ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​ស្រង់​ព្រះ​សុគន្ធ​វារី​បុណ្យ​ខួប​កំណើត​ចម្រើន​ព្រះជន្ម​ព្រះ​មហា​វិមលធម្ម ​ពិន​ សែម ​សិរីសុវណ្ណោ​ព្រះ​រា​ជាគណៈ​​ថ្នាក់ទោ…​


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវថ្ងៃទី២៧ខែ ធ្នូ គ.ស២០២២នេះ នៅវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប មានធ្វើពិធីស្រោចស្រង់ព្រះសុគន្ធវារី ប្រគេនព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមា ជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណា ចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រោមព្រះអធិបតីរបស់សម្តេចព្រះអគ្គសង្ឃរាជធិបតី គតិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះមេគណរាធានីភ្នំពេញ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា និង សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ដោយមានការនិមន្ត និង មានការអញ្ជើញចូលរួមពីឯកឧត្តម ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខ ថុល អភិបាល រងខេត្ត តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រះគ្រូចៅអធិការគ្រប់វត្តក្នុងក្រុង សីលវ័ន្ត សីលវតី និង ពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមយ៉ាងច្រើនកុះករ ។

មានសង្ឃដីកានោះដែរសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះមេគណរាធានីភ្នំពេញ បានធ្វើការថ្វាយនូវព្រះពរប្រគេនព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ព្រមទាំងបានកោតសរសើរអំពីស្នា ព្រះហស្បត៌របស់ព្រះមហាវិមលធម្ម ក្នុងការបង្កើតឲ្យមានកម្មវិធីសិក្សាសម្រាប់ព្រះសង្ឃ និង ពុទ្ធបរិស័ទ យុវជន យុវតី ព្រមទាំងកសាងនូវ សមទ្ធិផលធំៗក្នុងទីវត្ត ក៏ដូចនៅលើទឹកដីសៀមរាបអង្គរ សំដៅបណ្តុះបណ្តាលនូវធនធានមនុស្ស លើ ការអភិវឌ្ឍន៍សង្គមជាតិ និង ធ្វើការផ្សព្វផ្សាយព្រះពុទ្ធសាសនា ឲ្យកានតែមានវិសាលភាពតទៅអនាគត ។

ក្នុងនោះដែរ ព្រះមហាវិមលធម្ម ព្រះអង្គបានដើរតាមព្រះពុទ្ធដិកា ដែលទ្រង់សំដែងថា ព្រះស្ឃក្នុងព្រះពុទ្ធសាសនា ត្រូវមានធុរៈចម្បង ពីរយ៉ាង នោះគឺ( គន្ថធុរៈ និង វិបស្សនាធុរៈ ) ជាមេរៀនដែលបណ្តាលឲ្យព្រះអង្គមានគោលបំណង ៣យ៉ាង គឺ (កសាងសាលាបាលី កសាងស្ថានីយ៍វិទ្យុ កសាងមណ្ឌលវិបស្សនា ) ។

សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ក៏បានផ្តល់នូវពុទ្ធឱវាទប្រគេនជូនដល់ព្រះភិក្ខុសង្ឃពុទ្ធបរិស័ទទាំងឡាយ យកទៅគោរពបដិបត្តិ ទៅតាមគន្លងនៃវិន័យព្រះសម្មាសាម្ពុទ្ធ ដែលជា ព្រះបរម្យគ្រូនៃយើង បានចងក្រងជាគម្ពីបិដកឲ្យគោរព ទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា ។ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ក៏បានផ្តល់នូវព្រះដំបូន្មានមួយចំនួន តាមផ្លូវព្រះធម៌ និង ផ្លូវលោក ពុទ្ធចក្រ និងអាណាចក្រ សំខាន់នូវព្រះធម៌ សាមគ្គីធម៌ និង កសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដោយសាសនាជ្រកក្រោមម្លប់តែមួយនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសាសនារបស់រដ្ឋ។ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ក៏បានលើកនូវព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធ ក្នុងការដឹកនាំព្រះសង្ឃនៅក្នុងទីវត្ត ដែលជាភារកិច្ចរបស់ព្រះគ្រូចៅអធិការវត្តនិមួយៗ ត្រូវគោរពប្រតិបត្តិ នូវនាយកធម៌ ទាំង០៦យ៉ាង ដែលជាប្រទីប ក្នុងការគ្រប់គ្រងវត្តអារាម ប្រកបដោយប្រសិទ្ធភាព និង គ្មានអធិករណ៍អ្វីកើតឡើងនោះ ឡើយ ដោយប្រកាន់នូវធម៌ខន្តី ព្រះសិរីសម្មត្តិវង្សបានបញ្ជាក់ថា ទីវត្តអារាមជាទីជំរកអប់រំចរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និង ជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធ ឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាសង្គម ។

សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ក៏មានសង្ឃដិកាលើកឡើងផងដែរថា វិស័យសាសនាមានការអភិវឌ្ឍន៍រីកចម្រើនទៅបាន ក៏ស្ថិតនៅក្រោមដំបូលសុខសន្តិភាព បើគ្មានសន្តិភាពនោះទេ លើគ្រប់វិស័យក៏ពុំមានការអភិវឌ្ឍន៍ផងដែរ ។ ដើមី្បភាពសុខសាន្ត និង ភាពរីកចម្រើនលើវិស័យព្រះពុទ្ធសាសនា ពុទ្ធបរិសទ័ ញាតញោមគ្រប់រូប ចូលរួមសាមគ្គីគ្នាការពារថែរក្សាសន្តិភាពនៅកម្ពុជា ឲ្យបានគង់វង្សតទៅអនាគត ៕

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.