ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួង​​ពាណិជ្ជកម្ម​​ត្រៀម​​រៀប​​ចំ​​ដំណើរ​​ការ​​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​​ជ្រើស​​រើស​​សមាជិក​​ជ្រើស​​តាំង​​សភា​ពាណិជ្ជ​កម្ម​​ខេត្ត​សៀមរាប​​-​​ឧត្តរមានជ័យ​​អាណត្តិទី​​៣​​លើក​ទី​១


ខេត្តសៀមរាប ÷ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នេះ បានបើកកិច្ចប្រជុំផ្សព្សផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភា ពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមនឹងប្រតិភូអមដំណើរ តំណាងមន្ទីរ ប្រធាន-អនុប្រធាន សមាជិកសមាជិកាសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងអាជីវករ ពាណិជ្ជករជាច្រើនរូប។

បើតាមលោកឧកញ្ញ៉ាបណ្ឌិត ហ៊ុយ ភាវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំបោះឆ្នោតជ្រើសរើសសមាជិកសមាជិកាជ្រើសតំាងសម្រាប់បំពេញការងារការិយាល័យប្រតិបត្តិអាណត្តិថ្មី សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ ក្នុងការបោះឆ្នោតអាណត្តិថ្មីនេះ សភាពាណិជ្ជកម្មកម្ពុជា ត្រូវបោះឆ្នោតជ្រើសរើសសមាជិកសមាជិកាជ្រើសតំាង ចំនួន១០រូប ដើម្បីបង្រប់កូរ៉ុម បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន ហេរញ្ញិក លេខាធិការ សម្រាប់បំពេញការជាប្រចំាថ្ងៃជាមួយស្ថាប័នអង្គភាពផ្សេងៗ។ ក្នុងនោះសមាជិកសមាជិកាទាំងអស់ដែលចង់ឈរឈ្មោះជាសមាជិកសមាជិកាជ្រើសតំាង ត្រូវមកដាក់ពាក្យឈរឈ្មោះឲ្យហើយមុខថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោក នាក់ ណេរ៉ុន បានបង្ហាញថា ខេត្តសៀមរាប ជាខេត្តដែលមានសក្ដានុពលខ្លាំងទាំងវិស័យទេសចរណ៍ រួមនឹងវិស័យផ្សេងៗជាច្រើនទៀត ប៉ុន្តែលទ្ធផលដែលធ្វើបានសក្ដានុពលទាំងនោះ គឺមានតិចតួចតែប៉ុណ្ណោះដែលយើងមិនទាន់ធ្វើឲ្យអស់លទ្ធភាព។ បច្ចុប្បន្នខេត្តសៀមរាបទើបតែទទួលបាននូវសមិទ្ធិផលផ្លូវ ៣៨ខ្សែ ដែលជាអំណោយរបស់សម្ដេចតេជោ ដែលជាសមិទ្ធិ ផលមួយដ៏អស្ចារ្យសម្រាប់ប្រជាពលរដ្ឋខេត្តសៀម រាប។ ហើយសម្រាប់ថ្ងៃអនាគតផ្លូវតភ្ជាប់ពីខេត្តសៀមរាប ទៅកាន់បណ្ដាខេត្តផ្សេងៗ ក៏នឹងត្រូវបានរាជរដ្ឋាភិបាលគ្រោងធ្វើជាបន្តបន្ទាប់ ដូចជាផ្លូវពីខេត្តសៀមរាប ទៅខេត្តបាត់ដំបង ក៏ជាសសៃឈាមមួយដែលបង្កឲ្យខេត្តសៀមរាប កាន់តែលេចធ្លោបន្ថែមទៀតនៅក្នុងប្រទេសក្នុងវិស័យដឹកជញ្ជូន ការធ្វើដំណើរទៅកាន់ទីគ្រប់កន្លែងជិតឆ្ងាយ។

ឯកឧត្តម ម៉ៅ ថូរ៉ា មានប្រសាសន៍ថា សភាពាណិជ្ជកម្មពុំមានគោលនយោបាយផ្ទាល់ខ្លួននោះទេ គឺត្រូវអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់។ ក្នុងនោះក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ ក៏បានចេញនូវលិខិតមួយណែនាំដល់អាជ្ញាធរខេត្ត សហការជាមួយសភាពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងខេត្ត។ សព្វថ្ងៃនេះមានបញ្ហាចម្បងមួយ គឺការតាំងពិពរណ៌ ជាពិសេសប្រទេសជិតខាងចង់តាំងពិពរណ៌នៅប្រទេសកម្ពុជា ហើយភាគច្រើនផលិតផលរបស់ប្រទេសជិតខាងមានច្រើនជាងផលិតផលក្នុងស្រុក ដូចនេះសភាពាណិជ្ជកម្ម គួរតែធ្វើការសហការជាមួយប្រទេសជិតខាងរៀបចំជាពិពរណ៌ ឬធ្វើការតាំង ពិពរណ៌យើងនៅក្នុងប្រទេសជិតខាងក៏បាន ដើម្បីបង្ហាញផលិតផលក្នុងស្រុកយើងឲ្យកាន់តែទូលំទូលាយ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះខេត្តសៀមរាប ដែលមានសមាជិកសភាពាណិជ្ជកម្មក្នុងខេត្តច្រើនគួរឲ្យកត់ សម្គាល់ ដែលគាត់ចង់ចូលរួមជាមួយសភាពាណិជ្ជកម្មខេត្ត ដើម្បីពង្រឹងសភាពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ ហើយអ្នកទាំងអស់នោះ គឺជាអាជីវករស្របច្បាប់ដែលកំពុងធ្វើអាជីវកម្មរបស់ខ្លួនផងដែរ។ ជាមួយគ្នានោះដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងកិច្ចប្រជុំបើកការិយាល័យចុះឈ្មោះបោះឆ្នោតនាពេលនេះដែរ ឯកឧត្តម ក៏សូមសំណូមពរដល់អ្នកចូលរួមទាំងអស់ធ្វើការសាកសួរអោយបានផុលផុសសម្រាប់ជាប្រយោជន៍ដល់ការរីកចំរើនក្នុងសកម្មភាពធុរកិច្ចរបស់ខ្លួនផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.