ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំងប្រជាការពារភូមិ ពិតជាបានរួមចំណែកយ៉ាងច្រើនក្នុងការជួយថែរក្សា ការពារសន្ថិសុខ និងសុវត្ថិភាពមូលដ្ឋាន


ខេត្តសៀមរាប ÷ ថ្លែងក្នុងឱកាសប្រគល់ឯកសណ្ឋាន ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កម្លាំងប្រជាការពារភូមិ ក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្លាំងប្រជាការពារភូមិ គឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងការការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន បើទោះជាពួកគាត់មិនបានទទួលប្រាក់ខែក៏ដោយ ក៏ឆន្ទៈ និងទឹកចិត្តរបស់ពួកគាត់ នៅតែឈរលើជំហរសាមគ្គីភាព ស្រឡាញ់រាប់អានគ្នា ចេះជួយទុកធុរៈគ្នាទៅវិញទៅមក ចូលរួមបញ្ចៀសនូវបទល្មើសផ្សេងៗដែលកើតឡើងជាយថាហេតុក្នុងមូលដ្ឋាន។

ឯកឧត្តម លីវ សុខុន មានប្រសាសន៍ទៀតថា ការចូលរួមដ៏សកម្មរបស់កម្លាំងប្រជាការពារភូមិនេះដែរ គឺអាចចាត់ទុកថា ជាកម្លាំងស្នូលដ៏សំខាន់នៅមូលដ្ឋានដោយផ្ទាល់ មិនថាស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ លោកក៏បានថ្លែងកោតសរសើរដល់ស្នាដៃសកម្មភាពក្នុងរយៈពេលកន្លងមករបស់ប្រជាការពារក្នុងមូលដ្ឋានទាំងអស់ ដែលបងប្អូនមានឆន្ទៈមុតមាំ ក្នុងការសហការចូលរួមការពារសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយមន្ត្រីមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ដើម្បីឆ្លើយតបនឹងស្មារតីជួយគ្នាទៅវិញទៅមកនេះ ទើបឯកឧត្តម និងក្រុមការងារបានកៀរគររកថវិកា និងសម្ភារៈផ្សេងៗពីសប្បុរសជននានា រួមនឹងធនធានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់បងប្អូនជាបន្តបន្ទាប់។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានមន្ទីរ រួមនឹងក្រុមការងារទាំងអស់ ដែលតែងតែមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ បងប្អូនប្រជាការពារក្នុងមូលដ្ឋានឃុំស្លែងស្ពាន ដោយបានធ្វើការឧបត្ថម្ភនូវរាល់សម្ភារៈ ថវិការ រួមនឹងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងប្រជាការពារភូមិយើងជាបន្តបន្ទាប់។ ជាក់ស្ដែងសម្រាប់ការប្រគល់ជូននូវឯកសណ្ឋានថ្មីបន្ថែមដល់បងប្អូនប្រជាការពារភូមិនាពេលនេះដែរ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកបន្ថែមទៀតដល់កម្លាំងយើង ហើយជាការផ្ដល់នូវកម្លាំងចិត្ត និងពង្រឹងស្មារតីបន្ថែមទៀតដល់កងកម្លាំងទាំងអស់ ដើម្បីមានទំនុកចិត្ត និងទឹកចិត្តក្នុងការពារបំពេញភារកិច្ចការងារ ការពារសន្ថិសុខសុវត្តិភាពក្នុងមូលដ្ឋាន ធ្វើយ៉ាងឲ្យមូលដ្ឋានមានភាពសុខដុមរមនា ភូមិឃុំមានសុវត្ថិភាព មានការរីក ចម្រើនលើគ្រប់វិស័យ លុបបំបាត់រាល់ភាពអសន្តិសុខ ករណីគ្រឿងញៀន ករណីចោរកម្ម និងករណីផ្សេងៗទៀត។

សូមជម្រាបថា អំណោយដែលបាននាំយកមកប្រគល់ ជូនកងកម្លាំងប្រជាការពារភូមិនាពេលនេះដែរ មាន ឯកសណ្ឋានប្រជាការពារចំនួន ៤២កំប្លេរ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។

ក្នុងឱកាសនោះដែរ លោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ ក៏បានឧបត្ថម្ភបន្ថែមនូវ អង្ករ ១បេ, ត្រីខ ៥យួរ, ទឹកត្រី-ទឹកស៊ីអ៊ីវ ៤យួរ និងភេសជ្ជមួយចំនួនទៀតផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.