ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បនល្បែងបាញ់ត្រីនៅផ្សារបឹងត្របែកផ្លាហ្សាជាន់ទី 4 បើកលេងយ៉ាងគគ្លើនប្រឆាំងនឹងបទបញ្ជាសម្ដេចតេជោនាយករដ្ឋមន្ត្រី?


រាជធានីភ្នំពេញ៖ បនល្បែងហ្គេមបាញ់ត្រី នៅក្នុងផ្សារផ្លាហ្សាបឹងត្របែក ជាន់ទី៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅតែអាចបើកលេងយ៉ាងគគ្រឹក គគ្រេងដដែល។

ពលរដ្ឋសង្ស័យថា៖អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខណ្ឌចំការមន មានចេតនារក្សាទុកល្បែងហ្គេមបាញ់ត្រីនៅផ្សារបឹងត្របែកផ្លាហ្សា ផ្គើនបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេស ជាថ្នូរនឹងផល ប្រយោជន៍ពីម្ចាស់ទីតាំងបនល្បែងយ៉ាងក្រាស់ក្រែល ទើបអស់លោកបង្ខំចិត្តប្រថុយប្រព្រឹត្តផ្គើនបទបញ្ជាដោយលួចលាក់ដោយសង្ឃឹមថាអាចបិទបាំងបាន តែបែរជាលាក់មិនជិត។

កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ ទើបតែ កន្លងទៅក្តៅៗនេះ សម្ដេច ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ស្រុក ខណ្ឌ នៅទូទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឲ្យ ខាងតែបាន។សូមជម្រាបថា សម្តេចតេជោហ៊ុនសែន បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាមួយមិននាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួន នឹងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង ។

កន្លងមកខណៈដែលមានបទបញ្ចាភ្លាម គេឃើញលោកយិន សាន្ត  អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមនបាននាំគ្នាចាត់វិធានការយ៉ាងក្តៅតែទៅលើល្បែងកន្ទុយលេខ និងឆ្នោតឡូតូនៅតាមហាងកាហ្វេនិងផ្ទះកត់កន្ទុយលេខប៉ុណ្ណោះ ធ្វើអោយស្ទើរតែផុតពូជពីខណ្ឌចំការមនទៅហើយ។ប៉ុន្តែបែរជានាំគ្នាហាក់លាក់លៀម រក្សាភាពស្ងៀមស្ងាត់មិនចាត់ការ  មិនបង្ក្រាបលើបនល្បែងហ្គេមបាញ់ត្រីខ្នាតយក្សខាងលើនេះឡើយ តើនេះគឺជាឆ្នាំងបាយលោក យិន សាន្ត និងលោក កៀង លក្ស័ ដូចពលរដ្ឋសង្ស័យមែនឬ?។

ពាក់ព័ន្ធនិងករណីបនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ខាងលើនេះ កំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាលោកយិន សាន្ត និងលោកគៀង ល័ក្ស បានរក្សាភាពស្ងៀមស្ងាត់បែបនេះ លោកយិន សាន្តអធិការខណ្ឌ និងលោកគៀង ល័ក្ស អភិបាលខណ្ឌចំការមនមិនអាចទំនាក់ទំនងសុំការពន្យល់បកស្រាយបានទេពីព្រឹកមិំញ ដោយសារទូរស័ព្ទលោកទាំងពីរទាក់ទងមិនបាន។

ពលរដ្ឋ រស់នៅក្បែរផ្សាបឹងត្របែកផ្លាហ្សា និងជាជីវករលក់ដូរក្នុងផ្សារបឹងត្របែកមួយចំនួន បានសុំដល់ លោក ស ថេតស្នងការនគបាលរាជធានីភ្នំពេញ  ឲ្យចាត់វិធានការលើបនល្បែង និងម្ចាស់បនល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីខាងលើនេះផង និង ដាក់វិន័យរដ្ឋបាលទៅលើអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានខណ្ឌចំការមនលើអ្នកដែលពាក់ពន្ធ័កាងការពារបនល្បែងខាងលើ ដែលកំពុងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនកុំខាន៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.