក្ស​ពួក​ក្រុមលោក ស៊ឹម ចាន់មករា រួមទាំងមេភូមិត្រាំដោក ឈ្មោះ យស់ ប៉ា មេភូមិត្រពាំងសាលា សួន ស៊ីម មេភូមិកំរៀង ឈ្មោះ អ៊ុំ សារ៉ាវុធ និងមេភូមិ រោលជ្រូក ឈ្មោះ សោ ជីន ដែល​បានប្រើអនុប្រធាន​ភូមិឲ្យ​ដើរបញ្ចុះបញ្ចូលឲ្យពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើផ្តិតមេដៃថា រដ្ឋ​និង​ធ្វើផ្លូវក្នុងរយៈ​ពេល០៣ខែ​ទៀតនិងដាក់លូឲ្យ តែផ្ទុយទៅវិញគឺផ្តិតមេដៃដើម្បីឲ្យឈ្មួញដែលមានឈ្មោះ ស៊ឹម ចាន់មករា អាជីវករអួតអាងខាងខ្លួនជាអ្នកបច្ចេកទេស (ស្នាមមេដៃលិខិតសំណើរ) ដាក់លូតាម​សង​ខាងផ្លូវខាងលើមិនមានការអនុញ្ញាតិត្រឹមត្រូវពីអាជ្ញាធរសង្កាត់ និងខណ្ឌឡើយ។

ទោះយ៉ាងណាក្រុមនេះបានបញ្ចុះបញ្ជូល និងគៀបសង្កាត់ឲ្យប្រជាពលរដ្ឋដែលរស់នៅតាម​សងខាងផ្លូវ​លំខាងលើ​ត្រូវដាក់លូតាមមុខផ្ទះរាងៗខ្លួន និងត្រូវចេញបង់សេវាដាក់លូក្នុង១កង់មានតម្លៃ៥៥$ ខណៈ តម្លៃលូទំហំដូចគ្នានៅទីផ្សារតម្លៃត្រឹម២៥$  ដែលមានមុខកាត់៨តឹកនិងប្រវែង១ម៉ែត្រ ដោយមុននិង ដាក់ ត្រូវបង់លុយកក់៥០%មុខ ទើបក្រុមការងារលោក ស៊ឹម ចាន់មករា ចុះដាក់លូឲ្យ ហើយប្រជាពលរដ្ឋចេញ លុយតាមមុខផ្ទះនីមួយៗបើសិនម្ចាស់ផ្ទះណាមិនព្រមចេញថ្លៃដាក់លូតាមតម្លៃដែលពួកគេកំណត់ទេគឺពួកគេនឹងកកាយផ្លូវមុខផ្ទះនោះចោលដោយមិនដាក់លូឲ្យជាដាច់ខាត។

ប្រភពពីប្រជាពលរដ្ឋបានលើឡើងថា ៖ ពួកគាត់មិនជំទាស់និងការអភិវឌ្ឍន៏ក្នុងមូល​ដ្ឋានរបស់ខ្លួន​ឡើយឲ្យ​តែរដ្ឋ​ត្រូវការ គឺពួកគាត់សហការរីករាយជាទីបំផុត ជាពិសេសការអភិវឌ្ឍន៏ដែលមានបទដ្ឋានបចេ្ចក​ទេស​ត្រឹមត្រូវទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច តែផ្ទុយទៅវិញខណៈពេលនេះឃើញតែមេភូមិ អនុភូមិ រួមជាមួយបុគ្គល(មិនស្គាល់ឈ្មោះ) ចុះមកផ្តិតមេដៃតំណាងគ្រួសារតាមផ្ទះបាន៤ ទៅ៥ថ្ងៃ ក៏ឃើញគ្រឿង​ចក្រ​មកកកាយមុខផ្ទះដោយប្រាប់ថាត្រូវដាក់លូបង្ហូរទឹកស្អុយ។

ប្រភពពីប្រជាពលរដ្ឋដដែលបានបន្ថែមទៀតថា គាត់បានទទួលដំណឹងពីមេភូមិថា ផ្លូវមួយខ្សែរខាងលើ​នោះ​រដ្ឋ​និង​បើក​កាល​ដ្ឋានជួលជុលនៅក្នុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ តែសម្រាប់ការដាក់​លូរដោះទឹកល្អុយ​គឺ​រដ្ឋមិនដាក់ឲ្យទេ គឺតម្រូវឲ្យប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗដាក់លូដោយខ្លួនឯង។ ពលរដ្ឋមានចម្ងល់ថា បើរដ្ឋអភិវឌ្ឍន៏ដោយធ្វើផ្លូវប៉ុណ្នឹងហើយចុះហេតុអ្វីរដ្ឋក៏មិនដាក់លូឲ្យតែម្តងទៅ? ដោយបច្ចុប្បន្នសេដ្ឋកិច្ច​ក្នុងគ្រួសារនីមួយៗកំពុងតែជួបការលំបាក់ផងនោះ។

​ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះម្នាក់ទៀតបានឲ្យដឹងថា៖ពីមុនមានការតវ៉ាម្តងហើយឡើងរហូតដល់សង្កាត់ហើយខាងសង្កាត់បានសម្របសម្រួលតម្រូវឲ្យក្រុមគ្រឿងចក្រ លោក ស៊ឹម ចាន់មករា ត្រូវប្រគល់បា្រក់មក​ឲ្យ​ប្រជាជនវិញតែដល់ថ្ងៃត្រូវប្រគល់ប្រាក់ក៏បាត់ឈឹងហើយក៏ឃើញគ្រឿងចក្រនៅបន្តសកម្មភាពដាក់លូដដែលធ្វើមិនដឹងថាគេមានខ្លងប៉ុណ្ណាទេ?។ ប្រជាពលរដ្ឋដដែលបានសំណុំពរ ដល់អាជ្ញាធរមូលដ្ឋាន​ដូចជាលោក​ចៅ​​សង្កាត់ លោកស្រីអភិបាលខណ្ឌ ជាពិសេសឯកឧត្តមអភិបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ មើលសកម្ម​ភាព និងលក្ខណ​សម្បត្តិរបស់ក្រុមលោក ស៊ឹម ចាន់មករា ដែលមិនមានច្បាប់ត្រឹមត្រូវ និងគ្មានអ្នកបច្ចេក​ទេស​ពិតប្រាកដកំពុងតែធ្វើព្យុះធ្វើភ្លៀងគំរាមគំហែងគៀបសង្កាត់បង្ខំ គ្រប់មធ្យោបាយឲ្យប្រជាពល​រដ្ឋត្រូវតែ​ដាក់​លូនិងបង់ប្រាក់ឲ្យក្រុមរបស់ពួកគេ។

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ អ្នកយកព័ត៌មានអង្គភាព អស្កាយញូសិ៍ បានទំនាក់ទំនងទៅកាន់លោក ស៊ឹម ចាន់មករា ជាម្ចាស់គ្រឿងចក្រ ដើម្បីឲ្យលោកជួយបំភ្លឺពាក់ព័ន្ធទៅនឹងករណី​ដែលប្រជាពលរដ្ឋចោទ​ប្រកាន់​ខាងលើដោយលោកបានឆ្លើយបញ្ជាក់តាមសំណួរដូចខាងក្រោម ៖

១. សំ: នៅក្នុងលិខិតសំណើ លោកតាំងខ្លួនជាអ្នកបច្ចេកទេសតើលោកជាអ្នក​បច្ចេកទេសដែល​មានសញ្ញា​ប័ត្រ​ដែរឬទេ? ចម្លើយៈ ខ្ញុំមិនមែនជាអ្នកបច្ចេកទេសទេ ហើយលោកក៏មិនបានរៀនសូត្រ​ទទួលបាន​ចំណេះដឹងខាងប្រព័ន្ធលូដែរ ដោយគ្រាន់តែលោកជាអ្នកម៉ៅការដោយមានអាអិច(គ្រឿងចក្រ) ហើយនិង​ទិញ​​លូយក​មកដាក់ឲ្យប្រជាពលរដ្ឋត្រូវការតែប៉ុណ្ណោះ។

២. សំ: តើលោកបង្ខិតបង្ខំឲ្យប្រជាពលរដ្ឋត្រូវតែដាក់លូ និងបង់ប្រាក់ឲ្យលោកមែនដែរឫទេ? ចម្លើយៈ ខ្ញុំ​មិន​បានបង្ខំទេគឺមានតំណាងប្រជាពលរដ្ឋបានផ្តិតមេដៃយល់ព្រម និងមានចុះ​ហត្ថលេខាទទួល​ស្គាល់ត្រឹមតែ​មេ​ភូមិ ហើយ​​មិនមានការអនុញ្ញាតពីចៅសង្កាត់ ឬ លោកស្រីអភិបាលខណ្ឌដង្កា គឺគ្រាន់តែមានការ​យល់ព្រម​ផ្ទាល់​មាត់ពីលោក សំ ញ៉ាវ ប្រធានការិយាល័យ សាធារណៈការ ខណ្ឌដង្កោតែប៉ុណ្ណោះ (សម្រាប់លោក សំ ញ៉ាវ អង្គភាពយើងមិនអាចសុំការបកស្រាយបានឡើយ)។

ដោយឡែកលោក ម៉ម សារិន ចៅសង្កាត់ពងទឹកបានប្រាប់អ្នកយកព័ត៌មានយើងតាម​ទូរស័ព្ទថាលោកមិន​បាន​សហការជាមួយក្រុមអ្នកធ្វើលូនោះទេគឺលោកគ្រាន់តែដឹង និងឲ្យដោះស្រាយដោយខ្លួនឯង។

