ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួង​អប់រំ​រៀប​ចំ​ពិពណ៌​ការ​ប្រគួត​ប្រជែង​ស្នា​ដៃ​យុវជន​សតវត្ស​ទី​២១​​ក្រោម​ប្រធាន​បទ​“STEM​និង​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​បរិស្ថាន”


ខេត្តសៀមរាប ÷ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” ដោយមានយុវជនជាច្រើននាក់មកពីបណ្តា ២៥រាជធានី-ខេត្តទូទាំងប្រទេសបានចូលរួម នឹងនាំយកនូវស្នាដៃច្នៃប្រឌិតរបស់ពួកគេមកធ្វើការតាំងបង្ហាញ និងប្រកួតប្រជែង។

ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណអគារមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន បានឲ្យដឹងថា ការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជននេះឡើង ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឲ្យយុវជនមានការច្នៃប្រឌិត និងចូលរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថានតាមបែបទំនើប ដើម្បីធ្វើយ៉ាង ណាឲ្យវិស័យបរិស្ថាននៅកម្ពុជាមានភាពរីកចម្រើន ជឿនលឿនដូចបណ្ដាប្រទេសមួយចំនួនទៀត។ ជាងនេះទៅទៀតកម្មវិធីនេះដែរ ក៏ជាការជំរុញយុវសិស្ស រួមទាំងលោកគ្រូអ្នកគ្រូឲ្យផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងការសិក្សាស្រាវជ្រាវលើមុខវិជ្ជាដែលទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាមុខជំនាញមានសក្តានុពលសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសឱ្យយុវជនបានបង្ហាញនូវសមត្ថភាព និងស្នាដៃបង្កើតថ្មីរបស់ក្រុមខ្លួន។

ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកយុវជន គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់ចូលរួមអភិវឌ្ឍន៏សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។ ជាមួយគ្នានោះរាជរដ្ឋា ភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានអនុម័តលើ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជី ថលកម្ពុជា ២០២១-២០៣៥” សម្រាប់ដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គម ឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធើ្វបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរៈជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លង “ប្រក្រតីភាពថ្មី” ។

ឯកឧត្តម បណ្ឌិត បានមានប្រសាន៍ទៀតថា ដើម្បីចូលរួមគាំទ្រក្របខណ្ឌគោលនយោបាយនេះ យុវជនកម្ពុជាគប្បីត្រូវមានបំណិនសតវត្សទី២១ គឺ៖ “បំណិនឌីជីថល បំណិននិវានុវត្តន៍ និងគំនិតផ្តួចផ្តើមថ្មីៗ” និងរួមផ្សំជាមួយ “បំណិន ប្រពៃណី” មួយចំនួនដែលរក្សាបាននូវអត្តសញ្ញាណជាតិ និងការរីកចម្រើនសង្គមប្រកបដោយ បរិយាប័ណ្ណ។ បន្ថែមលើសនេះ កម្ពុជា និងសាកលលោកទាំងមូលក៏កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅ លើការធ្វើបរិវត្តកម្មការអប់រំ (Transforming Education) ដើម្បីធ្វើយ៉ាងណា ឱ្យសេវាអប់រំឆ្លើយតប យ៉ាងវិជ្ជមានស្របតាមបរិបទប្រក្រតីភាពថ្មី និងប្រកបដោយសមធម៌ និងបរិយា ប័ណ្ណ។ ជាក់ស្ដែងកម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ នាឱកាសនេះដែរ ក៏ជាការអប់រំដល់យុវជនទាំងអស់ឲ្យបានយល់ច្បាស់ពីអ្វីដែលជាបដិវត្តឧស្សាហកម្មទី៤.០ និងយុគសម័យព័ត៌មាន ដែលពេញនិយមលើផ្នែក សេដ្ឋកិច្ច និងហិរញ្ញវត្ថុឌីជី ថល ដោយកម្ពុជាកំពុងតែត្រូវការយុវជន មានបំណិនសិក្សា ជំនាញត្រិះរិះ ពិចារណា ច្នៃប្រឌិត សហប្រតិ បត្តិការក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងបរិបទយុគសម័យទំនើបឌីជីថលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.