ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វេទិកា​ស្តី​ពី​ការ​ពង្រឹង​សមត្ថភាព​ដឹក​នាំ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​ស្ត្រី​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពល​រដ្ឋ


ខេត្តសៀមរាប ÷ នៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០២២នេះនៅខេត្តសៀមរាបមានបើកវេទិកា ស្តីពីការពង្រឹងសមត្ថភាពដឹកនាំរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជូនដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី ក្នុងភូមិភាគទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគ៤ និង រដ្ឋសភាព , ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ទាំង៥ ព្រមទាំងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី មកពីខេត្តសៀមរាប ,បាត់ដំបង បន្ទាយមានជ័យ , ឧត្តរមានជ័យ និង ខេត្តប៉ៃលិន ប្រមាណជា៣០០នាក់ជាសិក្ខា ។

វេទិកានេះធ្វើឡើង ដើមី្បលើកទឹកចិត្ត បង្កើតភាពជិតស្និត ជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាស្ត្រីជាប់ឆ្នោតថ្មី អាណត្តិទី៥ ក្នុងភូមិភាគទី៤ ដើមី្បបានស្គាល់ព្រឹទ្ធសភា ពីតួនាទីភារកិច្ច សមត្ថកិច្ចរបស់សមាជិកព្រឹទ្ធសភា បានយល់ដឹង ពីរចនាសម្ព័ន្ធតួនាទីភារកិច្ចរបស់ខ្លួន និងចូលរួមអនុវត្តភារកិច្ចឲ្យបានល្អ ក្នុងការដោះស្រាយនូវសំណូមពរ ដើមី្បឆ្លើយតប ទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅពង្រឹងកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីបានយល់ច្បាស់ អំពីការអនុវត្តគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និង កំណែទម្រង់រដ្ឋបាល សាធារណៈនៅកម្ពុជា ជាពិសេសបង្កើនសមត្ថភាពដល់ស្ត្រី ឲ្យកាន់តែប្រសើរ ក្នុងការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និង សមធម៌សង្គម នៅក្នុងខណៈដែលរដ្ឋបាលថ្នាក់ជាតិ បាននឹងកំពុងផ្ទេរ នៅមុខងារ ធនធានកាន់តែច្រើន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

មានប្រសាសន៍នោះដែរលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានបញ្ជាក់ថា ដើមី្បរួមចំណែក ជម្រុញការអនុវត្តគោលនយោបាយ យេនឌ័រ ការពារសិទ្ធស្រ្តី កុមារ និងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី សំដៅលើកកម្ពស់សមត្ថភាព និងបង្កើនសមាមាត្រស្ត្រី ក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច សង្គម បញ្ហាសុខភាព អនាម័យ ការយល់ដឹង អំពីច្បាប់ដែលពាក់ព័ន្ធ និង បញ្ហាយេនឌ័រ និងគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ ។ លោកជំទាវ ក៏បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន ១១.៦២២នាក់ មានស្រ្តី ចំនួន ២.៥៦២នាក់ ស្មើ ២២,០៤% ក្នុងនោះជាមេឃុំ ចៅសង្កាត់ ចំនួន ១៧៣នាក់ ស្មើ១០,៥% បើធៀបទៅអាណត្តិទី៤ មានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី មាន១៤១នាក់ ស្មើ៨,៥% ។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានធ្វើការកោត សរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះក្រុមសមាជិកាព្រឹទ្ធសភា ដែលបានរៀបចំវេទិកានេះឡើង ក្នុងគោលបំណងប្រមូលផ្តុំគំនិត ចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក សំដៅរួមគ្នាលើកកម្ពស់បន្ថែមនូវសមត្ថភាពដឹកនាំ ការយល់ដឹង ក្នុងវិស័យច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធ ដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ការជាប់ឆ្នោតជាសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥នេះ អ្វីដែលត្រូវធ្វើបន្តនោះ គឺត្រូវរួមគ្នាបំពេញ តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការអភិវឌ្ឍមូលដ្ឋាន និង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមិនរើសអើង មិនប្រកាន់ និន្នាការនយោបាយ ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ក៏បានលើកផងដែរ អំពីកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១.២០៣០) ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន សមធម៌ និង យុត្តិធម៌ តាម រយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និង ការកែលម្អនូវដំណើរការ គុណភាពនៃការផ្តល់សេវា ដើមី្បរួម ចំណែក ក្នុងការលុបបំបាត់នូវភាពក្រីក្រ និង លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់ប្រសើរឡើង ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ភាពជោគជ័យ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០.២០២០) បានកំពុងឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និង សេដ្ឋកិច្ចសង្គម ហើយដំណាក់កាលទី២(២០២១.២០៣០) ទទួលបានជោគជ័យនូវសមទ្ធផលថ្មីៗ កាន់តែល្អប្រសើរឡើង ។ ក្រោយពីរាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញ ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក មានភាពប្រក្រតី ធ្វើឲ្យអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ ក្នុងរង្វង់៥,៤% និងនៅឆ្នាំ២០២៣ព្យាករណ៍ក្នុងរង្វង់ ៦,៦% ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.