ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​ឡឹ​ក ​យ័​ន្ត ប្រធាន​​​ភូមិបាល​​ស្រុក​​កំពង់​ស្វាយ ថ្លើមធំ​​ហាន​​ចេញ​ប័ណ្ណ​កម្ម​​សិទ្ធ​​លើ​​ដី​​ព្រៃ​​សហគម​ន៏​អោយ​ឈ្មួញ​ធ្វើ​ជា​កម្ម​សិទ្ធិ


ខេត្ត​កំពង់ធំ ៖ ប្រភព​ព័ត៍មាន​ពី​ប្រជាពលរដ្ឋ​ស្ថិតនៅ​ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បាន​អោយ​គេហទំព័រ រស្មី​ក្រុង​យើង ដឹង​ថា​ព្រៃ​សហគម​ន៏ (​ដីព្រៃ​អ្នកតា​) ដែល​អ្នក​ភូមិ​រក្សាទុក​សម្រាប់​រក​អុស បោចវល្លិ និង​គោរព​បូជា តាំងពី​ដូនតា​ជំនាន់​មុនៗ​មក បច្ចុប្បន្ន​កំពុង​ត្រូវបាន​ឈ្មួញ ឈ្មោះ ឆេង គូ មាន​ទីលំនៅ​ស្ថិតនៅ​ឃុំ​សា​ន់គរ ស្រុក​កំពង់ស្វាយ ប្រើប្រាស់​គ្រឿង​ចក្រ​ឈួសឆាយ​ដី​ព្រៃ​អ្នកតា​នេះ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ដោយមាន លោក ឡឹ​ក យ័​ន្ត តួនាទី​ត្រឹម​ជា​ប្រធាន​ការិយាល័យ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់  និង​ភូមិបាល​ស្រុក​កំពង់ស្វាយ​ចេញ​ប័ណ្ណ​ក​ម្ម​សិទ្វ អោយ​ប្រើប្រាស់​ក្លាយ​ធ្វើ​ជា​ដី​ក​ម្មសិ​ទ្វ​ស្រប​ច្បាប់​មិន​ញញឹត​និង​អនុសាសន៏​របស់​សម្តេច​ប្រមុខរាជ​រដ្ឋាភិបាល​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​សុក្រ ៤​រោច ខែ បុស្ស ឆ្នាំ​រកា  ព​.​ស​.២៥៦១​ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ធំ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ឃាត់ខ្លួន​ឈ្មោះ ឆេង គូ ទៅ​សួរនាំ​អំពី​រឿង ហេតុអ្វី​បានជា​ហ៊ាន​ឈូសឆាយ​ដី​ព្រៃ​សហគម​ន៏ ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​ភូមិបាល ប៉ុន្តែ​ត្រូវបាន​ម្ចាស់​គ្រឿងចក្រ​រូបនេះ​បាន​អះអាង​ថា​ខ្លួន​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ស្របច្បាប់​ចេញ​ដោយ​មន្ត្រី​សុរិយាដី​ពិតប្រាកដ​។​

​មតិ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ខ្សឹប​ប្រាប់ឲ្យដឹង​ថា​មេ​ឈ្មួញ​ដុះ​ស្លែ​រូបនេះ​អាង​មាន​អ្នក​ធំ​នៅ​ពីក្រោយ ដូច្នេះហើយ​មិន​មាន​សមត្ថកិច្ច​ជំនាញ​ក្នុង​ស្រុក​កំពង់ស្វាយ ណា​ម្នាក់​ហ៊ាន​ចេញ​បង្ក្រាប​នោះ​ទេ​ប្រជាពលរដ្ឋ​ជា​​ច្រើន​ដែល​​រស់​នៅ​​ក្នុង​ស្រុក​​កំពង់ស្វាយ រង់ចាំ​មើល​កណ្តាប់ដៃ​ដែក​របស់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​​ជា​​ប្រធាន​គណៈ​​បញ្ជាការ​ឯកភាព​ខេត្តកំពង់ធំ​ផងដែរ​តើ​មាន​ប្រសិទ្ធិភាព​ក្នុង​កំរិតណា​ដើម្បី​បង្ក្រាប​បទល្មើស​ឈូសឆាយ​ដី​ព្រៃ​សហគមន​ថែរក្សា​តាំងពី​ដូនតា​ជំនាន់​មុនៗ​មក​នៅក្នុង​ស្រុក​កំពង់ស្វាយ​នេះ ។

​ប្រជាពលរដ្ឋ​និង​អ្នក​ច្បាប់​ដាក់​ការសង្ស័យថា ព្រៃ​សហគម​ន៏​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ចុះ​ហេតុអ្វី លោក  ឡឹ​ក យ័​ន្ត មាន​សិទ្ធ​រៀបចំ​ចេញ​កម្ម​សិទ្ធ​ស្របច្បាប់​ទៅ​វិញ តើ​រឿង​នេះ​មាន​អ្វី​នៅ​ពីក្រោយ តើ​ប្រធាន​មន្ទីរ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពង់ធំ បាន​ជ្រាប​ទេ​ជុំវិញ​ការចោទប្រកាន់​ពី​ប្រជា​សហគម​ន៏ ឫ​មួយ​ការរៀបចំ​ចេញ​ប័ណ្ណ​នេះ​ត្រូវ​រូ​វ​គ្នា​ជា​ប្រព័ន្ធ​។ ប្រសិនបើ​ការរៀបចំ​ចេញ​ក​ម្ម​សិទ្វដី​សហគមន៏​នេះ​ខុសច្បាប់​មែន​ប្រាកដជា​មាន​អំពើពុករលួយ​នៅក្នុង​នេះ​ជាមិនខាន​ដូច្នោះ​មាត្រា ៥៩៤ នៃ​ច្បាប់​ប្រឆាំង​និង​អំពើពុករលួយ (​បទ​ស៊ីសំណូក​) អាច​មាន​ចំណាក់​ការ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជា​ពិសេស លោក ឡឹ​ក យ័​ន្ត ដែល​ជា​មន្ត្រីរាជការ​សាធារណៈ​ថ្លើមធំ​ហាន​ចេញ​បណ្ណ័កម្មសិទ្ធលើ​ដីសហ​គ​មន៏​។​

​ប្រសិន​ដូច​ការចោទប្រកាន់​ពី​ប្រជា​សហគម​ន៏​ដូចនេះ​មែន ព្រមទាំង​មាន​ចំណាត់ការ​របស់​តុលាការ តើ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុ ផា​រា រដ្ឋមន្ត្រី ក្រសួង​ដែនដី នគ​រូប​នី​យ​ន៏​កម្ម សំណង់ និង​សុរិយោដី តើ​មាន​វិធានការ​យ៉ាង​ដូចម្តេះចំ​ពោះ​មន្ត្រី​ខិលខូច ឃុបឃិត និង​ឈ្មួញ​លក់​ដី​សហគម​ន៏ គិត​ពី​ប្រយោជន៏​ស៊ូនតួរ​ប្រមូល​ប្រាក់ដា​ក់​ចូលហោ​ប៉ាវ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​ទៅ​វិញ​មិន​គិត​ពី​ប្រយោជន៏​រួម​។

​ចំពោះ​ការចោទប្រកាន់​ខាងលើ​នេះ គេហទំព័រ រស្មី​ក្រុង​យើង មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ឡឹ​ក យ័​ន្ត ប្រធានការិយាល័យ រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​កំពង់ស្វាយ បាន​នៅឡើយ​ទេ តែ​យើង​និង​ព្យាយាម​បន្តទៀត​៕

​ដោយ ៖ សំណាង​

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.