ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ជំនួបពិភាក្សាជាមួយក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុននិងរដ្ឋបាលខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ លោក យុន លីនណា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយ មជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ ស៊ូវ៉ុន នៃសាធារណារដ្ឋកូរ៉េ ដឹកនាំដោយលោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន ព្រមទាំងសហការីផងដែរ ។

តាមបញ្ជាក់របស់លោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន បានឲ្យដឹង ថា ទីក្រុងស៊ូវ៉ុន មានចំណងសម្ព័ន្ធមេត្រីភាពនឹងគ្នា ជាមួយខេត្តសៀមរាប អស់រយៈពេល១៩ឆ្នាំមកហើយ ព្រមទាំងបានកសាងនូវសមទ្ធិផលមួយចំនួន សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប សំខាន់ការបង្កើតភូមិមិត្តភាព ស៊ូវ៉ុនភ្នំក្រោម និង បានកសាងអគារសិក្សាពីថ្នាក់បឋមដល់អនុវិទ្យាល័យនៅភូមិភ្នំក្រោមទៀតផង ។ លោកក៏បានលើកផងដែរ អំពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងខេត្តក្រុងទាំងពីរ បានដំណើរការទៅដោយរលូន ។ ម៉្យាងទៀតដំណើររបស់ប្រតិភូនៃក្រុងស៊ូវ៉ុន ក្នុងកិច្ចពិភាក្សាពេលនេះ ដោយផ្តោតទៅលើទំនាក់ទំនងការងារគម្រោងរបស់ក្រុងស៊ូវ៉ុន មាន២គម្រោង បន្ទាប់ពីគម្រោងអភិវឌ្ឍន៍នៅភូមិមិត្តភាពស៊ូវ៉ុនភ្នំក្រោម ក៏សូមឲ្យរដ្ឋបាលខេត្តសៀមរាប រកនូវទីតាំងតំបន់គម្រោងទី២ របស់ស៊ូវ៉ុន ដោយមិនឲ្យឆ្ងាយពីក្រុងសៀមរាបនោះឡើយ។ លោកក៏បានឲ្យដឹងទៀតថា គម្រោងនេះគឺ ទាក់ទងទៅនឹងវិស័យទេសចរណ៍ , អនាម័យ ,អប់រំ សុខាភិបាល និង វិស័យផ្សេងៗទៀតផងដែរ ។ លោកក៏បានសុំឲ្យរដ្ឋបាលខេត្តសៀមរាប ធ្វើការជ្រើសរើសកំណត់ទីតាំង ដើមី្បក្រុមការងាររបស់ក្រុងស៊ូវ៉ុនចុះធ្វើការសិក្សាលម្អិតលើគម្រោង ព្រមទាំងធ្វើការជ្រើសរើសមន្ត្រីយកទៅបណ្តុះបណ្តាល នៅប្រទេសកូរ៉េ អំពីជំនាញបច្ចេកទេស ចំពោះលើការចំណាយគឺ ភាគីកូរ៉េ ជាអ្នកធានារ៉ាប់រងទាំងស្រុង ។ ក្នុងនោះដែរប្រតិភូនៃក្រុងស៊ូវ៉ុនក៏បានគូសបញ្ជាក់ថា ទោះបីនៅលើពិភព លោក បានជួបនូវវិបត្តិកូវិដ១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ចំពោះការទំនាក់ទំនងសហប្រតិបត្តិការរវាងក្រុង ខេត្តទាំងពីរ ក៏នៅមានការទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងបានផ្តល់នូវសម្ភារៈ បរិក្ខា និង ស្បៀងអាហារ សម្លៀកបំពាក់ជូនដល់ប្រជាពលរដ្ឋ នៅក្នុង ភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោមជាប្រចាំ តាមរយៈអង្គការ Happi Cams ប្រចាំនៅកម្ពុជា ។

មានប្រសាសន៍នោះដែរលោក យុន លីនណា អភិបាលរងខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ក្រុងសម្ព័ន្ធមេត្រី ដែលតែងមានទំនាក់ទំនងល្អនឹងគ្នាក្នុងរយៈពេល១៩ឆ្នាំមកនេះ ព្រមទាំងបានកសាងនូវសមទ្ធិផលជាច្រើន សម្រាប់ ប្រជា ពលរដ្ឋកម្ពុជា សំខាន់លើវិស័យអប់រំ សុខាភិបាល និង បរិស្ថាន ។ ម៉្យាងទៀតក្នុងសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ យើងបានកសាងនូវភូមិមិត្តភាព ព្រមទាំងសមទ្ធិផលមួយចំនួន មានផ្លូវថ្នល់ អគារសិក្សា ពីថ្នាក់បឋមសិក្ស និង អនុវិទ្យាល័យ ព្រមទាំងបានបញ្ចុះក្រុមគ្រូពេទ្យមកធ្វើការព្យាបាល ជូនប្រជាពលរដ្ឋ និង ផ្តល់នូវជាស្បៀងអាហារ សម្លៀកបំពាក់ និង សម្ភារៈសិក្សាដល់សិស្សានុសិស្ស និង សាងសង់បង្គន់អនាម័យជាដើម ។

លោកអភិបាលរងខេត្តក៏បានបញ្ជាក់ជូនដល់ប្រតិភូផងដែរថា ចំពោះការ រកតំបន់ទីតាំងក្នុងការអនុវត្តគម្រោងស៊ូវ៉ុនទី២ និង ការបញ្ជូនមន្ត្រីទៅធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ព្រមទាំង ការជួសជុលអគារសិក្សា និង បញ្ហាកង្វះគ្រូបង្រៀននោះ លោកនឹងលើកយកទៅដាក់ជូនគណៈអភិបាលខេត្ត ដើមី្បធ្វើការ ប្រជុំសម្រេចផងដែរ ៕

ដោយ ÷


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.