ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិស្សា​នុ​សិស្ស​ពូកែ​ និង​ឆ្លាត​វៃ​ប្រមាណ​ជាង​១០០​នាក់​ទទួល​បា​ន​ប័ណ្ណ​សរសើរ​និង​សញ្ញា​ប័ត្រ​​បញ្ចប់​ការ​សិក្សា​ពីសាលា​អន្តរ​ជាតិ​​អេអិលអេ​ក្នុង​ឆ្នាំសិក្សា​២០២១​-​២០២២


ខេត្តសៀមរាប ÷ សិស្សានុសិស្សពូកែនិងឆ្លាតវៃចំនួន ១៤០នាក់ ក្នុងចំណោមសិស្សសរុបជាង៥០០នាក់ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ដែលមានសិស្សភាសាអង់គ្លេស និងសិស្សភាសាខ្មែរ ត្រូវបានគណៈគ្រប់គ្រងសាលាអន្តរជាតិអេអិលអេ(A.L.A) ប្រគល់ ជូននូវប័ណ្ណសរសើរនារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២២ នេះ។

លោក នង វុត្ថា នាយកសាលា និងជាស្ថាបនិក សាលាអន្តរជាតិ អេ.អេល.អេ បានមានប្រសាសន៍ថា កុមារគ្រប់រូបត្រូវទទួលបានការអប់រំ ដោយការយកចិត្តទុកដាក់បំផុត ហើយក៏ត្រូវទទួលបាននូវការគាំពារខ្ពស់ ក្នុងនោះ មូលដ្ឋានគ្រឹះនៃការអប់រំកុមារតូចនិងបឋមសិក្សា ចាំបាច់បំផុត គឺសាលាត្រូវតែមានធនធានមនុស្ស គឺគ្រូបង្រៀនដែលមានជំនាញនិងឆន្ទៈ ហើយនវានុវត្តន៌ និងការផ្លាស់ប្តូរថ្មី ដើម្បីធ្វើបច្ចុប្បន្នភាព លើការរៀនសូត្ររបស់សិស្សានុសិស្ស និងការបង្រៀនរបស់គ្រូ តាមបែបថ្មីដែលធានាបាននូវគុណភាព ប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ លើកម្មវិធីអប់រំកុមារតូចនិងបឋមសិក្សា គឺជាមូលដ្ឋានគ្រឹះនិង រឹងមាំ សម្រាប់កិច្ចដំណើរការអប់រំ ស្របតាមគោលនយោបាយនិងក្របខណ្ឌគតិយុត្តិ របស់ក្រសួងអប់រំ យុវជននិងកីឡា ។

លោក នង វុត្ថា ក៏បានមានប្រសាសន៍បន្ថែមថា មូល ដ្ឋានគ្រឹះនៃការអប់រំកុមារតូចៗ និងបឋមសិក្សាចាំ បាច់បំផុត សាលាត្រូវមានធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍កម្មវិធីឲ្យបានល្អប្រសើរ ជាមួយនឹងការសិក្សាស្វែងយល់ផងដែរ អំពីវិធីសាស្ត្រថ្មីៗ ដើម្បីជួយដល់ការសិក្សារបស់សិស្ស ស្របតាមការអប់រំជំនាន់ថ្មី និងកម្មវិធីសិក្សាក្នុងសតវត្សន៌ទី២១ នេះ ដូច្នេះតាម រយៈនេះលោកក៏បានសូមសំណូមពរដល់មាតាបិតា អាណាព្យាបាលសិស្ស សូមចែករំលែកនូវសេចក្តីស្រឡាញ់ចំពោះកូនៗ ចំពោះសាលាឲ្យបានច្រើន ព្រោះថាគ្រូបបង្រៀននៅសាលា អេ.អេល.អេ គឺជាគរុគ្រូស្ម័គ្រចិត្តចូលរួមអភិវឌ្ឍសាលាប្រកបដោយគុណភាព បង្ហាត់បង្រៀនសិស្សតាមនិយាមគរុកោសល្យ និងឆន្ទៈលះបង់ខ្ពស់ដើម្បីប្រយោជន៏ដល់សិស្សក្រីក្រី ដែលពុំមានលទ្ធភាពទៅរៀននៅសាលាដែលមានតម្លៃខ្ពស់នោះទេ ហើយសិស្សានុសិស្សទាំងអស់ ត្រូវបន្តប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាកូនល្អ ពលរដ្ឋល្អ និងទៅថ្ងៃអនាគត បានក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងសីលធម៌ខ្ពស់ ចូលរួមអភិវឌ្ឍន៌ប្រទេសជាតិ ។

លោកនាយកសាលាក៏បានបញ្ជាក់ទៀតថា សាលាអន្តរជាតិ អេ អិលអេ មានចក្ខុវិស័យ បេសកកម្ម និងគោលដៅផ្តោតលើការអប់រំ បណ្តុះបណ្តាល អោយសិស្សានុសិស្សមានសមត្ថភាពពេញលេញហើយ ព្រមទាំងបន្តខិតខំធ្វើជាអ្នកផ្តល់ការអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្នាក់មត្តេយ្យឡើងទៅ រួមទាំងមានការអភិវឌ្ឍសមត្ថភាពសិស្សឲ្យក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវនៅទូទាំងសកលលោកទៀតផងដែរ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.