ពាក់ព័ន្ធករណីខាងលើអ្នកយកព័ត៌មានអង្គភាពយើងបានសាកសួរបន្ថែមតាមទូរស័ព្ទទៅកាន់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដោយលោកស្រីបានបញ្ជាក់ប្រាប់ដោយខ្លីថាគឺមិនមានយកលុយពីប្រជាពលរដ្ឋទេ ហើយលោកស្រីនិងចាត់ក្រុមការងារឲ្យចុះធ្វើការងារជូន។

ទោះយ៉ាងណាប្រជាពលរដ្ឋដែលគ្មានលទ្ធភាពដាក់លូតាមការបង្ខិបង្ខំពីក្រុមលោក ស៊ឹម ចាន់មករា សូម​សំណូមពរដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ជាពិសេសឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ មេត្តាជួយពិនិត្យមើលផងទានលើសកម្មភាពលោកមេភូមិទាំង៤ និងក្រុមលោក ស៊ឹម ចាន់មករា! ព្រោះប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ធហើយមើលទៅបានជាមានក្រុមឯកជនមួយនេះធ្វើអាជីវកម្មយកគ្រឿងចក្រមកកកាយដាក់ប្រព័ន្ធលូបង្ហូរទឹកស្អុយនិងគាបសង្កត់ប្រជាពលរដ្ឋឲ្យដាក់ប្រព័ន្ធលូក្នុងតម្លៃដែលពួកគេកំណត់គឺ55ដុល្លារ ក្នុងមួយកង់។

មហាជនពិតជាមានការងឿងឆ្ងល់ខ្លាំងណាស់បើមើលទៅលើសកម្មភាពក្រុមលោក ស៊ឹម ចាន់មករា និង​អាជ្ញាធរមូលដ្ឋានខ្លះវាចូលលក្ខណៈត្រូវរ៉ូវគ្នាលេងល្បែងបីសន្លឹកកៀបស៊ីលើប្រជាពលរដ្ឋតែម្តង បើនិយាយ​ឲ្យអាក្រក់ស្តាប់ជាងនេះទៀតនោះដែលភាសារម៉្យាងគេច្រើននិយាយថាសមត្ថកិច្ចរកស៊ីជាមួយចោរ។ រឿង​បញ្ហាអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំ សង្កាត់នេះ សាលារាជធានីភ្នំពេញមានគោលនយោបាយច្បាស់ណាស់ ជា​ពិសេស​គោលនយោបាយហាសិបបូកហាសិប(50+50)។ ចុះបើលេងតាមក្បួនគោលនយោបាយលោក ស៊ឹម ចាន់មករា និងអាជ្ញាធរភូមិខាងលើ ប្រជាពលរដ្ឋខ្លះដែលអត់មានលទ្ធភាព មិនទឹកស្អុយហូរ​ចូលផ្ទះពួក​គាត់​បាត់ទៅហើយ! ។

បញ្ហានេះអាជ្ញាធរមូលដ្ឋានផ្ទាល់ត្រវធ្វើឲ្យស្រួលបូលដូចសម្តេចមានប្រសាសន៍អញ្ចឹងគឺប្រជាពលរដ្ឋគាត់ខឹងគោទៅវ៉ៃរទេះ។ ពោលគឺខឹងមេភូមិបែរជាទៅបោះឆ្នោតទម្លាក់គាត់ជានាយករដ្ឋមន្ត្រី។ រីឯឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវតែពិនិត្យបញ្ហាដែលកើតមានឡើងនៅមូលដ្ឋានខាងលើជាបន្ទាន់! ព្រោះ​ការបោះឆ្នោតថ្នាក់ជាតិអាណ្ណត្តិទី៧កំពុងធ្វើដំណើរជិតមកដល់ទៀតហើយ។ ហើយល្បែងដែលអស់លោក​កំពុងលេងសព្វថ្ងៃដោយយករូបមន្តនៃការអភិវឌ្ឍន៍មូលដ្ឋានឃុបឃិតគ្នារកស៊ីតាមរបៀបធ្វើស្រែលើខ្នងរាស្រ្ត មិនមែនរាស្រ្តល្ងង់មើលមិនដឹងនោះទេ!។ទង្វើរបស់ពួកលោកនឹងត្រូវប្រជាពលរដ្ឋឆ្លើយតបនៅពេលបោះឆ្នោតខាងមុខជាមិនខាន។ហើយករណីខាងលើនេះអង្គភាពយើងខ្ញុំនឹងតាមដានមិនដាក់ភ្នែកនិងប្រមូលព័ត៍មានទាំងនោះជូនថ្នាក់ដឹកនាំឲ្យលោកបានជ្រាប៕

ដោយ ៖ ពុទ្ធី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2023 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.