ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឯកឧត្តម យន្ត ​មីន​​ អភិបាល​ខេត្ត​ព្រះ​សីហនុ ​ចុះ​ពិនិត្យ​ស្ថាន​ភាព​ផ្លូវ​ អូរ​ ប្រឡាយ​នានា​ក្នុង​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ


ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវ អូរ ប្រឡាយនានានៅក្នុងក្រុងព្រះសីហនុ ។​

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា រដូវវស្សាឆ្នាំ២០១៨ មានភ្លៀងធ្លាក់បន្តឥតឈប់ ឈរធ្វើឲ្យផ្លូវមួយ ចំនួននៅ​ទូទាំងប្រទេស ពិសេសផ្លូវក្នុងក្រុងព្រះសីហនុ មានការខូចខាតយ៉ាងច្រើន ម្យ៉ាងទៀត​អូរ ប្រឡាយនៅក្នុងក្រុង​ព្រះ​សីហនុ រងនូវជំនន់ទឹកភ្លៀងជនលិចតំបន់មួយចំនួនផងដែរ ដោយតែស្ថានភាពទឹកភ្លៀងបានបង្អោរធ្លាក់ជាប់ៗគ្នា។

ឯកឧត្តម​ អភិបាលខេត្ត ក៍បានជម្រុញឱ្យសាលាក្រុង មន្ទីរសាធារណៈការណ៍ និងដឹកជញ្ជូនខេត្ត និងមន្ទីរ​ពាក់ព័ន្ធនា​នាសហការគ្នា ពិនិត្យស្ថានភាព​ ថាតើ ផ្លូវ អូរ ប្រឡាយណា ត្រូវធ្វើការជួសជុល ត្រូវស្តារឡើងវិញឱ្យបានធំទូលាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យជន់លិចផ្ទះ ផ្លូវរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់មួយចំនួន ដើម្បីបង្កលក្ខណៈ​ងាយ​ស្រួលក្នុងការធ្វើចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ។

ដោយ ៖ ប៊ុនថន

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.