ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រឿង​អាស្រូវ​លោក ​សាន ​វិជ្ជា​សា​រ៉ាវុធ ​ប្រធាន​សាខាកាំកុងត្រូល ​ខេត្ត​បន្ទាយ​មានជ័យ ​ប្រព្រឹត្ត​អំពើ​ពុករលួយស្អុយ​បញ្ច្រាស់ខ្យល់


បន្ទាយមានជ័យ ៖ បណ្តាញផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកមួយចំនួន បានអំពាវនាវ សុំឲ្យឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​​អង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យមើល រឿងអាស្រូវរឿងរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តអំពើពុករលួយ ក្រោមខ្សែភ្នែកលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ជាបន្ទាន់ ។

ថ្មីៗនេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ និងលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក​ដ្ឋានកាំកុងត្រូល កំពុងធំក្លិនស្អុយ បញ្ច្រាសខ្យល់ ត្រូវបានមន្ត្រីតូចតាច នៅក្រោមឱវាទ បើកកកាយ ពីរឿងអាស្រូវពុក​រលួយ ប្រមូលលុយ តាមគ្រប់រូបភាព ដើម្បីយកទៅធ្វើមាន ធ្វើបាន ផ្ទាល់ខ្លួន យ៉ាងក្រអឺតក្រទម ។ ដោយសារតែ​អំពើ​ពុករលួយ របស់មន្ត្រី ដៃដប់ជើងម្ភៃ ទាំងនោះហើយ ទើបឈ្មួញខិលខូច អាចនាំទំនិញ ខូចគុណភាព ទំនិញហួស​កាល​កំណត់ប្រើប្រាស់ និងចំណីអាហារមានផ្ទុកសារធាតុគីមី មកលក់ចែកចាយពេញទីផ្សារក្នុងប្រទេសកម្ពុជា ហើយកំពុង​ធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋខ្មែរ ។

ដោយបណ្តាញផ្សព្វផ្សាយ ព័ត៌មានមួយចំនួន និងមន្ត្រីតូចតាចខ្លះនៅក្នុង អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហើបថា ការដែលមន្ត្រីកាំកុងត្រូល ប្រចាំច្រកទ្វារអន្តរជាតិជាប់ព្រំប្រទល់ថៃ ហ៊ានឃុបឃិត ឲ្យឈ្មួញ នាំចូលទំនិញខូចគុណ ទំនិញហួស​កាលកំណត់ ប្រើប្រាស់ បន្លែបង្ការ មានផ្ទុកសារធាតុគីមី ដូចជា ៖ សាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងគោ និងប្រហិត មានលាយសារធាតុគីមីជាដើម គឺដើម្បីប្រមូលលុយ យកទៅជូនលោក ម៉ក់ ពេជ្ជរិទ្ធ តាមការកំណត់ ។

មន្ត្រីកាំកុងត្រូល តាមបណ្តាខេត្តមួយចំនួន ក៏បានបង្ហើបឲ្យ ដឹងដែរថា ពួកគេត្រូវបង់លុយ តាមការកំណត់របស់លោក ម៉ក់ ពេជ្ជរិទ្ធ ។ ហេតុនេះហើយ ទើបពួកគេហ៊ានធ្វើអ្វីៗ គ្រប់យ៉ាងតាមតែអំពើចិត្តដោយមិនខ្វល់ និងច្បាប់​ប្រឆាំង​អំពើពុករលួយអ្វីឡើយ ។

តួយ៉ាងដូចជា នៅខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្ននេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ត្រូវបានបណ្តាញផ្សព្វផ្សាយ ក្នុងស្រុកមួយចំនួនចុះផ្សាយលាតត្រដាង ជាបន្តបន្ទាប់ អំពីក្លិន​ស្អុយ របស់លោក សាន វិជ្ជាសារ៉ាវុធ ។

