ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុល​ប្រ៊ូល


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ មានធ្វើកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ក្រោមវត្តមានរបស់ឯកឧត្តម Paul Dubrule ស្ថាបនិករូបបករណ៍ នៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ,ឯកឧត្តមបណ្ឌិត ពេជ្រ សោភណ្ឌ័ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ឯកឧត្តម បាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ , លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប ព្រមទាំងសហការីនៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ផងដែរ ។

មានប្រសាសន៍នោះដែរឯកឧត្តម Paul Dubrule ស្ថាបនិករូបបករណ៍ នៃសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បានលើកពីគោលបំណងនៃកិច្ចប្រជុំ ក្នុងការត្រួតពិនិត្យពីលទ្ធផលនៃការងារអនុវត្តបានក្នុងរយៈពេល២០ឆ្នាំមកនេះ ព្រមទាំង ដើមី្បធ្វើការអបអរសាទរខួបលើកទី២០ នៃការបង្កើតសាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល ដើម្បីគាំទ្រដល់ការអប់រំ និងការអភិវឌ្ឍន៍យុវជនកម្ពុជា សំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជំនាញផ្សេងៗនៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ពេជ្រ សោភណ្ឌ័ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម បាក់ សុខុម រដ្ឋលេខា ធិការក្រសួងទេសចរណ៍ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុល ប្រ៊ូល ដែលបានយកចិត្តទុកដាក់ អនុវត្តការងារកន្លង មក សំខាន់ក្នុងការចូលរួមលើកស្ទួយនូវក្នុងវិជ្ជាជីវៈទេសចរណ៍ បានល្អប្រសើរ ។

ឯកឧត្តមទាំងពីរក៏បានបញ្ជាក់ថា សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បានផ្តល់នូវចំណេះដឹង ការងារដល់យុវជនកម្ពុជា និងបានខិតខំបណ្តុះបណ្តាលក្នុងរយៈពេល២០ឆ្នាំមកនេះ ជួយដល់យុវជន កម្ពុជាយ៉ាងច្រើន ក្នុងការប្រកបរបស់ចិញ្ចឹមក្រុមគ្រួសារ សំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈទេស ចរណ៍ និងជំនាញជាច្រើនទៀតក្នុងវិស័យទេសចរណ៍ ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការគាំទ្រ ថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ស្មោះរបស់ឯកឧត្តម Paul Dubrule និងលោកជំទាវ ដែលបានបង្កើតនូវសាលាវិជ្ជាជីវៈនេះឡើង ក្នុងការជួយលើវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងសហការីបានខិតខំយកនូវចំណេះដឹងចែករំលែក ធ្វើការបណ្តុះបណ្តាលដល់យុវជនកម្ពុជា សំខាន់បានជួយផ្តល់នូវអាហារូបករណ៍ ដល់សិស្សក្រីក្រ នៅតាមតំបន់ជនបទ តាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា បានមកចូលរៀនវិជ្ជាជីវៈលើវិស័យសណ្ឋាគារ ទេសចរណ៍ និងជំនាញផ្សេងៗទៀត ។

ឯកឧត្តមក៏បានបន្តទៀតថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ១៩ បានធ្វើការចាក់ស្រោចនូវវ៉ាក់សាំងជូនប្រជាពលរដ្ឋ មិនប្រកាន់និន្នាការនយោបាយ ដោយឥតគិតថ្លៃ ចាប់ពីដូលមូលដ្ឋានរហូតដល់ដូស ជម្រុញ បានធ្វើឲ្យជម្ងឺកូវិដ១៩នៅកម្ពុជា មានភាពធូស្រាល ។ ក្រោយការបើកប្រទេសឡើងវិញ ដែលជាពេលវេលាមួយសមស្របក្នុងការបើកដំណើរការបណ្តុះបណ្តាលជំនាញទេសចរណ៍ ដើមី្បក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍។ ក្នុង នោះឯកឧត្តមក៏បានសំណូមពរ ដល់សាលាសណ្ឋា គារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល បន្តក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស លើវិស័យទេសចរណ៍ ឲ្យប្រកបទៅដោយជោគជ័យទៀតផង ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.