ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

កិច្ច​ប្រជុំ​តាម​ដាន​ត្រួត​ពិនិត្យ​វាយ​តម្លៃ​លើ​ការ​គ្រប់​គ្រង​មន្ត្រី​រាជ​ការ​របស់​រដ្ឋបាល​ខេត្ត


ខេត្តសៀមរាប ÷នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សំរិទ្ធ អភិបាលស្តីទី តំណាងខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃ គណៈអភិបាលខេត្ត  ព្រមទាំងឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត  និងទីចាត់ការ អង្គភាព នាយការិយាល័យ មន្ត្រីរាជការចំណុះសាលាខេត្តសៀមរាប និង មន្ទីរសុខាភិបាលខេត្ត បានចូលជួបធ្វើកិច្ចសម្ភាសជាមួយក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជូន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ។

ក្នុងកិច្ចស្វាគមន៍នោះដែរលោក លី សំរិទ្ធ អភិបាលស្តីទី បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាព សមិទ្ធផលរបស់ ខេត្តសៀមរាប សំខាន់លើការងារគ្រប់គ្រង ដឹកនាំមន្ត្រីរាជការ ព្រមទាំងបានបញ្ជាក់អំពីតួលេខក្របខណ្ឌ័នៃមន្ត្រីរាជការ បម្រើការងារនៅរដ្ឋបាលខេត្ត និង ការបម្រើលើការងារសេវាសាធារណៈ ជូនប្រជាពលរដ្ឋផងដែរ ។

ក្នុងនោះដែរលោក អភិបាលខេត្តស្តីទី ក៏បានលើកផងដែរ ពីកិច្ចអភិវឌ្ឍន៍របស់ខេត្តលើគ្រប់វិស័យ   សំខាន់ក្រោយពេលដែលមានភាពធូស្រាលនៃជម្ងឺកូវិដ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបើកប្រទេសឡើងវិញ បានធ្វើឲ្យវិស័យសេដ្ឋកិច្ចទេសចរណ៍ បានកំពុងធ្វើការស្តារឡើងវិញ និងធ្វើឲ្យកំណើនភ្ញៀវជាតិ អន្តរជាតិកើនឡើងជាបណ្តើរៗមកខេត្តសៀមរាប។

ក្នុងនោះលោកក៏បានបញ្ជាក់ផងដែរ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសចង សម្ព័ន្ធមេត្រីភាព ជាមួយខេត្តសៀមរាបផង ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ជូន រក្សា ក៏បានគូសបញ្ជាក់ថាកិច្ចសម្ភាសជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការនាពេលនេះ ក្នុងគោល បំណង ដើមី្បពង្រឹងប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាល នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមាន តម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តមុខងារ តួនាទី ភារកិច្ច និងការគ្រប់គ្រង ការចាត់ចែង ការផ្តល់សេវាសាធារណៈ និង ការប្រើប្រាស់ធនធាន ដោយផ្អែកតាមគោលការណ៍ នីតិវិធី ស្តង់ដាសេវា និងស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ ។

ឯកឧត្តមក៏បានបន្តទៀតថា ក្រុមការងារក្រសួងមហាផ្ទៃ និងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃទៅលើការអនុវត្តប្រព័ន្ធគ្រប់គ្រង ការចាត់ចែងកិច្ច ការរដ្ឋបាល , ការបំពេញតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា ព្រមទាំងការគ្រប់គ្រងវត្តមានបុគ្គលិក មន្ត្រីរាជការ និងពិនិត្យនីត្យានុកូលភាព លើសំណុំឯកសារ លិខិតរដ្ឋបាល និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនានា និងកិច្ចការមានការ ពាក់ព័ន្ធ របស់រដ្ឋបាលខេត្តសៀមរាប ។

ឯកឧត្តមក៏បានលើកផងដែរថា ដើមី្បធានាឲ្យបានការអនុវត្តសេវាសាធារណៈនោះ យើងទាមទារក្នុងការពង្រឹងនូវសមត្ថភាពរបស់មន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាលទៅតាមជំនាញ ។ ក្នុងនោះឯកឧត្តម ក៏បាន ធ្វើការកោតសរសើរលើការគ្រប់គ្រងសេវាសាធារណៈរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរ ជាតិ អន្តរជាតិ ព្រមទាំងគ្រប់គ្រងសេវាលើចំណីអាហារ សណ្ឋាគារ ផ្ទះសំណាក់បានល្អ ក្នុងការទាក់ទាញដល់ភ្ញៀវចូលមក ស្នាក់នៅកម្សាន្ត កាន់តែច្រើននៅបុណ្យឆ្លងឆ្នាំសកលពេលខាងមុខនេះ ។ ឯកឧត្តមក៏បានផ្តល់នូវគន្លឹះល្អៗ ជាមូលដ្ឋានគ្រឹះ សម្រាប់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីថ្នាក់ដឹកនាំក្រោមឱវាទយកទៅអនុវត្តទទួលបានជោគជ័យ និង បានមានសង្ឃឹមជឿជាក់ថា ក្រោយពេលកិច្ចសម្ភាសនេះទៅ គ្រប់រាល់បញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងខេត្តសៀមរាប និង ត្រូវបានធ្វើការកាត់បន្ថយជាបណ្តើរៗ និងត្រូវបង្កើនការយកចិត្ត ក្នុងការតាមដានរាល់កិច្ចការអនុវត្តរបស់មន្ត្រីក្រោមឱវាទគ្រប់ម៉ោងការងារ ក្នុងការលុបបំបាត់នូវមន្ត្រីអសកម្ម បក្សពួកនិយម សំដៅលើកកម្ពស់ការងារឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ  ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.