ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធី​ប្រគល់​ទង់​អាស៊ាន​ជូន​ឥណ្ឌូនេស៊ី​និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំADMM​លើក​ទី​១៧​និង​ADMM​-​Plus​លើកទី​១០​នៅឆ្នាំ​២០២៣


ខេត្តសៀមរាប ÷ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកលើកទី៩ ត្រូវបានបិទបញ្ចប់កិច្ចប្រជុំរបស់ខ្លួន នៅរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅសាល សន្និសិទ្ធ សណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ដែលរៀបចំឡើងដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ ២០២២ ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានអាស៊ាន ត្រូវបានធ្វើការប្រគល់ទង់អាស៊ាន ជូនប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ADMM លើកទី ១៧ និង ADMM-Plus លើកទី ១០នៅឆ្នាំ ២០២៣ ។

មានប្រសាសន៍ក្នុងពិធីប្រគល់ទង់នាឱកាសនោះ      សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវមោទនៈភាពខ្ពស់-ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ក្រោមប្រធានបទ (សាមគ្គី ដើមី្បសន្តិសុខ និង ភាពសុខដុម ) ត្រូវបានបិទបញ្ចប់ ។ សម្តេចក៏បានសម្តែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវគន្លឹះសំខាន់ៗ ទៅលើភាពជោគ ជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធមួយចំនួន ត្រូវបានបង្ហាញពីការសាមគ្គីភាព និងឯកភាពយូអង្វែងរបស់អាស៊ាន ក្នុងការលើកកម្ពស់សន្តិភាព និងសេរីភាពនៅក្នុងតំបន់ ។

សម្តេចបានបន្តទៀតថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ បានដំណើរការប្រកបដោយផ្លែផ្កា និងប្រកបទៅដោយស្មារតីមិត្តភាពក្នុងទិសដៅពង្រឹងសន្តិភាព ស្ថិរភាពដោយឈរលើមជ្ឈភាពអាស៊ាន ដែលបានគាំទ្រ ភាពជាប្រធានអាស៊ាន និងប្រធានកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា។ កម្ពុជាបានធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ាន ក្នុងដំណាក់កាលដែលមានបញ្ហាប្រឈមជាច្រើន ដែលបានប៉ះពាល់ដល់សន្តិភាព សន្តិសុខ នៅក្នុងតំបន់ និង សកលលោក។ ទោះបីក្នុងករណីយ៉ាងណា ក្នុងស្មារតីសាមគ្គី ដើមី្បសន្តិសុខប្រកបដោយភាពសុខដុម និងការឯកភាពគ្នាទៅលើគោលការណ៍រួម ដើមី្បលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងពេលកន្លងមក ដែលធ្វើឲ្យសម្រេចបាននូវគោល ដៅរួមក្នុងក្តីសង្ឃឹម ចំពោះសន្តិភាព ស្ថេរភាព សន្តិសុខ វិបុលភាព នៅក្នុងតំបន់ ។ កត្តាជោគជ័យទាំងនេះ ដោយ មានការគាំទ្រពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូ ។

ក្នុងពិធីផ្ទេរប្រគល់ទង់នោះដែរសម្តេចពិជ័យសេនាក៏មានសង្ឃឹមជឿជាក់ថាសាមគ្គីធម៌នៃការធ្វើជាប្រធាន អាស៊ាន និងរួមចំណែកបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ឲ្យកាន់តែស៊ីជម្រៅ និងបង្ហាញការចូលរួម ក្នុងន័យស្ថាបនាក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដូចជា អាស៊ាន និងដៃគូសន្ទនាផងដែរ ។ ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏មានទំនុកចិត្តយ៉ាងមុតមាំ ទៅលើសមទ្ធិផលក្នុងឆ្នាំ២០២២នេះ និង អាចឲ្យយើងរួមចំណែកប្រកបដោយអត្ថន័យ ជាមួយនិងការកសាងសហគមន៍អាស៊ាន កិច្ចសហប្រតិបត្តិការ ប្រកបដោយ និរន្តភាព និងប្រសិទ្ធភាព ដើមី្បជាផលប្រយោជន៍របស់ប្រជាជាតិអាស៊ាននទាំងមូល និង លើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីសន្តិភាព និងវិបុលភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ។

ក្នុងពិធីផ្ទេរប្រគល់ទង់នោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើកិច្ចស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី ដែលបានឡើងកាន់តំណែងជាប្រធានអាស៊ាន នៃកិច្ចប្រជុំ ADMM លើកទី១៧ និង ADMM-Plus លើកទី ១០នៅឆ្នាំ ២០២៣ ព្រមទាំងមានសង្ឃឹមជឿ ជាក់ផងដែរ នៅក្រោមការដឹកនាំរបស់ប្រទេសឥណ្ឌូនេស៊ី និង សហប្រតិបត្តិការរបស់អាស៊ាន ក្នុងវិស័យការពារជាតិ ឲ្យកាន់ តែមានការរីកចម្រើន ដើរឆ្ពោះទៅមុខប្រកបដោយភាពជោគជ័យ៕

ដោយ ÷ ពន្លឺ


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.