ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​អង្គភាព​នគរ​បាល​ទេសចរណ៍​ប្រចាំ​ខេត្ត​សៀមរាប


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាន នាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់សាធារណៈតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ទោ ទី សុខឡែន ជាប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ជំនួសលោកវរសេនីយ៍ឯក សួង សេងគីម ដែលត្រូវផ្លាស់ប្តូរតួនាទីថ្មី។

ពិធីនេះក៏មានការចូលរួមលោក សុខ ថុល អភិបាល រងខេត្ត រួមនឹងវត្តមានប្រតិភូនគរបាលជាតិ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ អាជ្ញាធរក្រុងស្រុក រួមនឹងមន្ត្រីនគរបាលទេសចរណ៍ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក សុខ ថុល អភិបាលរងខេត្ត បានសម្ដែងនូវការអបអរសាទរ ចំពោះលោកប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ដែលទទួលបានមុខតំណែង និងតួនាទីភារកិច្ចថ្មី ដែលកន្លងមកបានខិតខំក្នុងការបំពេញការងារដោយយកចិត្តទុកដាក់ រហូតថ្នាក់ដឹកនាំមានទំនុកចិត្តផ្ដល់តួនាទីបន្ថែមនាពេលនេះ។ ជាមួយគ្នានេះលោកក៏បានណែ នាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃអង្គភាពនគរ បាលទេសចរណ៍ ខេត្តសៀមរាប ត្រូវបន្តពង្រឹង និង សហការផ្តល់សេវា និងសន្តិសុខដល់ភ្ញៀវទេសចរ ពោលគឺត្រៀមបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិអន្តរជាតិដែលចេញចូលមកកាន់ខេត្តសៀមរាបយើង។ ជាពិសេសត្រូវពង្រឹងបន្ថែមនូវរាល់វិន័យការងារ រក្សាសាមគ្គីភាព ឯកភាព ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ បង្កើនកិច្ចសហការនឹងអាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិសាស្ត្រទូទាំងខេត្ត រួមនឹងភាគគីពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានណែនាំ និងក្រើនរំលឹកដល់ប្រធានអង្គភាពថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការដឹកនាំបញ្ជា សំដៅជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បន្ថែមពីនេះ ឯកឧត្តម ក៏ដាក់បទបញ្ជាដល់មន្ដ្រីទាំងអស់ត្រូវចូលរួមទប់ស្កាត់ការប្រព្រឹត្តបទល្មើស ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន, ការជួញដូរ និងការបង្ខាំងមនុស្ស, ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាព និងសម្ភារអាសអាភាស, ការពារបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ដ្រ សម្បត្តិធម្មជាតិ និងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។ ត្រូវចេះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តការចាប់ខ្លួន ឃាត់ខ្លួនជនល្មើសក្នុងបទល្មើសជាក់ស្ដែង អនុវត្តសាលក្រម សាលដីការបស់តុលា និងអយ្យការគ្រប់ថ្នាក់ទាំងអស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានលើកឡើងនូវតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍ ដោយក្នុងនោះមន្ត្រីនគរបាលត្រូវតែធានាឲ្យបាននូវបេសកកម្មក្នុងការការពារ ថែរក្សាសុវត្ថិភាពភ្ញៀវទេសចរណ៍ដែលចូលមកខេត្តសៀមរាប ឱ្យបានល្អ ដើម្បីផ្តល់នូវភាពកក់ក្តៅ ទំនុកចិត្តដល់ភ្ញៀវទេសចរណ៍ទាំងជាតិ-អន្តរជាតិដែលមកលេងកំសាន្តនៅតាមតំបន់ទេសចរណ៍ក្នុងទឹកដីដ៏អច្ឆរិយៈមួយនេះ។ ដោយឡែកដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ការការពារសន្តិសុខក្នុងខេត្ត ក៏ដូចជាពាក់ព័ន្ធជនបរទេសដែលប្រព្រឹត្តបទល្មើសគ្រប់រូបភាពផ្សេងៗ នគរបាលទេសចរណ៍ ក៏ត្រូវតែមានការស្រង់ស្ថិតិ ដែលធ្វើរបាយការណ៍ទៅថ្នាក់លើឲ្យបានជាប់ជាប្រចាំ ដោយមានកំណត់ពីអត្តសញ្ញាណ និងសញ្ជាតិជនបរទេសដែលបានប្រព្រឹត្តបទល្មើស ដើម្បីធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ ក៏ដូចការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ដទៃទៀត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.