ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្រោម​ប្រធាន​បទ​”ធ្វើ​ឲ្យ​មាន​សមភាព​”


ខេត្តសៀមរាប ÷ អាជ្ញាធរខេត្តសៀមរាបបានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូឆ្នាំ២០២២ ក្រោមប្រធានបទ “ធ្វើឲ្យមានសមភាព” នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តលោក លោកស្រី អភិបាល អភិបាលរង ក្រុង-ស្រុកលោក លោកស្រី ចៅសង្កាត់ លោក លោកស្រី ប្រធានអង្គការដៃគូជាតិ-អន្តរជាតិ និង គរុសិស្ស និស្សិត សិស្សានុសិស្សជាច្រើននាក់ចូលរួមផងដែរ។ ឆ្នាំ២០២២ នេះការប្រារព្ធទិវាពិភព លោកប្រយុទ្ធនឹង ជំងឺអេដស៍លើកទី៣៣ នៅលើ សកលលោក និងជាលើកទី៣០ សម្រាប់ព្រះរាជា ណាចក្រកម្ពុជាក្រោម ប្រធានបទ “ធ្វើអោយមានសមភាព” ហើយការរៀបចំប្រាព្ធទីវានេះគឺក្នុងគោល បំណងរួមគ្នាជាសកល ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រជាជននៅលើសកលលោក ចូលរួមចែករំលែកជំនាញ ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគឣេដស៍ឱ្យមានប្រសិទ្ធភាព និងបង្ហាញពីការគាំទ្រ ការយកចិត្តទុកដាក់ដល់ឣ្នកផ្ទុក ឣ្នករងផលប៉ះពាល់ពីមេរោគ ឣេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាសង្គមឲ្យកាន់តែទូលំទូលាយ។

លោក ពិន ប្រាកដ បានមានប្រសាសន៍ថាមេរោគអេដស៍នៅតែជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ។ ជាមួយគ្នានេះដែរ មេរោគអេដស៍អាចឆ្លងតាមការរួមភេទ ការប៉ះពាល់ឈាមដែលមានមេរោគអេដស៍ និងពីម្តាយទៅទារកអំឡុងពេលមានផ្ទៃពោះផងដែរ ហើយលើសពីនេះវាអាចបំផ្លាញប្រព័ន្ធសុំាការពារប្រឆាំងនឹងជំងឺនានា ហើយថែមទាំងអាចបណ្ដាលឲ្យបាត់បង់ជីវិតទៀតផង។

លោកអភិបាលរងខេត្តក៍បានបន្តទៀតថាទោះបីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ លើការទប់ស្កាត់ការរាលដាលមេរោគអេដស៍ដ៏គួរជាទីមោទនភាពនេះហើយក៏ដោយ ក៏យើងត្រូវខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាបន្តទៀត ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់មេរោគអេដស៍ឱ្យបានជាអតិបរិមាបន្ថែមទៀត ក្នុងចំណោមក្រុម ដែលប្រឈមមុខខ្ពស់ ដូចជា៖ ក្រុមបុគ្គលិកគ្រឹះស្ថានសេវាកម្សាន្តសប្បាយ ក្រុមបុរសស្រលាញ់ បុរស ក្រុមបុរស បំប្លែងភេទ ក្រុមអ្នករងគ្រោះដោយ សារគ្រឿងញៀន ក្រុមយុវវ័យ និងឈានទៅ កាត់ផ្តាច់ទាំងស្រុងការចំលងមេរោគអេដស៍ពីម្ដាយទៅកូន។ លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ និងអង្គការមិនមែន រដ្ឋាភិបាលជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកបញ្ហាជំងឺអេដស៍ជាអាទិភាពក្នុងការ បញ្ជ្រាប និងបញ្ចូលទៅគ្រប់សេវាទាំងអស់ក្នុងអង្គភាព ស្ថាប័ន និងសហគមន៍របស់ខ្លួន ដើម្បីធានាថា មន្ត្រី បុគ្គលិក ប្រជាជនរបស់ខ្លួនមានចំណេះដឹងត្រឹមត្រូវពីមេរោគអេដស៍ និងជំងឺអេដស៍ និងមានមធ្យោបាយគ្រប់គ្រាន់ក្នុងការបង្ការខ្លួនពីការចំលងមេរោគអេដស៍ និងជំងឺអេដស៍។ ត្រូវបន្តលើកកម្ពស់សមត្ថភាព ក្នុងភាពជាអ្នកដឹកនាំល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ទៅគ្រប់លំដាប់ថ្នាក់ ទាំងអស់ និងត្រូវបន្តអប់រំ ផ្សព្វផ្សាយឱ្យបានជាប្រចាំ និងទូលំទូលាយនៅទូទាំង ប្រទេសខេត្ត ក្រុង-ស្រុក ជាពិសេសតំបន់ដាច់ស្រយាល ក្រុមប្រជាជនចំណាកស្រុក និងក្រុម ប្រជាជនប្រឈមមុខខ្ពស់នឹងមេរោគអេដស៍។

លោក ពិន ប្រាកដ ក៏បានអំពាវនាវបន្ថែមសូមឲ្យ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍នានា និងអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ទាំងអស់បន្តការចូលរួម គាំទ្រឱ្យបានខ្លាំងក្លាថែមទៀត តាមគ្រប់រូបភាព ទាំងកំលាំងកាយ ប្រាជ្ញាស្មារតី និងសម្ភារថវិកា ដើម្បីពង្រីកអន្តរាគមន៍ឱ្យបានទូលំទូលាយ និងប្រកប ដោយប្រសិទ្ធភាពឈានទៅសម្រេចបានគោលដៅយុទ្ធសាស្ត្រ ៩៥ ៩៥ ៩៥ នាឆ្នាំ២០២៥។ ហើយរាជរដ្ឋាភិបាលកម្ពុជាយល់ឃើញ ថា ការបញ្ចប់ ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ គឺជាសមាសភាគដ៏សំខាន់មួយនៅក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(SDG)ផងដែរ ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.