ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អភិបាល​រាជ​ធានី​ភ្នំពេញ​ ដឹក​នាំ​កិច្ច​ប្រជុំ​ស្ដី​ពី ​ការ​ត្រៀម​កម្លាំង​សហ​ការ​ការពារ​សន្តិ​សុខ ​សុវត្ថិភាព ​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ​នៅថ្ងៃទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨


ភ្នំពេញ ៖ តាមការគ្រោងទុកវិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នឹងត្រូវសម្ពោធ​ជាផ្លូវ​ការនៅចុងឆ្នាំនេះ ពោលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកិច្ចប្រជុំស្ដីពីការត្រៀមកម្លាំងសហ​ការ​ការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួប២០ឆ្នាំ នៃការស្វែង​រកសន្តិភាព​តាមនយោបាយឈ្នះឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ​បញ្ជាការឯកភាព​រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានដាក់ចេញនូវវិធានការ១ចំនួន ដើម្បីឈានទៅរៀបពិធីសម្ពោធវិមានឈ្នះឈ្នះ ដែលនៅសល់តែរយៈពេលជាងមួយខែទៀត តែប៉ុណ្ណោះឲ្យបានល្អប្រសើរ។ លោកអភិបាល​បាន​បញ្ជាក់ថា «វិមានឈ្នះឈ្នះដែលរៀបចំកសាងឡើងដោយក្រសួងការពារជាតិ គឺជានិមិត្តរូប នៃការបញ្ចប់សង្គ្រាម​ដ៏រ៉ាំរៃនៅ​កម្ពុជា និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី២០ នៃការបញ្ចប់សង្រ្កាមនៅកម្ពុជា ក្រោមនយោបាយ​ឈ្នះឈ្នះ​របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពតែមួយគត់ និងជាអ្នកពន្លត់ភ្លើងសង្គ្រាម ដ៏រ៉ាំរៃនៅកម្ពុជា ដោយពុំមានការបង្ហូរឈាម នាំមកនូវសុខសន្តិភាព ពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍»

លោក ឃួង ស្រេង បន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមរៀបចំកម្មវិធីនេះ ឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ តាមរយៈការត្រៀមរៀបចំអនុ​គណៈកម្មការទទួល​ខុសត្រូវតាម​ភារកិច្ចរៀងៗខ្លួន។

គួរបញ្ជាក់ថា វិមានឈ្នះឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់នេះ គ្រោងសម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោល​នយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)។ វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី៨ហិកតា ស្ថិតនៅខណ្ឌជ្រោយ ចង្វារ។

កាលពីព្រឹកមិញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន​គណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានបន្តដឹកនាំក្រុមការងារសាងសង់ វិមានឈ្នះ-ឈ្នះ បន្តចុះត្រួតពិនិត្យ​ដំណើរការសាងសង់ វិមានឈ្នះ-ឈ្នះ។ ការចុះត្រួតពិនិត្យដំណើរការសាងសង់នេះ មានការអញ្ជើញចូលរួម​ពី​សំណាក់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនិង​ជា​ប្រធានក្រុមការងារសិក្សា ស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ, នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ រួមជាមួយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះយ៉ាងច្រើនកុះករ ផងដែរ។

ការចុះត្រួតពិនិត្យនេះ គឺសម្តេចពិជ័យសេនា ដែលជាប្រធាននោះ តែងតែដឹកនាំក្រុមការងារ​ចុះត្រួតពិនិត្យឥត​ឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យវិមានជានិមិត្តរូបនេះ ការបង្រួបបង្រួមជាតិខ្មែរមួយនេះ កសាងបានគ្រប់ជ្រុងជ្រោយ និងឱ្យទាន់ពេលវេលានៃថ្ងៃប្រារព្ធ ពិធីតាមការកំណត់របស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែល​បានលះបង់​ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបាន​ក្រោយ​ពីបញ្ចប់​សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។

ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះជាការបញ្ជាក់​បន្ថែមពីនាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារ​សាងសង់វិមានជា​ប្រវត្តិ​សាស្រ្តមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕

ដោយ ៖ កុសល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.