ព័ត៌មាន​ទាន់ហេតុការណ៍
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង - ឯកឧត្តម ​ហេង ​សួរ ​នាំ​យក​អំណោយ​សប្បុរស​ជន​នានា ​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​សម្រាប់​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវ​ការ - ឯកឧត្តម ​ហេង ​សួរ ​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ​សម្តេច​មហាបវរធិបតី​ និង​លោក​ជំទាវ​បណ្ឌិត​ ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋភៀសសឹក​ នៅ​ស្រុក​ចុងកាល់ ​ខេត្តឧត្តរមានជ័យ - ឯកឧត្តម​ កឹម ​ស៊ីថន​ រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​ពាណិជ្ជកម្ម​ដឹក​នាំ​កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​ក្រសួង​ពាណិជ្ជកម្ម
0

កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ឥណ្ឌា


ខេត្តសៀមរាប ÷ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឥណ្ឌា បានបើកកិច្ចប្រជុំ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាព នៃសហប្រធាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ស៊្រី រ៉ាចណាត ស៊ីង រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា និងមានការអញ្ជើញ ចូលរួមផងដែរពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិនៃបណ្តាប្រទេសចំនួន៩ និងអគ្គលេខាធិការអាស៊ាន។

សម្តេចសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ វត្តមានរបស់ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ ឥណ្ឌា និងឯកឧត្តម រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ដែលបានចូលរួមក្នុង កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឥណ្ឌានាពេលនេះពិតជាបានឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពរវាងអាស៊ាននិងឥណ្ឌា ក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ សម្រាប់តំបន់យើង ប្រកបដោយស្ថេរភាព និងវិបុលភាព។ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង ឥណ្ឌា មានការរីក ចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ ក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចសហប្រតិបត្តិការរបស់យើងបានបម្រើផលប្រយោជន៍គ្នាទៅវិញទៅមក និងបានរួមចំណែកយ៉ាងសំខាន់ក្នុងពង្រឹងសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកទាំងមូល។

សម្តេចពិជ័យសេនា មានក្តីរីករាយ ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី ១៦ កាលពីខែមិថុនា សំណើលំហាត់លម្ហសមុទ្រអាស៊ានឥណ្ឌាត្រូវបានឯកភាព គ្រោងនឹង រៀបចំនៅឆ្នាំក្រោយនេះ ដោយបញ្ចូលជាមួយនឹងលំហាត់ កងទ័ពជើងទឹក ពហុសាសន៍អាស៊ាន នាឆ្នាំ២០២៣។ កម្ពុជាគាំទ្រ និងចូលរួមលំហាត់លម្ហសមុទ្រអាស៊ានឥណ្ឌា ក៏ដូចជា លំហាត់ផ្នែកបច្ចេកទេសនៃក្រុមការងាជំនាញ ADMM បូក ស្តីពីជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ ឆ្នាំ២០២៣ ដែលឥណ្ឌាជាសហប្រធាន ជាមួយនឹង ឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ អាស៊ាននិងឥណ្ឌា បានប្តេជ្ញាចិត្តក្នុងពង្រឹងសន្តិសុខ និងសន្ទុះ ជាវិជ្ជមាននៃការ រួមចំណែក សកម្ម របស់ អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌរក្សា សន្តិភាព របស់អង្គការសហប្រជាជាតិ ការបញ្ចូល របៀវារៈ ស្តីពីស្ត្រី និងសន្តិភាព សន្តិសុខ នៅក្នុងការងារ ADMM។ កាលពីថ្មីៗនេះ ADMM បានអនុម័តឯកសារទស្សនទានចំនួនពីរ ការលើកកម្ពស់ យន្តការគាំទ្រកងកម្លាំងរក្សាសន្តិភាពជាស្ត្រីអាស៊ាន។ សម្តេចបានលើកទឹកចិត្ត ចំពោះឥណ្ឌា ក្នុងការគាំទ្រ និងបង្កើនការចូលរួមជាមួយនឹងអាស៊ាន នៅក្នុងវិស័យនេះ នៅពេលដែលគំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានអនុវត្ត។

សម្តេចពិជ័យសេនា បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងឥណ្ឌានិងកម្ពុជា ក្នុងការលើក កម្ពស់សន្តិភាព និងសន្តិសុខ ជាពិសេសក្នុងវិស័យរក្សាសន្តិភាព និងសកម្មភាពកម្ចាត់មីន។ មានក្តីសោមនស្សរីករាយ ក្នុងការលើកទឹកចិត្ត និងការចូលរួមឲ្យកាន់តែស៊ីជម្រៅ របស់ ឥណ្ឌា ជាមួយនិងអាស៊ាន ក្នុងវិស័យ កិច្ចសហប្រតិបត្តិការដទៃទៀតទ្វេភាគី តាមរយៈក្រុមការងារ ជំនាញADMM បូក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជូនក្រុមគ្រូបង្វឹក ដើម្បីជួយបណ្តុះបណ្តាល កងបោសសំអាតគ្រាប់មីន និង បំផ្លាញយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ប្រទេសអ៊ុយក្រែន ហើយការបណ្តុះបណ្តាលនេះនឹងធ្វើនៅប្រទេសប៉ូឡូញ៕

ដោយ ÷ ពន្លឺ


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.