ប្រភពព័ត៌មានខ្លះ បានបង្ហាញថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បាន​ចំណាយ​ប្រាក់ប្រមាណ ជាង៣០០០ដុល្លារ ដើម្បីបិទបាំង ក្លិនស្អុយបញ្ច្រាសខ្យល់ របស់ខ្លួន ។ ប្រភពព័ត៌មាន​ខ្លះទៀត បានប្រាប់ថា លោក សាន វិជ្ជាសារ៉ាវុធ កន្លងមក បានដឹកនាំ បែបបក្សពួកនិយម គាបសង្កត់មន្ត្រី ក្រោមឱវាទ បណ្តេញ​មន្ត្រី ក្របខណ្ឌ ឲ្យទៅធ្វើការពិនិត្យរទេះ និងពិនិត្យឡានតាមផ្លូវ គឺមិនឲ្យដឹងពីល្បិចកល របស់ខ្លួនឡើយ ។ មិនតែ​ប៉ុណ្ណោះ លោក សាន វិជ្ជាសារ៉ាវុធ បានជួលជនស៊ីវិល ត្រូវជាសាច់ញាតិខ្លួន ចំនួន ២នាក់ ឲ្យមកធ្វើការ​ជំនួសមន្ត្រីក្រប​ខណ្ឌទៅវិញ ។ ហើយ ឃុបឃិតជាមួយឈ្មួញធំៗ នាំចូលទំនិញគ្រប់ប្រភេទដូចជា គ្រឿងទេស ត្រី សាច់ មាន់ ទា ជ្រូក គោ និងប្រហិត ជាដើម ។ល។ ដោយនាំចូលពីថៃ តាមច្រកប៉ោយប៉ែត និងតាមច្រករបៀងផ្សេងទៀត គ្មានការត្រួត​ពិនិត្យ ត្រឹមត្រូវឡើយ ។ គឺតម្រូវឲ្យឈ្មួញ បង់លុយប្រចាំខែ រាប់តែក្បាលឡាន យកលុយ ឈរលើគំនរទុក្ខ និងបំផ្លាញ​សុខភាពពលរដ្ឋខ្មែរ ស្ទើរមួយនគរ ។

កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ ថ្មីៗនេះ គេបានឃើញលោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះ​មក​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលើកទី២ មិនដឹងថា មកធ្វើអ្វី គឺស្នាក់នៅតែក្នុងសណ្ឋាគារ យ៉ាងស្ងប់ស្ងាត់ ហើយវិលត្រលប់ទៅភ្នំពេញវិញ ដោយគ្មានវាចាមួយម៉ាត់ ។

គួរបញ្ជាក់ថាកន្លងទៅ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យម្នាក់នេះ តែងតែយក​ឈ្មោះ​​អ្នកធំនេះ អ្នកធំនោះ មក ប្រើប្រាស់ គាបសង្កត់ មន្ត្រីក្រោមឱវាទ តាំងខ្លួនជាទីប្រឹក្សាផ្ទាល់ របស់លោក​ឧបនា​យករដ្ឋមន្ត្រី យឹម ឆៃលី មានឋានៈស្មើអគ្គនាយក ។ ហើយការឃុប ឃិត ជាមួយឈ្មួញរកស៊ីខុសច្បាប់ ដាក់ខែ រាប់​ក្បាល​ឡានដឹកទំនិញ១គ្រឿង ១០០បាត/១ថ្ងៃ មានឡានប្រមាណពី ៣០០ ទៅ ៥០០ឡាន ។ លោកប្រធានសាខា​កាំកុងត្រូល រូបនេះ អាចរកចំណូលក្រោមតុ ពីឈ្មួញបានរាប់ម៉ឺនបាត ។ ចំណូលទាំងនោះ លោក សាន វិជ្ជាសារ៉ាវុធ អះអាង ចំពោះមុខកូន ចៅថា មួយចំនួនគឺ ទុកសម្រាប់ដោះស្រាយក្នុងអង្គភាព ។

ពាក់ពន្ធ័ករណីខាងលើនេះ គេហទំព័រព័ត៌មានរស្មីក្រុងយើង ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ មិនអាចសុំការបភ្លឺ និងធ្វើបទសំភាសន៏ពីលោក សាន វិជ្ជាសារ៉ាវុធ បានទេដោយគ្មានលេខទូរស័ព្ទទំនាក់ទំនងបានឡើយ ។

មហាជនរង់ចាំមើលថា តើក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហ៊ានចាត់ការ មន្ត្រីដៃដប់ ជើងម្ភៃ ដូចលោក សាន វិជ្ជាសារ៉ាវុធ និង លោក ម៉ក់ ពេជ្ជរិទ្ធ ដែលកំពុងធំក្លិនស្អុយ បញ្ច្រាសខ្យល់ដែរឬទេ ? ៕

ដោយ ៖ សំណាង

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.