ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រឹត្ដិការណ៍​២​ធ្នូ​មាន​សារៈ​សំខាន់​ចំពោះ​បុព្វហេតុ​នៃ​ការ​រស់​រាន​មាន​ជីវិត​ឡើង​វិញ​របស់​ជាតិមាតុ​ភូមិ​និង​ប្រជាជន​កម្ពុជា


ខេត្តសៀមរាប ÷ រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ។

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ជាខួបលើកទី៤៤ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលមានឈ្មោះដើមជា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានធ្វើដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ការលំបាក ឧបសគ្គរាប់ម៉ឺនជំពូក ដោយមានសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ,សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ,សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង ឥស្សរជនអ្នកស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរ ប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឲ្យចាកផុតពីមហន្ដរាយ នៃរបបអាវខ្មៅប៉ុណ្ណោះទេ គឺបានជួយស្ដារកសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និង ជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប ព្រមទាំងការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិកសមាជិក គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ក្រុង និង មន្ត្រីរាជការ អាជ្ញាធរក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចៅសង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គរុសិស្ស យុវជនកាកបាទ ក្រហម យុវជនកាយរិទ្ធកម្ពុជា និង ប្រជាពលរដ្ឋមកពី ១២សង្កាត់ក្នុងក្រុងសៀមរាប ប្រមាណជា៣ពាន់នាក់ចូលរួម នាព្រឹកថ្ងៃទី ០២ ខែ ធ្នូ នេះនៅបរិវេណគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប។

ក្នុងខ្លឹមសារសន្ទរកថារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា ប្រធាន រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណៈសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលអានដោយ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានធ្វើឲ្យសមាជិក សមាជិការនៃអង្គពិធីទាំងមូល កាន់តែយល់បានច្បាស់បន្ថែមទៀត អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជាដ៏ធំធេងនេះ ។ ក្នុងនោះឥស្សរជន អតីតយុទ្ធអ្នកស្នេហាជាតិយើងរាប់មិនអស់ បានពលីកម្មអាយុជីវិត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដោយមិនខ្លាចនឿយហត់ និងស្តាយស្រណោះអាយុជីវិតនោះឡើយ ។ ថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍របស់ជាតិ ដ៏មានសារៈសំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដែលរណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតប្រជាជនកម្ពុជា ឲ្យរួចចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ រណសិរ្ស២ធ្នូ បានជួយស្តារ កសាង និងអភិវឌ្ឍសង្គមជាតិនៅគ្រប់មូលដ្ឋាន ធ្វើឲ្យមាតុភូមិកម្ពុជា បានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ និងត្រូវបានប្តូរឈ្មោះពី រណសិរ្យសាមគ្គី សង្គ្រោះជាតិកម្ពុជា មកជារណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា នាពេលបច្ចប្បន្ននេះ ។

ក្នុងសន្ទរកថានោះដែរ ក៏បានគូសបញ្ជាក់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជំនះ៧មករា និងនយោបាយឈ្នះឈ្នះ ក៏គ្មានសុខសន្តិភាពដល់ពេលនេះដែរ ។ បច្ចុប្បន្ន គេអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ក្នុងខ្លឹមសារនោះដែរ ក៏មានធ្វើការអំពាវនាវដល់ សមាជិក សមាជិកា យុវជនជំនាន់ក្រោយ ទំាងអស់លើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវ ប្រពៃណីសេ្នហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបពោ្ចញអស់កម្លាំងកាយចិត្ដ ក្នុងការបម្រើប្រទេសជាតិ តាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន នីតិកាលទី៧ នាឆ្នាំ២០២៣ខាងមុខ ។

នៅក្នុងមតិចាប់អារម្មណ៍និងប្ដេជ្ញាចិត្តរបស់តំណាងអង្គមិទ្ទិញទាំងមូល បានបង្ហាញថា កូនចៅជំនាន់ក្រោយយល់ច្បាស់ថា បើគ្មានថ្ងៃប្រវត្តិសាស្រ្ត ២ធ្នូ ១៩៧៨ និងថ្ងៃរំដោះ ៧មករា ១៩៧៩ ទេនោះ គឺពិតជាគ្មានថ្ងៃនេះ គឺថ្ងៃដែលមាតុភូមិកម្ពុជា កំពុងធ្វើដំណើរក្នុងគន្លងវិថីនៃការអភិវឌ្ឍន៍ ព្រមទាំងប្តេជ្ញាចិត្តបន្តអប់រំផ្សព្វផ្សាយដល់ប្រជាជន ពិសេសស្រទាប់ យុវវ័យ ចងចាំជានិច្ចអត្ថន័យ នៃទិវាបង្កើតរណសិរ្ស២ ធ្នូ និងទិវាជ័យជំនះ ៧មករា និង រួមគ្នាការពារថែរក្សារាល់សិមិទ្ធផលនៃសង្គមជាតិ និងបន្តអភិវឌ្ឍកាន់តែរីកចម្រើនទៅថ្ងៃអនាគត ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.