ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរ​ខេត្ត​សៀមរាប​ប្រារព្ធ​ទិវា​អនាម័យ​ជាតិ​បរិស្ថាន​២៣​វិច្ឆិកា​ក្រោម​ប្រធាន​បទ“មាតុភូមិ​យើងកាតព្វកិច្ច​យើងស្អាត​និង​បៃតង​” 


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុង ប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើងកាតព្វកិច្ចយើង ស្អាត និងបៃតង” និង “ទិវាសម្អាតបរិស្ថានអនាម័យបរិស្ថាន” ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទូទៅចូលរួមថែរក្សាអនាម័យ និងបរិស្ថានក្នុងសហគមន៍ ចៀសផុតពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរ-អង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អាជ្ញាធរក្រុងស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូបចូលរួមផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះលោក ពិន ប្រាកដ បានជំរុញដល់បណ្ដាស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនឹងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នាក្នុងការធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូល ដ្ឋានរបស់ខ្លួន។ ជាពិសេសស្នើឲ្យអាជ្ញាធរមូលដ្ឋាន ជាមួយអ្នកពាក់ព័ន្ធ បន្តធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រងទុកដាក់សំរាម និងសំណល់រឹងឲ្យបានត្រឹមត្រូវ។ ហើយសម្រាប់ការប្រារព្ធទិវានាពេលនេះដែរ វាក៏ជាចរន្តចលករមួយដែលជំរុញអោយមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំរាម សំណល់រឹង និងមិនបោះ ចោលពាសវាលពាសកាលនៅតាមទីសាធារណៈជាហេតុធ្វើអោយប៉ះពាល់ដល់សោភ័ណភាពទីក្រុងដែលពោរពេញដោយសម្រស់ធម្មជាតិមួយនេះ ជាពិសេសគឺសេចក្តីថ្លៃថ្នូរបស់ខ្លួនឯងផ្ទាល់។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀតដល់សាធារណៈ ជនទូទៅ រួមនឹងអ្នកពាក់ព័ន្ធក្នុងការថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នា ក្នុងនោះរួមមាន៖ ការធ្វើអនាម័យខ្លួនឯងជាប្រចាំ, ទុកដាក់នឹងញែកសំរាមអោយត្រឹមត្រូវក្នុងធុង, ស្រលាញ់ការពារសត្វព្រៃ និងដាំដើមឈើ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រផងដែរ។ ដោយឡែកបច្ចុប្បន្ននេះ ដោយសារកំណើនប្រជាជនយើងបានជួបប្រទះនូវបញ្ហាមួយចំនួនក្នុងនោះរួមមាន៖ បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជនដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនៅពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ ក្នុងនោះសំណល់សំរាមមួយចំនួន ជាពិសេសសំណល់ប្លាស្ទិក ត្រូវបានប្រជាពលរដ្ឋខ្លះ ដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងទីសាធារណៈបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះដែលមនុស្សគ្រប់ៗគ្នា បាននឹងកំពុងយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន គឺជាការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះសំដៅការរស់នៅប្រកប ដោយសុខុមាលភាព និងជីវភាពរបស់ប្រជាជនយើងនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។

ក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំការដើរសំអាតអនាម័យបរិស្ថានតាមសងខាងដងស្ទឹងសៀមរាប និងនៅតាមដងផ្លូវមួយចំនួនទៀតក្នុងក្រុងសៀមរាប ដែលជាសារមួយបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីកិច្ចកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងទុកដាក់សំណល់ដោយការទទួលខុសត្រូវ និងជួយពញ្ញាក់ស្មារតី ឲ្យមានការចូលរួមពីកម្លាំងពីគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមអនាម័យតាមលំនៅដ្ឋាន និងតាមទីសា ធារណៈ ដោយចេះទុកដាក់សំណល់ក្នុងធុងសំរាមបានត្រឹមត្រូវ និងការដាំដើមឈើ ដើម្បីឲ្យមានភាពបៃតងស្រស់ជាពិសេសចូលរួមកាត់បន្ថយប្លាស្ទិក ដើម្បីរួមគ្នាលើកស្ទួយសោភណ័ភាពទីក្រុង ទីប្រជុំជនឲ្យមានបរិស្ថានល្អខ្យល់អាកាសបរិសុទ្ធ ទេសភាពស្រស់ត្រកាលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.