ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ស្ត្រី​ឈ្មោះ ​មាស ​ឌីណា ​សង់​របង​រំលោភ​លើ​ដី​ឯកជន​នៅ​តែ​ប្រកែក​មិន​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ធ្វើ?


ខេត្តស្វាយរៀង ÷ ស្ត្រីឈ្មោះ មាស ឌីណា ជើងខ្លាំងប្រចាំតំបន់ជីភូ ខេត្តស្វាយរៀង បានសាងសង់របង (សំណង់រឹង)រំលោភលើដីកម្មសិទ្ធិឯកជនដែលម្ចាស់មានប្លង់កម្មត្រឹមត្រូវទទួលស្គាល់ដោយប្រធានមន្ទីរសុរិយោដីខេត្តស្វាយរៀង ហើយក៏ដោយ ក៏ស្ត្រីឈ្មោះ មាស ឌីណា នៅតែគឃ្លើនហ៊ានសង់របងរំលោភចូលដីកម្មសិទ្ធិរបស់គេ ព្រមទាំងមិនទទួលស្គាល់ដីជាកម្មសិទ្ធិរបស់ខ្លួនខណៈដែលម្ដាយឈ្មោះ មាស សាលី បានធ្វើអំណោយឲ្យខ្លួនឈ្មោះមាស ឌីណា ក៏ដោយ នៅតែខំប្រឹងប្រកែកថាមិនមែនជារបស់ខ្លួនដូចពាក្យចាស់ថា “មនុស្សដេកមិនលក់គឺពិបាកណាស់” ។

រឿងរ៉ាវទំនាស់ធ្វើរបងរំលោភលើដីកម្មសិទ្ធិឯកជនស្ថិតនៅភូមជ្រៃធំ សង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង។ យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាបុគ្គលឈ្មោះ មាស ឌីណា ដែលបានធ្វើរបងនេះ(សំណង់រឹង)គឺមិនបានសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននោះឡើយ ព្រមទាំងការធ្វើរបងនោះមិនមានការសហការពីម្ចាស់ព្រំដីឡើយ។ តែបុគ្គល មាស ឌីណា នៅតែព្រហើននិងច្បាប់ដោយមិនខ្លាចច្បាប់នៅក្នុងប្រទេសម្ដងណាឡើយ។

មហាជនមានចម្ងល់ឆ្ងល់ថាតើបុគ្គល មាស ឌីណានេះពាក់ផ្កាយប៉ុន្មាន បម្រើការងារនៅស្ថាប័នរដ្ឋណាមួយ? ទើបព្រហើនយ៉ាងដូច្នេះ។

រាល់ការចោទប្រកាន់ខាងលើនេះអង្គភាពយើងខ្ញុំបានស្វះស្វែងរកការបំភ្លឺពីបុគ្គលឈ្មោះ មាស ឌីណានិងភាគីពាក់ព័ន្ធតែពុំមានលេខទូរសព្ទនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ ទោះយ៉ាងណាអង្គភាពយើងខ្ញុំរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីឲ្យស្របតាមច្បាប់នៃ របបសារព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា៕ បឋម


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.