ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​ថែ​ទាំ​ដោយ​ផ្អែក​លើ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត


ខេត្តសៀមរាប ÷ កាលពីចុងសប្តាហ៍កន្លងមកនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប  បានសហការជាមួយអង្គការដែនដីមនុស្ស-ហូរឡង់ប្រចាំកម្ពុជា(TDH)  ព្រមទាំងមានការចូលរួមសម្របសម្រួលពីមន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំដោយផ្អែកលើការប៉ះទង្គិចផ្លូវចិត្ត ដើម្បីពង្រឹងសមត្ថភាពដល់អ្នកផ្តល់សេវាដែលធ្វើការងារជាមួយកុមារ ដែលរងផលប៉ះពាល់ដោយការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទ ដើម្បីរួមបញ្ចូលវិធីសាស្រ្តថែទាំលើការប៉ះទង្គិចផ្លូវចិត្ត។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រៃ្តយ៍ គ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីពីមន្ទីរ អង្គភាពជំនាញ គណៈអភិបាលរង និងមន្រ្តីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម ក្រុង ស្រុក សរុប ចំនួន ៤០នាក់។

មានប្រសាសន៍នោះដែរ លោកស្រី យូ សុភា បានសូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអង្គការ ដែនដីមនុស្ស-ហូរឡង់  ដែលតែងតែបានគាំទ្រនូវបច្ចេកទេស សម្ភារៈ ថវិកា ជាពិសេស ការគាំទ្រលើការសាងសមត្ថភាពជូនមន្រ្តីជំនាញ ដល់អាជ្ញាធរមូលដ្ឋាននាពេលកន្លងមកដែលជាវិភាគទានមួយដ៏មានតម្លៃ ចំពោះវត្ថុបំណង ប្រកបដោយវិសាលភាព ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សាគ្រប់រូបភាព ពិសេសកិច្ចការពារកុមារ ។ សកម្មភាពនេះបានឆ្លើយ តបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច  គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ប្រព័ន្ធនៃកិច្ចគាំពារកុមារ និង គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាដើម ដើម្បីធានាឲ្យមានសមភាព និងសមធម៌នៅក្នុងសង្គម និងការផ្តល់សេវាប្រកបដោយបរិយាប័ន្ន។

លោកស្រីសង្ឃឹមថាវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃនេះ នឹងទទួលបាននូវធាតុចូល ដែលជាចំណេះដឹងបន្ថែមទៀត សម្រាប់អ្នកផ្តល់សេវាកម្មជាមួយជន រងគ្រោះជាកុមារ សម្រាប់ជាជំនួយដល់ខ្លួនឯងផ្ទាល់ដែលអាច នឹងទទួលរងផលប៉ះពាល់ពីការប៉ះទង្គិចផ្លូវចិត្ត ពីការងារ ឬក្នុងក្រុមគ្រួសារ ឬក្នុងព្រឹត្តការណ៍ណាមួយដែលយើងម្នាក់ៗមិនអាចជៀសបាន ពិសេសការចេះពីរបៀបនៃការថែទាំពីការប៉ះទង្គិចផ្លូវចិត្ត៕

 

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.