ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​​ ឃួង​​ ស្រេង​ ​អភិបាល​​រាជ​​ធានី​​ភ្នំពេញ ​​បើក​​កិច្ច​​ប្រ​ជុំ​​ជា​​មួយ​​អា​ជ្ញា​​ធរ​​ខណ្ឌ​​ទាំង​​១២ ​​និង​​កង​​កម្លាំង​​ប្រដាប់​​អាវុធ​​ ដើម្បី​​ត្រៀម​​ផែន​​​ការ​​រៀប​​ចំ​​ព្រះ​​រាជ​​ពិ​ធី​​ ​និង​​ពិធី​​បុណ្យ​​ជាតិ​​ធំ​ៗ​​នា​​ពេល​​​ខាង​​មុខ​​នេះ​


ភ្នំពេញ​ ៖​ ឯកឧត្តម​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយមន្ត្រីជុំនាញពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទដើម្បីត្រៀមផែនការ រៀបចំព្រះរាជពិធី​ និងពិធីបុណ្យជាតិធំៗជាបន្តបន្ទាប់គ្នា នាពេលឆាប់ៗខាងមុខនេះ​។

កិច្ចប្រជុំនេះ​ ធ្វើឡើង​នៅរដ្ឋបាលរាជធានីភ្នំពេញ​ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨​ ដោយមាន​ការចូលរួមពី​អភិបាលគ្រប់ខណ្ឌ​ មន្ទីរនានាក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ​ តំណាងស្នងកា​រ​នគរបាល​ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត​។

​មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ កិច្ចប្រជុំខាងលើនេះ​ ដើម្បីប្រកាសសេចក្តីសម្រេច​ បង្កើត​គណ:កម្មការ​ និង​អនុគណ:កម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក​ រៀបចំ​ខួបអនុស្សាវរីយ៍ លើកទី៦៥ នៃទិវាបុណ្យឯករាជ្យ​ជាតិ​៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨​ និងបុណ្យចូលឆ្នាំសកល​ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ​ ជាបន្តបន្ទាប់គ្នានេះ​។

ឆ្នាំនេះក៏ដូចឆ្នាំមុនៗ សាលារាជធានីភ្នំពេញ នឹងរៀបចំតុបតែងភ្លើងតាមដងវិថី និងសួនច្បារនានា ដើម្បីទទួលស្វាគមន៍បងប្អូនដែលអញ្ជើញ មកទទួលភាពសប្បាយរីករាយ​ក្នុងព្រះរាជពិធីបុណ្យអុំ
ទូក​។​ ដោយឡែកឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រកួតរចនាម៉ូតខ្លោងរបារកាត់​ទទឹង​ផ្លូវអប​អរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដើម្បីផ្តល់​ឱកាស​ដល់បងប្អូនអ្នកជំនាញខាងរចនាទាំងអស់ ជាពិសេសប្អូនៗនិស្សិត នៃសកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានចូលរួមចំណែកបង្ហាញស្នារដៃរបស់ខ្លួន នូវម៉ូតខ្លោងរបាដែលមានសោភ័ណ​ភាព ស្រស់ស្អាត និងបង្កប់ទៅដោយរចនាបថខ្មែរពិតៗ។​ខ្លោងរបាដែលទទួលបានការគាំទ្រច្រើនជាង​គេ​តាមរយៈការចុច Like នឹងទទួលបានរង្វាន់លើកទឹកចិត្ត និងដាក់តម្លើងនៅតាមទីតាំង ដែលបាន​ត្រៀម​ទុកជាស្រេច។

ខ្លឹមសារអក្សរ៖ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃពុធ ១៤កើត ព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី២១-២៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨។

ខ្លោងរបាមាន៤ទីតាំង រួមមាន៖
១. របារកាត់ទទឹងមហាវិថីព្រះនរោត្តមមុខវិមានឯករាជ្យ
២. របារកាត់ទទឹងមុខនាឡិការមណីយដ្ឋានវត្តភ្នំ
៣. របារកាត់ទទឹងវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្ដេចជួនណាត
៤. និងរបារកាត់ទទឹងតិរវិថីព្រះស៉ីសុវត្ថិចំណុចសួនព្រះគន្លុង។

ដោយ ៖ វិចិត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.