ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​រៀប​ចំការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែ​ក្រវាត់​ពាន​រង្វាន់ ​(សម្តេច​​​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ)​នៅ​ខេត្តសៀមរាប


ខេត្តសៀមរាប ÷ គណៈកម្មការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយ សហការជាមួយ ស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥, ភូមិឋានសំណាង, និងទទួលបានការគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមប្រឹក្សាកីឡាកងយោធពលខេរមភូមិន្ទ បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទទម្ងន់ ៦០ គីឡូក្រាម បានបើកការប្រកួតជ្រើសរើសគូឯកពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២មក ហើយបានរៀបចំប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងបរិវេណបូរីឡាយសំណាង ក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីត្រៀមឆ្ពោះទៅព្រឹត្តិការណ៍កីឡា SEAGame ASEANParaiGame២០២៣ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានប្រសាសន៍ថា៖ឆ្លងកាត់ការប្រកួតជាបន្តបន្ទាប់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ សំដៅចូលរួមចំណែក ជ្រើសរើស និងពង្រឹងសមត្ថភាព កីឡាករប្រដាល់គុនខ្មែរដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

មានប្រសាសន៍ក្នុងពិធីបិទការប្រកួត សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ វិស័យកីឡា ក៏ដូចវិស័យដ៍ទៃទៀត បានរស់រានមានជីវិតឡើងវិញ ក្រោយ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ដោយវិស័យកីឡាគុនខ្មែរយើងត្រូវបានបាត់បង់ក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ។ ការរីកចម្រើននៃវិស័យកីឡា គុនខ្មែរទៅបាន ក៏យើងត្រូវអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាស្ថាបនិក អគ្គមគ្គុទេស ក៍ឯកសន្តិភាព បានធ្វើឲ្យមានជួបជុំគ្នាប្រកបដោយសុខដុមរមនា ក្រោមដំបូលសន្និតភាពតែមួយ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកទឹកចិត្តក្រើនរំលឹកដល់ក្រុមកីឡាករទាំងអ្នកទទួលជ័យលាភី និង អ្នកមិនទទួលបានជ័យលាភី ក៏ត្រូវបង្កើនការហ្វឹកហាត់របស់ខ្លួនបន្តទៀត ក្នុងការលើកកម្ពស់គុណផល កីឡាគុនខ្មែរយើង ដែលដូនតាខ្មែរបានបន្សល់ទុកមក ហើយវិស័យក្បាច់គុនខ្មែរនេះដែរ ក៏បានកើតឡើងមានមករាប់ពាន់ឆ្នាំហើយ ។ ជាមួយគ្នានេះ កីឡាករទាំងអ្នកឈ្នះ និង ចាញ់ទាំងអស់ ត្រូវធ្វើការហ្វឹកហាត់ឲ្យបានជាប្រចាំ ដើមី្បត្រៀមលក្ខណៈឆ្ពោះទៅចូលរួមកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងការដណ្តើមជោគ ជ័យនិងកិត្តិយសជូនព្រះរាជាណាចក្រកម្ពុជានៅថ្ងៃខាងមុខនេះ ។ សូមបញ្ជាក់ផងដែរ ជ័យលាភីផ្តាច់ ព្រ័ត្រ ការប្រកួតប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់

សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កីឡាករទទួលបាន-លេខ១ ទទួលបាន ខ្សែក្រវ៉ាត់១ ថវិកា ៦,០០០,០០០៛ (ប្រាំមួយលានរៀល) និងផ្ទះវីឡា ចំនួន០១ខ្នង ដែលមានទំហំដី(ទទឹង ១០ម x បណ្តោយ ២០ម)- លេខ២ ទទួលបាន ពាន១ ថវិកា ៥,០០០,០០០៛ (ប្រាំលានរៀល) ដីទំហំ( ១០ម x ២០ម) – លេខ៣ ទទួលបាន ពាន១, ថវិកា ៤,០០០,០០០៛ (បួនលានរៀល) ដីទំហំ( ៥ម x ២០ម) -លេខ៤ ទទួលបាន ពាន១ ថវិកា៣,០០០,០០០៛(ប៊ីលានរៀល) ដីទំហំ( ៥មx ២០ម)៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.