ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អគារសិក្សាថ្មីចំនួន ៣ខ្នងស្ថិតនៅក្នុងស្រុកក្រឡាញ់ ដែលជាអំណោយរបស់សមាគមសិក(SCHEC)ជប៉ុន ត្រូវបានសម្ពោធដាក់ អោយប្រើប្រាស់


ខេត្តសៀមរាប ÷ ក្រោយពីសាងសង់រួចជាស្ថាពរនូវ អគារសិក្សាថ្មីចំនួន៣ខ្នងស្មើនឹង២៥បន្ទប់ អំណោយ ដ៍ថ្លៃថ្លារបស់សមាគម ជួយប្រជាពលរដ្ឋកម្ពុជាលើផ្នែកអប់រំ និងសុខភាព នៃប្រទេសជប៉ុនហៅកាត់ ថាសិក(SCHEC) សមិទ្ឋផលទាំងនេះត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាបនិងតំណាងសមាគមនៃប្រទេសជប៉ុន ព្រមទាំងវត្តមានអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនទៀតផង។

អគារសិក្សាទាំងបីត្រូវបានសាងសង់រួចរាលនៅខែ វិច្ឆិកាឆ្នាំ២០២០ ប៉ុន្តែដោយសារតែវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ទើបយឺតយូរក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។អគារទាំង៣នេះ មួយខ្នងមាន១០ បន្ទប់នៅអនុវិទ្យាល័យកំពង់ថ្កូវ ឃុំកំពង់ថ្កូវ មួយខ្នង១០មានបន្ទប់ស្ថិតក្នុងអនុវិទ្យាល័យខ្នារ ឃុំក្រូចគរ និងមួយខ្នងមាន៥បន្ទប់ស្ថិតនៅសាលាបឋមសិក្សាស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ មានប្រសាសន៍ថាការផ្តល់ អគារសិក្សាទាំង៣នេះ គឺពិតជាឆ្លើយតបតាមការសំនូមពររបស់ មាតា បិតាសិស្ស លោក គ្រូ អ្នកគ្រូ ដែលចង់បាននូវ អគារសិក្សាសំរាប់ការសិក្សារបស់ក្មួយៗ ព្រោះបច្ចុប្បន្នចំនួនសិស្សបានកើនឡើងជារៀងរាល់ឆ្នាំហើយសាលាពុំមានអគារ សិក្សា គ្រប់គ្រាន់សម្រាប់សិស្សបានចូលរៀនគ្រប់គ្នានៅឡើយ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានជំរាបជូនតំណាងសមាគមសិកព្រមទាំងសហការីទាំងអស់ដែលបានមកកម្ពុជា អំពីការអប់រំនៅកម្ពុជានិងគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យអប់រំដើម្បីកសាងមូលដ្ឋានគ្រឹះនៃចំណេះដឹងអោយបានរឹងមាំសំរាប់អោយកុមារនិងយុវជនកម្ពុជាទាំងអស់មាន ឪកាសស្មើៗគ្នាក្នុងការទទួលបានការអប់រំប្រកប ដោយគុណភាពខ្ពស់តាមរយៈការធ្វើអោយសាលារៀនកាន់តែខិតជិតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ជាមួយគ្នានោះដែរឯកឧត្តមអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងប្រតិភូ សមាគសិកទាំងអស់ដែលបានផ្តល់ អគារសិក្សាទាំង៣ខ្នងនេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់វិស័យអប់រំ ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍បញ្ជាក់ថា៖សមិទ្ឋផលទាំងនេះជាអំណោយដ៍ថ្លៃថ្លារបស់លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ុ ផ្តល់តាមរយៈសមាគមជួយប្រជាពលរដ្ឋកម្ពុជាលើផ្នែកអប់រំ និងសុខភាព នៃប្រទេសជប៉ុនហៅកាត់ថាសិក(SCHEC) ថ្វីត្បិតតែលោកស្រីបានលាចាកលោកដោយរោគាពាធ ទៅហើយក្តីតែទឹកចិត្តមនុស្សធម៌ និងទឹកចិត្តស្រឡាញ់ប្រជាជនកម្ពុជា ដោយមុននឹងមរណភាពលោកស្រីបានផ្តាំ ទ្រព្យសម្បត្តិដែលលោកស្រីមាននៅសល់ គឺឱ្យយកមកជួប្រជាជនកម្ពុជា ជាពិសេសជួយកសាងអគារសិក្សាដើម្បីឱ្យកុមារកម្ពុជា បានសិក្សារៀនសូត្រដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសីលធម៌មានចំណេះដឹងនិងចំណេះធ្វើ រួមចំណែកក្នុងការកសាងសង្គមជាតិឱ្យមានការរីកចម្រើនជាលំដាប់។

សូមបញ្ជាក់ថា៖ក្នុងរយៈពេល២២ឆ្នាំកន្លងមកនេះសមាគមជួយប្រជាពលរដ្ឋកម្ពុជាលើផ្នែកអប់រំ និងសុខភាព នៃប្រទេសជប៉ុនហៅកាត់ថាសិក (SCHEC) បានជួយឧបត្ថម្ភយ៉ាងធំធេងដល់ប្រជាជនកម្ពុជាតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប សរុបមក អគារសិក្សាចំនួន៣៦ខ្នងស្មើនឹង១៩៨បន្ទប់ ព្រមទាំងសម្ភារៈសិក្សា សម្ភារៈកីឡា និងសម្ភារៈបង្រៀនជាច្រើនផងដែរ។អណ្តូងទឹកស្នប់ចំនួន៣.៦៤៦អណ្តូង និងអណ្តូងទឹកស្នប់ធំ ម៉ាស៊ីនបូមទឹក អាងទឹក និងបណ្តាញចែកចាយទឹកស្អាត២កន្លែងនៅឃុំសង្វើយស្រុកជីក្រែង និងឃុំតាយ៉ែកស្រុកសូទ្រនិគម។ជាមួយគ្នានោះក៍មានក្រុមគ្រូពេទ្យធ្មេញ ចុះជួយព្យាបាលធ្មេញនិងចែកថ្នាំនិងច្រាសដុសធ្មេញជារៀងរាល់ឆ្នាំផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.