ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​រៀប​​ចំ​សិក្ខា​សាលា​ស្តី​ពី​គោល​នយោបាយ​គ្រប់​គ្រង​ផ្ទៃក្នុងនិង​នីតិវិធី​សវនកម្ម នៅខេត្តសៀមរាប


ខេត្តសៀមរាប ÷ ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលា ស្តីពីពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម ដើម្បីពង្រឹងសមត្ថភាព បន្ថែមជូនមន្ត្រីជំនាញនៅតាមអង្គភាពចំណុះក្រសួងព័ត៌មាន ក្នុង រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារាឌី ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:នៃក្រសួងព័ត៌មាន ។

មានប្រសាសន៍បើកអង្គសិក្ខាសាលានេះ ឯកឧត្តម ថាច់ ផែន  បញ្ជាក់ថា សិក្ខាសាលានេះនឹងផ្ដល់ឱកាស ក្នុងការពង្រឹងចំណេះដឹង និងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន និងគោលការណ៍ណែនាំសវនកម្មលើ បច្ចេក វិទ្យាព័ត៌មានវិទ្យា សំដៅចូលរួមចំណែកលើកកម្ពស់កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ហើយក៏ជាវេទិកាមួយដែលអាចឱ្យមន្ត្រីជំនាញទាំងអស់ ចែករំលែកចំណេះដឹងការអនុវត្តល្អៗ និង បទពិសោធន៍ការងារ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុសាធារណៈទៅវិញទៅមក។

ឯកឧត្តម បន្តថា មន្ត្រីជំនាញនៅតាមអង្គភាពចំណុះក្រសួងព័ត៌មាននីមួយៗ ត្រូវប្រឹងប្រែងស្វែងយល់លម្អិតអំពីគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន និងគោលការណ៍ណែនាំសវនកម្មលើ បច្ចេក វិទ្យាព័ត៌មានវិទ្យា ដើម្បីឱ្យការអនុវត្តការងារគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយការទទួលខុសត្រូវខ្ពស់របស់លោក លោកស្រីទាំងអស់គ្នានេះ គឺជាការរួមចំណែកដ៏ថ្លៃថ្លាដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថាច់ ផែន ក៏បានជំរុញដល់សិក្ខាកាមទាំងអស់ តាមដានស្តាប់នូវបទបង្ហាញដែលនឹងឧទ្ទេសនាមជូន ដោយ លោក អ៊ុ យុត្ថារ៉ូ ប្រធានការិយាល័យសវនកម្មបច្ចេកវិទ្យាថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសត្រូវលើកជាសំណួរ និងចម្ងល់ ដើម្បីទទួលនូវការបកស្រាយ និងបញ្ជាក់បន្ថែមពីវាគ្មិន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យយល់កាន់តែច្បាស់អំពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម សម្រាប់ការចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសារធាណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.