ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរ​ខេត្ត​សៀមរាប​ចាត់​ទុក​ថា​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​១២​ធ្នូ​ជា​សារ​ដាស់​តឿន​ក្រើន​រំលឹក​ជន​រង​គ្រោះ​ពី​អំពើ​ជួញ​ដូរ​មនុស្ស​និង​ល្បិច​កលរបស់​ជនល្មើស


ខេត្តសៀមរាប ÷ នៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ខួបលើកទី១៦ នៅខេត្តសៀមរាប នាពេលព្រឹកថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២២នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សហៅកាត់ថា គ.ខ.ប.ជ បានមានប្រសាសន៍ថា ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស១២ធ្នូ តែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការបំផុសការយល់ដឹងអំពីព្រឹត្តការណ៍ និងស្ថានភាពពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដែលបាននឹងកំពុងកើតមាននៅក្នុងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការដាស់តឿនក្រើនរំលឹកអំពីភាពងាយរងគ្រោះ និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងបង្ហាញអំពីការបេ្តជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធជាតិ-អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព និងគ្រប់ទម្រង់។ លោកស្រី យូ សុភា ក៏បានថ្លែងគាំទ្ររាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលនៅតែបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លា ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយអំពើឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបង្កឱ្យមានវិនាសកម្ម ដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើប គួរឱ្យភ័យខ្លាចនិងស្អប់ខ្ពើមបំផុត។

លោកស្រីបានបន្តថា ការងារអនុវត្តច្បាប់របស់អាជ្ញា ធរខេត្តសៀមរាបក្នុងឆ្នាំ២០២២នេះ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបានបទល្មើសពាក់ព័ន្ធ នឹងការជួញដូរមនុស្សបានចំនួន ០៨ករណី (ថយចុះ៦ករណីបៀបនឹងឆ្នាំ២០២១ មាន១៤ករណី) រួមមាន សញ្ចារកម្ម, អំពើជួញដូរមនុស្ស០១ករណី (ការនាំយកចេញដោយមិនស្របច្បាប់), រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ, ប្រទូស្តកេរខ្មាស់, អំពើហឹង្សាក្នុងគ្រួសារ និងករណីសំអាតប្រាក់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ក្នុងនោះដែរអាជ្ញាធរខេត្ត បេ្តជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព មិនអនុញ្ញាតឱ្យជនល្មើសមានឱកាសធ្វើសកម្មភាពលើទឹកដីនៃខេត្តសៀមរាបបានឡើយ។ បន្ថែមពីនោះរដ្ឋបាលខេត្តនឹងធ្វើការជំរុញបន្ថែមទៅដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការពង្រីកយន្តការ ការគ្រោងកញ្ចប់ថវិកាសេវាសង្គម បង្កើនការផ្សព្វផ្សាយ ការបង្ការទប់ស្កាត់ ស្រាវជ្រាវ បង្ក្រាបបទល្មើស សង្គ្រោះជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើសជួញដូរមនុស្សឱ្យខានតែបាន។ នៅក្នុងពិធីនោះដែរ លោកជំទាវ ជូ  ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស គឺជាវិបត្តិ សកលមួយដែលបណ្តាប្រទេសជាច្រើនលើសកលលោកបានជួបប្រទះ ហើយក្នុងនោះប្រទេសកម្ពុជារបស់យើង ក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស បានបន្តរៀបចំ និងកែសម្រួលទៅលើយន្តការគាំទ្រជាបន្តបន្ទាប់ ដើម្បីជាការឆ្លើយតប ទៅនឹងការវិវត្តនៃកលល្បិចរបស់ឧក្រិដ្ឋជន ដែលយន្តការជាតិនោះមានលក្ខណៈទូលំទូលាយ ព្រមទាំងបានដាក់ចុះនូវផែនការយុទ្ធសាស្រ្តជាតិ ដោយបានផ្តោតសំខាន់លើការបង្ការទប់ស្កាត់ បង្ក្រាប កិច្ចការពារជន រងគ្រោះ យុត្តិធម៌ព្រហ្មទណ្ឌ (ការផ្ដន្ទាទោស) និងកិច្ចសហប្រតិបត្តិការជាដើម។ កម្ពុជា នៅតែបន្តប្តេជ្ញាខ្ពស់ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធ និងកិច្ចការពាសុវត្ថិភាពមនុស្សជាតិទាំងមូលផងដែរ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.