ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​សៅ ​វណ្ណា​​ នាយ​ប៉ុស្តិ៍​ន​ច្រក​ទ្វារ​ព្រំ​ដែន​ដូង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យូរហើយ​​​ខណៈ​​លោក​​​ ព្រំ ​វិរៈ​ស្នង​ការ​​ខេត្ត​​រ​ក្សា​​​ភាព​​​ស្ងាត់​​​ស្ងៀម


ខេត្តស្វាយរៀង ÷ ប្រភពស្និទ្ធនឹងលោក សៅ វណ្ណា បានឲ្យដឹងថា លោក សៅ វណ្ណា មិនញញើតក្នុងការប្រើតួនាទី និងអំណាចរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងនោះទេ ព្រោះអាងមានខ្នងបង្អែករឹងមាំ នៅក្នុងស្នងការនគរបាលខេត្តស្វាយរៀង។

អំពើពុករលួយរបស់លោក សៅ វណ្ណា​ អាចប្រព្រឹត្តទៅបានដោយរលូនរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះគឺមានកិច្ចសហការស៊ីសង្វាក់គ្នា ពីសំណាក់លោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូងផងដែរ។ ហេតុនេះហើយទើបបច្ចុប្បន្នឈ្មួញរកស៊ីទាំងតូចទាំងធំ និងក្រុមអាជីវករសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងគំហុក តាមច្រកដូង ដោយលោក សៅ វណ្ណា និងលោក ឆេង សាវិន រួមដៃគ្នាប្រមូលលុយស្រេចតែអំពើចិត្ត។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចនៅច្រកដូង បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនកាន់តែច្រើនឡើងៗ តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ពីស្រុកយួនយ៉ាងគំហុកគឺ លោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូងប្រមូល លុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។

រីឯលោក ព្រំ វិរៈ  ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹង ទោះបីទង្វើមិនប្រក្រតីរបស់លោក សៅ វណ្ណា ត្រូវបានលាតត្រដាងជាបន្តបន្ទាប់តាមរយៈសារព័ត៌មានយ៉ាងណាក៏ដោយ។

ក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញពីស្រុកយួនតាមច្រកដូង បានឲ្យដឹងថា អាជីវកម្មរបស់ពួកគេនៅសល់កម្រៃតិចតួចប៉ុណ្ណោះ ព្រោះអីសមត្ថ កិច្ចជាច្រើនស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយកលុយច្រើនពេក។ ក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងទៀតថា រាល់ការបង់ លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក្កយប័ត្រត្រឹមត្រូវឡើយ ហើយគ្មាននរណាអាចរំលងលោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូងបានទេ។

ជាពិសេសឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីស្រុក យួន តាមច្រកដូង ស្រុករមាសហែក ខេត្តស្វាយរៀង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក សៅ វណ្ណា ដែលកំពុងល្បីល្បាញខ្លាំងខាងពុករលួយ៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.