ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​ព្រះ​វិហារ​វត្ត​ធម្ម​ជាតិ​រុន​តា​ឯក​ក្នុង​ស្រុក​បន្ទាយ​ស្រី


ខេត្តសៀមរាប ÷ ព្រះវិហារវត្តធម្មជាតិរុនតាឯក ត្រូវបានរៀបចំបញ្ចុះបឋមសិលាដើម្បីសាងសង់ នៅព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប តំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ។

ព្រះវិហារវត្តធម្មជាតិរុនតាឯកនេះស្ថិតក្នុងភូមិតានី ឃុំរុនតាឯកស្រុកបន្ទាយស្រី និងជាទីអារាមថ្មីស្រឡាងសម្រាប់ប្រជាពុទ្ឋបរិស័ទបំពេញបុណ្យទានតាមលំអានព្រះពុទ្ឋសាសនា។ ក្នុងនាមក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្ត និងក្នុងនាមប្រជាពលរដ្ឋក្នុងខេត្ត លោក យុន លីនណេ អភិបាលរងខេត្ត បានសម្តែងការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលជានិច្ចកាលសម្តេចតែងតែខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសសម្តេចតេជោ បានបង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្តនានាក្នុងតំបន់អភិវឌ្ឍធម្មជាតិរុនតាឯករួមមានផ្លូវ ប្រព័ន្ឋភ្លើង សាលារៀន ផ្សារសហគមន៍ វត្តអារាមជាដើម។

លោក យុន លីនណេ បានមានប្រសាសន៍ថា៖ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្ រនិងក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី ហេដ្ឋារចនាសម្ព័ន្ឋនានារបស់វិស័យព្រះពុទ្ឋសាសនាត្រូវបានស្តារឡើងវិញ យ៉ាងឆាប់រហ័សពុំគួរនឹកស្មានដល់ ពិសេសព្រះពុទ្ឋសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជាសាសនារបស់រដ្ឋ។ព្រះវិហារថ្មីដែលកំពុងសាងសង់នេះនឹងក្លាយទៅជាសមិទ្ឋផលថ្មីមួយទៀត ដែលផុសចេញពីសន្តានចិត្តដ៍ប្រពៃថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃកម្ពុជានិងសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃវិស័យពុទ្ឋចក្រក្នុងខេត្តសៀមរាបមួយកម្រិតទៀត។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបញ្ជាក់ថា៖ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីវិស័យព្រះពុទ្ឋសាសនាត្រូវបានស្តារឡើងវិញជាមួយនឹងហេដ្ឋារចនាសម្ពន្ឋ័នានាយ៉ាងឆាប់រហ័សជាពិសេសវិស័យព្រះពុទ្ឋសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញជាសាសនារបស់រដ្ឋ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានរំលឹកឡើងដែរក្នុងសម័យកាលដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបបប្រល័យពូជជសាសន៏ ៣ឆ្នាំ៨ខែ២០ថ្ងៃ បណ្តាឱ្យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាមសាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ សូម្បីតែព្រះសង្ឃ វត្តអារាម និងសាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សំលាប់ និងបំផ្លិចបំផ្លាញស្ទើរតែផុតពូជដែរ។ អាស្រ័យដោយមានជ័យជំនៈ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៏ និងទទួលបានសិទ្ធិសេរីភាព រួមគ្នាកសាងសង្គមជាតិឡើងវិញរហូតមានការរីកចំរើនជាលំដាប់ទាំងពុទ្ចចក្រ និងអាណាចក្រដូចឃើញជាក់ស្តែងក្នុងបច្ចុប្បន្ន។ លើសពីនេះកម្ពុជាដែលពីអតីតកាលត្រូវបាត់បង់កិត្តិយសលើឆាកអន្តជាតិនោះ ឥឡូវបានជ្រោងកិត្យានុភាពរបស់ខ្លួនឲ្យខ្ពស់ឡើងវិញនៅលើឆាកអន្តជាតិក្រោមការដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានលើកទឹកចិត្តឲ្យបងប្អូនប្រជា ពុទ្ធបរិស័ទទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានគោលនយោបាយច្បាស់លាស់ នឹងដឹកនាំប្រទេសប្រកបដោយភាពរីកចំរើនលើគ្រប់វិស័យ ប្រទេសជាតិទទួលបានសុខសន្តិភាព សុវត្ថិភាព និង ការអភិវឌ្ឍន៍តាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល។ មានសម្តេចតេជោ សែន មានសន្តិភាព និងមានការអភិវឌ្ឍ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.