ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ការ​អភិវឌ្ឍ​យុវជន​​គឺ​ជា​អាទិភាព​មួយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដូច​បាន​កំណត់​នៅ​ក្នុង​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​៤​​


ខេត្តសៀមរាប ÷ នៅក្នុងពិធីបើកការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» នាជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថាការអភិវឌ្ឍយុវជនគឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាពិសេសបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការអភិវឌ្ឍយុវជន ដើម្បីក្លាយជាសសរទ្រូងប្រទេសជាតិ តាមរយៈការផ្តល់ការអប់រំប្រកប ដោយគុណភាព និងជំនាញដែលឆ្លើយតបទៅនឹងទីផ្សារការងារ ទាំងនៅក្នុងប្រទេសនិងនៅក្នុងតំបន់។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តថា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍយុវជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា» ដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រមូលផ្តុំកម្លាំងគ្រប់មជ្ឈដ្ឋាន សំដៅរួមចំណែកអភិវឌ្ឍយុវជនឱ្យកាន់តែមានលក្ខណៈសម្បត្តិវិជ្ជមាន និងផ្តល់ឱកាសដល់យុវជន អភិវឌ្ឍសក្តានុពលរបស់ខ្លួន ទាំងនៅក្នុងការទទួលបានការអប់រំ របរការងារ សុខភាព ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការចូលរួមចំណែកអភិវឌ្ឍគ្រួសារ សហគមន៍ ប្រទេសជាតិ និងពិភពលោក។ ស្ថិតក្នុងបរិការណ៍នៃការវិវត្តខាងផ្នែកសង្គមសេដ្ឋកិច្ចរបស់ប្រទេស តំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន និងការឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០ កម្ពុជាមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់សក្តានុពលពេញលេញរបស់មនុស្សគ្រប់ជំនាន់ ជាពិសេសយុវជន ដែលជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះទាមទារឱ្យយើងទាំងអស់គ្នាត្រូវតែសហការគ្នា ដើម្បីជំរុញទំនាក់ទំនងនិងភាពជាដៃគូអន្តរជំនាន់ប្រកប ដោយជោគជ័យ និងប្រកបដោយសមភាព ហើយយុវជនម្នាក់ៗ គឺពិតជាតួអង្គដ៏សំខាន់ ប៉ុន្តែកិច្ចសហការគ្នារវាងយុវជនបច្ចុប្បន្ន និងយុវជនជំនាន់មុនៗគឺ រឹតតែសំខាន់ថែមទៀត ដើម្បីផ្តល់នូវដំណោះស្រាយជាក់ស្តែង និងមានរយៈពេលវែង ចំពោះបញ្ហារួមនានាផងដែរ។

ក្នុងឱកាសនោះដែរ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា សាមគ្គីភាពអន្តរជំនាន់ នឹងធ្វើឱ្យការប្រាស្រ័យទាក់ទង និងការយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើររវាងអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយ ការរក្សាគុណតម្លៃសង្គមក្នុងភាពបត់បែនសម្រាប់ការផ្លាស់ប្តូរថ្មីៗ ការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយចីរភាពកាន់តែប្រសើរ និងភាពប្រសើរឡើងនៃសមភាពអន្តរជំនាន់។ ដូច្នេះការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ ដែលបានរៀបចំឡើងដោយគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាអ្នកដឹកនាំ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាលយុវជនលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំបែបឌីជីថលក្រោមក្របខណ្ឌនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២២-២០៣៥)។ លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តថា ជាមួយនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំបែបឌីជីថលនេះដែរ យុវជនចូលរួមនឹងទទួលបានការបណ្តុះបណ្តាលជំនាញ ការបង្កើតគំនិតថ្មី និងចាប់យកឱកាសការងារ និងអាជីពសមរម្យក្នុងយុគសម័យបដិវត្តឧស្សាហកម្ម៤.០ ។ ជាមួយគ្នានោះយុវជនក៏នឹងទទួលបាននូវទម្រភ្ជាប់ទំនាក់ទំនង ការបណ្តុះស្មារតីសហគ្រិនភាពបែបឌីជីថល ភាពជាអ្នកដឹកនាំក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយទេសចរណ៍ និងបំណិតជីវិតក្នុងយុគសម័យរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន។ ដោយឡែកសម្រាប់ការបោះជំរំយុវជនជាសាកលលើកទី៨ នាពេលនេះដែរ ក៏ជាបទពិសោធន៍ថ្មីមួយបន្ថែមទៀតដល់ប្អូនៗយុវជនរបស់យើង ជុំវិញការរស់នៅជាក្រុម ការសហការគ្នាក្នុងការចែករំលែកនូវរាល់ចំណេះដឹងពីគ្នាទៅវិញទៅមក ហើយអាចយកនូវបទពិសោធន៍ទាំងនោះប្រើប្រាស់សម្រាប់បំពេញផ្លូវនៃគោលដៅទៅអនាគតរបស់ប្អូនៗ ដែលជាអ្នកស្នងបន្ត ជាអ្នកដឹកនាំ និងជួយអភិវឌ្ឍន៍សង្គមជាតិយើងនាថ្ងៃអនាគតផងដែរ។គួរឲ្យដឹងថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានយុវជន ការបោះជំរំយុវជនជាសាកលបានចាប់ផ្តើមតាំងពីឆ្នាំ២០១០ ក្រោមគំនិតផ្តួចផ្តើមរបស់      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ហើយក្នុងឆ្នាំ២០២១ ដើម្បីផ្តល់ឱកាសដល់យុវជននៅតាមរាជធានីខេត្តបានជួបជុំ អគ្គនាយកដ្ឋានយុវជនបានធ្វើទំនើបកម្មលើកម្មវិធី និងទម្រង់នៃការបោះជំរំយុវជនជាសាកលលើកទី៧ តាមទម្រង់ឌីជីថល និងបច្ចេកវិទ្យាព័ត៌មានទាំងស្រុង។ ដោយឡែកសម្រាប់ការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» នៅឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៤ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួនយុវជនចូលរួមសរុប ១៨៣នាក់ មកពី ២៥រាជធានីខេត្ត ក្នុងនោះយុវជនជាប្រតិភូចំនួន ១៥៣នាក់ និងយុវជនស្ម័គ្រចិត្ត ៣០នាក់ផងដែរ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.