ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តម​សេនីយ៍​ឯក ​ហែម ថេង ​បាន​បរិចាគ​ទ្រព្យ​ផ្ទាល់​ខ្លួន​ជាង​១៥​ម៉ឺន​ដុល្លារ​ដើម្បី​កសាង​សម្មិទ្ធ​ផល​នានា​នៅ​ក្នុង​វត្ត​សំរោង​​កណ្ដាល ក្នុង​ខណ្ឌ​ព្រែក​ព្នៅ


ភ្នំពេញ ៖ លោក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកស្រី គុណ ខេង បាន អញ្ជើញ​កាត់ខ្សែបូរឆ្លងសាលាឆាន់ ស្ថិតក្នុងវត្តសំរោងកណ្ដាល ភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបាននាំយកបច្ច័យជាង៧,២០០ដុល្លារប្រគេនដល់ព្រះតេជគណ អ៊ូ សុខអេង ចៅអធិការ វត្តសំរោងកណ្ដាល ក្នុងការជួយកសាងនូវសមិទ្ធិផលនានា។

ពិធីដែលបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មានការរួមដំណើរដោយលោក ម៉ៅ សាម៉ី, លោក ជា ផេង, លោក ធន វុត្ថា, លោកស្រី ហែម ចំរើន, លោកស្រី យឹម សុខាណារី, លោក ហែម ថឺង, លោក ប៊ុន សុគន្ធនី, លោក ឈឹម សុងហ៊រ ផងដែរ។

លោក ហែម ថេង បានថ្លែងថា ក្រៅពីមានការចូលរួមបច្ច័យពីមន្ត្រីរាជការ សម្រាប់ការកសាងសមិទ្ធិផលនានាក្នុងវត្ត តាំងពីឆ្នាំ១៩៩៨ លោកបានចំណាយធនធានយ៉ាងច្រើនជួយកសាងទាំងផ្លូវ និងសមិទ្ធិផល នៅក្នុងវត្តសំរោង កណ្ដាលនេះ ដោយសរុបជាទឹកប្រាក់ចំនួន១៥២,០០០ដុល្លារ។ រហូតមកទល់បច្ចុប្បន្នក្នុងឆ្នាំ២០១៨ថ្មីៗនេះ លោកបានជួយជួសជុលសាលាឆាន់ អស់ទឹកប្រាក់ចំនួន៦២,៦០០ដុល្លារបន្ថែមទៀត ដើម្បីវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរីកចម្រើន។

ព្រះតេជគុណ អ៊ូ សុខអេង បានមានសង្សដីកាថា សម្រាប់បច្ច័យ ក៏ដូចជា សម្ភារផ្សេងៗយ៉ាងច្រើន សម្រាប់ កសាងសមិទ្ធិផល ក្នុងវត្តសំរោងកណ្ដាលនេះ បានមកពីការចូលរួមឧបត្ថម្ភ គាំទ្រពីពុទ្ធបរិស័ទ្ធជិតឆ្ងាយ។ ជាពិសេសមានការចូលរួមពីលោក ហែម ថេង ដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ឲ្យកាន់ តែមានភាពរីកចម្រើនលូតលាស់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការ អភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ក្រៅពីប្រគេនបច្ច័យដល់វត្តលោក ហែម​ ថេង បានជូនដល់សិស្សចំនួន៤៥០នាក់ ក្នុងម្នាក់ៗ៤ពាន់រៀល, លោកគ្រូ អ្នកគ្រូ១១នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល, ប្រជាការពារ១៧នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល, នគរបាល១១នាក់ ក្នុងម្នាក់ៗ​២ម៉ឺនរៀល, វង្សភ្លេងឆៃយ៉ាំង១០នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល, វង្សភ្លេងពិណពាទ្យ១០នាក់ ក្នុងម្នាក់ៗ​២ម៉ឺនរៀល, ក្មេង​វត្ត១៥នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល និងយាយជី តាជី២៧០នាក់ ក្នុងម្នាក់ៗមានក្រម៉ា១ និងបច្ច័យ១០,០០០រៀល និង​ចំណុះទូកង (ជ័យសំរោងតេជៈ) ៣៥នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល និងឧបត្ថម្ភបន្ថែមពីលើចំនួន១លានរៀលទៀត ដើម្បីត្រៀមទុកក្នុងពីធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខ។

លើសពីនេះលោក ហែម ថេង និងមន្ត្រីរាជការអ្នកចូលរួមបុណ្យ បានឆ្លៀតឱកាសប្រគេនអង្ករ១០បាវ, ទឹកសុទ្ធ៥កេស, ទឹកក្រូច៥កេស, មី២កេសធំ, ស្លាដក៣៦កញ្ចប់, និងគ្រឿងសម្ភារបូជាបន្ថែមទៀត សរុបចំនួន៩២៥ដុល្លារផងដែរ៕

ដោយ ​៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.